រឿងដែលរំលឹកអ្នក “កុំស្រវឹងហួសរហូតដល់ថ្នាក់មិនដឹងខ្លួន” បញ្ហាជាច្រើននឹងកើតឡើង
តើអ្នកចូលចិត្តផឹកស្រាដែរទេ?
រូបភាព https://intojapanwaraku.com/culture/
អង្គុយផឹកស្រាល្អជាពេលវេលារីករាយ ហើយផឹកជាមួយមិត្តភក្តិកាន់តែពិសេសជាងនេះ។ ប៉ុន្តែផឹកយូរពេកធ្វើឲ្យមនុស្សជាច្រើនស្រវឹងមិនអាចគ្រប់គ្រងខ្លួនឯង ឬធ្វើរឿងដែលគួរអោយខ្មាស់។ តើអ្នកជាមនុស្សប្រភេទណា? ប្រសិនបើអ្នកមិនគ្រប់គ្រងទម្លាប់អាក្រក់ទេនោះ អ្នកនឹងមានការសោកស្តាយនៅថ្ងៃណាមួយដូចតួអង្គក្នុងរឿងខាងក្រោមនេះ។
តួអង្គខាងក្រោមមានឈ្មោះថា Fukushima Masanori ដែលជាបងប្អូនជីដូនមួយរបស់អ្នកនាំមុខក្នុងប្រទេសជប៉ុន Hideyoshi Toyotomi ។ គាត់មានចិត្តល្អ និងមានអាកប្បកិរិយាល្អ ប៉ុន្តែបុរសរូបនេះមានទម្លាប់មិនល្អនៅពេលផឹក។
នៅក្នុងពិធីជប់លៀងមួយ Masanori ជួបមនុស្សម្នាក់មានឈ្មោះ Mori Tahee ហើយចាប់ផ្តើមបញ្ច្រកស្រាបុរសនោះ ប៉ុន្តែបានបង្កឲ្យមានបញ្ហាមួយ។ ដោយសារតែគាត់មានទម្លាប់មិនល្អពេលស្រវឹងទើបត្រូវ Azai Nagamasa ប្រាប់មិនអោយផឹកស្រា។ ទោះបីជាមានការជម្រុញអោយផឹកក៏គាត់នៅតែព្យាយាមមិនផឹកដែរ។
ចំណែក Masanori មិនដឹងរឿងនេះទេ ខណៈដែលខ្លួនមិនដែលផឹកស្រាបែរជាបង្ខំ Mori Tahee ។
“ប្រសិនបើអ្នកផឹកអស់មួយកែវនេះចង់បានអ្វីក៏ខ្ញុំយល់ព្រមដែរ”
ទីបំផុតមិនអាចទ្រាំបាន Masanori ខឹងហើយប្រើសម្លេងខ្លាំងៗនិយាយថា៖
“ស្រាក៏ខ្សោយមនុស្សក៏មិនអាចផឹកបានដែរ”។
ចំពោះការប្រមាថនេះ Tahee ផ្តើមក្តៅក្រហាយហើយផឹកស្រាមួយកែវទាល់តែអស់ មិនត្រឹមតែមួយកែវទេដល់ទៅ ៣ កែវ។ ជាការពិតណាស់ Masanori មិនអាចបំពានពាក្យសន្យារបស់គាត់ ដូច្នេះគាត់បានយកលំពែងដែល Hideyoshi អោយ Tahee ជាអំណោយដែលមិនអាចកាត់ថ្លៃបាន។ លើសពីនេះទៅទៀតគាត់ធ្វើអោយបាត់បង់អ្នកក្រោមបង្គាប់ដោយសារតែស្រវឹង។
មានម្តង Fukushima ផឹកស្រវឹងហើយជជែកលេងជាមួយអ្នកក្រោមបង្គាប់របស់គាត់ឈ្មោះ Tsuge Seiemon ។ ដោយសារស្រវឹងគាត់យល់ច្រលំពីន័យរបស់ Tsuge Seiemon គាត់ខឹងយ៉ាងខ្លាំង ហើយក៏បញ្ជាអោយអ្នកក្រោមបង្គាប់វះពោះធ្វើអត្តឃាត។ នៅព្រឹកបន្ទាប់ពេលដែលគាត់ភ្ញាក់ឡើងបានបញ្ជាអោយ Tsuge Seiemon ចូលមកប៉ុន្តែ …
ដោយសោកស្តាយចំពោះទង្វើរបស់ខ្លួនគាត់យំផង និងសុំអភ័យទោស Tsuge Seiemon ដែលគួរអោយអាណិត។
សូម្បីតែ Masanori ក៏ពិបាកចិត្តព្រោះតែទម្លាប់អាក្រក់របស់ខ្លួនដែរ។ ថ្ងៃមួយគាត់ទៅផ្ទះរបស់គូស្នេហ៍ពេលស្រវឹង។ នៅពេលប្រពន្ធគាត់កាន់ដាវដេញសម្លាប់គាត់ រត់គ្រប់ទីកន្លែងគាត់អង្វរប្រពន្ធរបស់គាត់អោយអភ័យទោស។
ថ្វីត្បិតតែរឿងទាំងនេះនៅសម័យ Shogun ប៉ុន្តែវាក៏ត្រូវនឹងជីវិតប្រចាំថ្ងៃប្រសិនបើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងដូចជា Fukushima Masanori ។ កុំធ្វើឱ្យខ្លួនអ្នក និងមនុស្សដទៃជួបបញ្ហា ផឹកស្រាសប្បាយតែត្រូវមានកម្រិត។
Kengo Abe