តើអ្នកជឿទេថា “ដង្កៀបសម្លៀកបំពាក់” អាចប្រែទៅជាមនុស្សយន្តដ៏ធំ
កាលពីក្មេងតើអ្នកធ្លាប់លេងសាងសង់ផ្ទះដែរទេ? រៀបរូបសត្វអ្វីម្យ៉ាងដោយប្រើប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះដូចជាដង្កៀបសម្លៀកបំពាក់។
ដូច្នេះនៅពេលអ្នកធំឡើងតើអ្នកគិតថាអ្នកនឹងប្រើដង្កៀបសម្លៀកបំពាក់ដើម្បីធ្វើជាមនុស្សយន្តយក្សទេ? ពិតជាអស្ចារ្យណាស់រូបភាព CG (ក្រាហ្វិចកុំព្យួទ័រ) ធ្វើត្រាប់តាមមនុស្សយន្តដែលប្រើដង្កៀបសម្លៀកបំពាក់ខៀវសរាប់រយដង្កៀប។
មនុស្សយន្តយក្សធ្វើពីដង្កៀបសម្លៀកបំពាក់
រូបភាព @kami_robo_yasui
រូបភាព @kami_robo_yasui
រូបភាព @kami_robo_yasui
ពិតជាគួរអោយភ្ញាក់ផ្អើលទោះបីជាវាគ្រាន់តែជាដង្កៀបសម្លៀកបំពាក់
រូបភាព @kami_robo_yasui
Tomohiro Yasui (@kami_robo_yasui) បានបង្កើតមនុស្សយន្តយក្សមួយដោយប្រើដង្កៀបសម្លៀកបំពាក់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលពេលអ្នកក្រឡេកមើលមនុស្សយន្តមួយភ្លែតប្រហែលជាមើលមិនដឹងវាធ្វើពីដង្កៀបសម្លៀកបំពាក់ឡើយ។ តែបើក្រឡេកមើលអោយជិតរូបរាងរបស់វាត្រូវបានធ្វើពីដង្កៀបសម្លៀកបំពាក់យ៉ាងច្រើន។
ពិតជាពិសេសណាស់ទោះបីវាគ្រាន់តែជាដង្កៀបសម្លៀកបំពាក់។
ដង្កៀបពណ៌ផ្កាឈូកបង្ហាញកែវភ្នែកដ៏គួរអោយរន្ធត់ប្រសិនបើមើលពីលើចុះក្រោមវាមានទំហំធំណាស់។
នៅលើ Twitter មានយោបល់មួយចំនួន។
“Godly! ទោះបីវាគ្រាន់តែជាដង្កៀបសម្លៀកបំពាក់ប៉ុណ្ណោះ”
“ពិតជាមានទេពកោសល្យណាស់វាគ្រាន់តែជាដង្កៀបសម្លៀកបំពាក់”
“”ប្រសិនបើអ្នកជាមនុស្សបុរសគួរតែធ្វើរឿងនេះម្តងក្នុងជីវិត”
ជាការពិតដើម្បីបង្ហើយរូបមនុស្សយន្ត Yasui ត្រូវចំណាយពេលច្រើនពីព្រោះរចនាសម្ព័ន្ធរបស់វាស្មុគស្មាញ។ ទោះជាយ៉ាងណាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចគិតពីគំនិតប្លែកៗ និងធ្វើអោយគំនិតក្លាយទៅជាការពិតតាមរយៈបច្ចេកវិទ្យា CG ដូច Yasui នោះទេ។ ប្រសិនបើអ្នកចូលចិត្តរបស់ដែលធ្វើពីក្រដាសឬតុក្កតាអ្នកអាចចុចលើតំណភ្ជាប់ខាងក្រោមដើម្បីជាឯកសារយោង។
大量の洗濯バサミを使ってロボットを作ったらどんな感じになるか、CGで表現してみました。 pic.twitter.com/9LlWN8mzFn
— 安居 智博 (@kami_robo_yasui) April 24, 2020
AD