តើពិរុទ្ធជនបង្កអគ្គីភ័យនៅទីស្នាក់ការ KyoAni មានប្រតិកម្មយ៉ាងណាពេលដឹងចំនួនមនុស្សស្លាប់?

នៅព្រឹកថ្ងៃទី ២៧ ខែឧសភានេះបុរសអាយុ ៤២ ឆ្នាំម្នាក់ឈ្មោះ Shinju Aoba ត្រូវចាប់ខ្លួននៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងក្យូតូក្រោយ​រយៈ​ពេល ១០ ខែបង្កអគ្គិភ័យនៅ Studio Fushimi ទីស្នាក់ការកណ្តាលរបស់ Kyoto Animation កាលពីខែខែកក្កដាឆ្នាំមុន។ ដើមឡើយ Aoba ត្រូវ​ចាប់ខ្លួននៅកន្លែងកើតហេតុគាត់ធ្លាប់និយាយថា “ខ្ញុំចាក់សាំង​ពេញ​ស្ទូឌីយោរួចដុតភ្លើង” ។

បន្ទាប់ពីហេតុការណ៍នេះ Aoba រលាកធ្ងន់ធ្ងរដែលបណ្តាលអោយស្បែកត្រូវប្តូរ ជាលិកាត្រូវបំផ្លាញលើផ្ទៃមុខ និងដៃធ្វើអោយនីតិវិធីអូសបន្លាយដោយសារច្បាប់ជប៉ុនចែងជនសង្ស័យត្រូវ​មានសុខភាពគ្រប់គ្រាន់ដើម្បីទទួលការចាប់​ឃុំ​​ខ្លួន។

រូបភាព https://soranews24.com/2020/05/29/oh-is-that-so-says-kyoto-animation-arsonist-when-told-how-many-people-he-killed/

នៅក្នុងបទសម្ភាសជាមួយអ្នកស៊ើបអង្កេតរួមមានវត្តមានរបស់បុគ្គលិកពេទ្យដែរ។ Aoba បញ្ជាក់ពាក្យសម្តីរបស់ខ្លួនឡើងវិញថា “ខ្ញុំស្អប់ KyoAni” ។ មូលហេតុ​ដោយសារ Aoba បរាជ័យក្នុងការប្រកួតសរសេរប្រលោមលោកតាមការកំណត់។ Aoba សារភាពថា “ខ្ញុំគិតថាចាក់សាំងសព្វជុំវិញអគារអាចសម្លាប់មនុស្សកាន់តែច្រើនហើយខ្ញុំក៏ធ្វើដូច្នេះ” ។

នៅពេលទទួលបានដំណឹងថាមនុស្ស ៣៦ នាក់ស្លាប់ ចំណែកមនុស្ស ៣៣ នាក់រួចជីវិតប៉ុន្តែរងរបួសធ្ងន់គាត់គ្រាន់​តែ​ឆ្លើយថា “そうなんですか” (Sou nan desu ka) – អញ្ចឹងមែន!

ក្នុងអំឡុងពេលស៊ើបអង្កេតដំបូង Aoba មិនដឹងពីចំនួនអ្នកស្លាប់បានជានិយាយថា “ប្រហែលមានមនុស្ស ២ នាក់” ។ ដោយសារការសារភាពចង់សម្លាប់មនុស្សកាន់តែច្រើនកាន់តែល្អ និងប្រតិកម្មឈាមត្រជាក់របស់ជនល្មើស​ពេល​ដឹងពីចំនួន​អ្នកស្លាប់ ជនល្មើសប្រាកដជាមិន​ទទួលបានការអនុគ្រោះក្នុងករណីនេះឡើយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: