ហេតុអ្វីបានជាជនជាតិជប៉ុនមានភាពរាក់ទាក់ ប៉ុន្តែសូម្បីតែមិត្ដជិតស្និទ្ធម្នាក់ក៏គ្មាន?
ជីវិតរបស់យើងតែងតែត្រូវភ្ជាប់ទំនាក់ទំនង នៅសាលារៀនយើងមានមិត្តរួមថ្នាក់ មិត្តភក្តិក្នុងក្លឹប ហើយនៅពេលដែលទៅធ្វើការមានមិត្តរួមការងារ។ ខ្ញុំប្រាកដថា យើងទាំងអស់គ្នាស្គាល់មនុស្សច្រើនក្នុងចំណោមនោះមានមិត្តល្អ ឬអាចនិយាយថាមិត្តភក្តិជិតស្និទ្ធ។ ពាក្យសំដៅលើមិត្តល្អក្នុងភាសាជប៉ុនគឺ 親友 (Shinyuu) ។
រូបភាព https://seikatsu-hyakka.com/archives/46574
មានមិត្តល្អដូចជាកំណប់ក្នុងជីវិត មិត្តភក្តិល្អជាមនុស្សដែលយើងអាចរក្សាទំនាក់ទំនងជិតស្និទ្ធមិនថារៀបការក៏ដោយ។
ខ្ញុំចង់សួរសំណួរមួយ “តើអ្នកមានមិត្តភក្តិជិតស្និទ្ធប៉ុន្មាននាក់?”
អ្នកខ្លះមានមិត្តជិតស្និទ្ធ ៣ នាក់ ចំណែកអ្នកខ្លះទៀតមាន ៥ នាក់ ឬច្រើនជាងនេះ។ ពិតជាពិបាកក្នុងការសម្រេចថា នរណាគឺជាមិត្តល្អបំផុត ព្រោះទំនាក់ទំនងទាំងអស់សុទ្ធតែមានតម្លៃណាស់។
ជនជាតិជប៉ុនទទួលស្វាគមន៍យ៉ាងរាក់ទាក់ចំពោះភ្ញៀវ តើអ្នកគិតថា ពួកគេឆ្លើយសំណួរនេះដូចម្តេច? យើងក៏ដឹងដែរថា អត្រាជនជាតិជប៉ុនធ្វើអត្តឃាតដោយសារការធ្លាក់ទឹកចិត្តមានចំនួនច្រើន តើបញ្ហាបណ្តាលមកពីពួកគេគ្មានទំនាក់ទំនង ឬក្នុងចិត្តឯកកោ?
យោងតាមការការស្ទង់មតិបានបង្ហាញថា ប្រជាជនជប៉ុនភាគច្រើនឆ្លើយថា ពួកគេគ្មានមិត្តភក្តិជិតស្និទ្ធទេ។ នេះជាយោបល់របស់អ្នកដែលឆ្លើយចម្លើយថា គ្មានមិត្តល្អ។
- ខ្ញុំគ្មានបំណងធ្វើអោយបាត់បង់ពួកគេនោះទេ ខ្ញុំគិតថា មូលហេតុដោយសារខ្លួនឯង។ ខ្ញុំគ្មានគំនិតដូច្នោះទេ ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំត្រូវអ្នកដទៃគេងចំណេញ (អាយុ ៣៤ ឆ្នាំ) ។
- អ្នកខ្លះយើងអាចចាត់ទុកថា មិត្តល្អពេលនៅរៀន ឬនៅកន្លែងធ្វើការ។។ ប៉ុន្តែព្រោះតែរៀបការហើយផ្លាស់ទៅកន្លែងផ្សេង ខ្ញុំបាត់ទំនាក់ទំនងជាមួយពួកគេ (អាយុ ៦០ ឆ្នាំ) ។
- កាលពី ២ ឆ្នាំមុនខ្ញុំធ្លាប់ចាត់ទុកមនុស្សម្នាក់ជាមិត្តល្អបំផុតរបស់ខ្ញុំ។ យើងស្គាល់គ្នារយៈពេល ៣៦ ឆ្នាំហើយប៉ុន្តែថ្ងៃមួយម្នាក់នោះធ្វើរឿងមួយដែលធ្វើអោយខ្ញុំគិតថា ពួកខ្ញុំអាចបន្តមិត្តភាពដែរទេ? ហើយចាប់តាំងពីពេលនោះមកមិនជួបគ្នាទៀត (អាយុ ៥៨ ឆ្នាំ) ។
- កុំនិយាយពីមិត្តល្អសូម្បីតែមិត្តភក្តិក៏ខ្ញុំគ្មានផង (អាយុ ៤៤ ឆ្នាំ) ។
- កាលពីមុនមានមនុស្សម្នាក់ ប៉ុន្តែក្រោយមករស់នៅឆ្ងាយពីគ្នារួចបាត់ទំនាក់ទំនង ចាប់តាំងពីពេលនោះមកគ្មានមិត្តភក្តិជិតស្និទ្ធទៀតឡើយ (អាយុ ៧១ ឆ្នាំ) ។
បន្ទាប់ពីអានមតិទាំងនេះ តើអ្នកគិតយ៉ាងណាដែរ? បាត់បង់ទំនាក់ទំនងអាចជាហេតុផលមួយ ប៉ុន្តែជាការពិតបុគ្គលនេះមិនបានព្យាយាមរក្សាទំនាក់ទំនងអោយបានត្រឹមត្រូវនោះទេ។ ប្រហែលមកពីភាគីមិនបានទំនាក់ទំនង ទើបគាត់គិតថា ភាគីម្ខាងទៀតលែងត្រូវការគាត់។ ប៉ុន្តែប្រសិនបើអ្នកមិនសួរ តើអ្នកធ្វើយ៉ាងណាដឹងថាម្ខាងទៀតគិតអ្វី? ដោយសារតែការគិតច្រើនរបស់ជនជាតិជប៉ុនបង្កើតជាគម្លាតរវាងអ្នកទាំងពីរ។
ចំពោះខ្ញុំផ្ទាល់តាំងពីអាយុ ១២ ឆ្នាំត្រូវផ្លាស់ទៅកន្លែងឆ្ងាយដើម្បីរស់នៅ។ កាលពីមុនគ្មានអុីម៉ែល ឬទូរស័ព្ទនោះទេ ដូច្នេះខ្ញុំមិនអាចទំនាក់ទំនងនឹងមិត្តចាស់របស់ខ្ញុំបានទេ។ ប៉ុន្តែ ៣០ ឆ្នាំក្រោយមិត្តចាស់ម្នាក់នោះស្គាល់ខ្ញុំតាមហ្វេសប៊ុកហើយយើងក៏ជជែកលេងជាមួយគ្នា។ នោះគឺជាមិត្តល្អបំផុតរបស់ខ្ញុំ។
ខ្ញុំគិតថា ជនជាតិជប៉ុនក៏មិនចូលចិត្តនៅម្នាក់ឯងដែរ គ្រាន់តែពួកគេគ្មានភាពក្លាហានក្នុងការរក្សាទំនាក់ទំនងរបស់ពួកគេ។
កុំគិតថា អ្នកនឹងមិនអីទោះបីជាគ្មានមិត្តល្អ គ្មានមិត្តភក្តិដូចជាបាត់បង់ភាពរីករាយក្នុងជីវិត។ មិត្តភក្តិបង្រៀនយើងរឿងជាច្រើនដែលអ្នកមិនអាចដឹងពេលនៅម្នាក់ឯង។
ឥឡូវនេះ សូមសញ្ចឹងគិតទៅលើមិត្តភក្តិរបស់អ្នក ប្រសិនបើមាននរណាម្នាក់យូរហើយមិនធ្លាប់ទាក់ទង សូមសាកល្បងភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។
Kengo Abe