គោលនយោបាយបង្ការជំងឺកូវីដ-១៩ មានភាពធូររលុង – ប៉ុន្តែហេតុអ្វីស្ថានភាពនៅជប៉ុននៅតែវិជ្ជមាន?
នៅដើមឆ្នាំ ២០២០ ពិភពលោកប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ។ បច្ចុប្បន្ននេះស្ថានភាពហាក់ដូចជាមានស្ថេរភាពប្រទេសមួយចំនួនចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញ។
សូមក្រឡេកមើលគោលនយោបាយរបស់ប្រទេសនីមួយៗក្នុងការប្រឈមនឹងជំងឺរាតត្បាត។ ជាពិសេសតើជប៉ុនការពារការរីករាលដាលដូចម្តេច?
រឿងដំបូងត្រូវនិយាយអំពីម៉ាសរបស់នាយករដ្ឋមន្រ្តី Abe ។
រូបភាព https://www.toonippo.co.jp/articles/-/335136
យោងទៅតាមគោលការណ៍នេះគ្រួសារនីមួយៗទទួលបានម៉ាសចំនួនពីរ ហើយត្រូវរកវិធីប្រើដែលសមហេតុផលបំផុត។
តាមការវាយតម្លៃរបស់ប្រជាជនជប៉ុនភាគច្រើនម៉ាសក្រណាត់ហាក់ដូចជាគ្មានប្រយោជន៍ ហើយកំហុសក្នុងដំណើរការផលិតរហូតមកដល់ថ្ងៃទី ២៧ ខែឧសភាពួកគេនៅតែមិនទាន់ទទួលបានម៉ាស។
ការហាមឃាត់ជនបរទេសមកពីតំបន់មានជំងឺរាតត្បាតយឺតជាងបណ្តាប្រទេសដទៃទៀត។ រដ្ឋាភិបាលជប៉ុនក៏មិនបានហាមឃាត់ភោជនីយដ្ឋានបើកដំណើរការទាំងស្រុងដែរ។ ព្រោះតែគោលនយោបាយធូររលុងបែបនេះគេគិតថាជប៉ុនអាចក្លាយជាតំបន់គ្រោះថ្នាក់ប៉ុន្តែបែរជាខុសពីការស្មាន។
ឧទាហរណ៍បើប្រៀបទៅនឹងប្រទេសអង់គ្លេស។ ចំនួនប្រជាជនជប៉ុន ១២៦,០០០,០០០ នាក់ – ស្លាប់ដោយសារកូវីដ-១៩ មានចំនួន ៦២៤ នាក់។ ប្រជាជនអង់គ្លេសមានចំនួន ៦៦,០០០,០០០ នាក់ – អ្នកស្លាប់ដោយសារកូវីដ-១៩ មានចំនួន ៣១,៨៥៥ នាក់។
មិនត្រឹមតែប៉ុណ្ណឹងនៅឆ្នាំ ២០១៩ មានមនុស្សជាង ៣,០០០ នាក់ស្លាប់ដោយសារជំងឺផ្តាសាយនៅប្រទេសជប៉ុន បច្ចុប្បន្នចំនួនមនុស្សដែលស្លាប់ដោយសារជំងឺផ្តាសាយឡើងដល់ ១០,០០០ ដង។ នៅខែមករាឆ្នាំ ២០២០ មនុស្សចំនួន ១៣០០ នាក់ស្លាប់ដោយសារឈ្លក់នំ Mochi ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី។ មានន័យថានៅជប៉ុនចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ តិចជាបើប្រៀបទៅនឹងមូលហេតុដទៃទៀត។ និយាយដូច្នេះមិនមែនមានន័យថាជំងឺកូវីដ-១៩ គ្មានគ្រោះថ្នាក់ទេយើងគួរតែប្រុងប្រយ័ត្នជានិច្ច។
ម្យ៉ាងវិញរដ្ឋាភិបាលអង់គ្លេសគ្រប់គ្រងស្ថានភាពជំងឺតឹងរឹង ដូច្នេះតើមូលហេតុតួលេខខាងលើកើនឡើងបណ្តាលមកពីអ្វី? មូលហេតុកំពុងត្រូវបានស៊ើបអង្កេតទូទាំងពិភពលោក ហើយចំណុចទាំង ៤ ត្រូវគេលើកឡើងដូចជា៖
១. ការរស់នៅប្រកបដោយអនាម័យ
វប្បធម៌ជប៉ុនបង្រៀនកុមារអោយលងដៃ ដុសធ្មេញ ហើយពេលត្រឡប់មកផ្ទះវិញត្រូវដោះស្បែកជើង។ ក្រៅពីនេះមនុស្សជាច្រើនក៏ធ្វើការសន្មតថាព្រោះជនជាតិជប៉ុនងូតទឹករាល់ថ្ងៃ។
២. ទទួលវ៉ាក់សាំង BCG
ទោះបីជាការទទួលវ៉ាក់សាំងដើម្បីគោលបំណងផ្សេងប៉ុន្តែវាហាក់ដូចជាអាចប្រឆាំងនឹងវីរុសកូរ៉ូណា។ នៅប្រទេសជប៉ុនការចាក់វ៉ាក់សាំងនេះជារឿងចាំបាច់សម្រាប់មនុស្សគ្រប់រូបដែលមានអាយុក្រោមការកំណត់។
៣. កត្តាហ្សែន
អាស្រ័យលើហ្សែនមនុស្សមួយចំនួនងាយនឹងមានជំងឺដំណពូជ។ ប្រទេសជប៉ុនជាប្រទេសមានជនអន្តោប្រវេសន៍តិចដូច្នេះមិនសូវមានភាពចម្រុះហ្សែនទេ។ នេះអាចជាគុណប្រយោជន៍សម្រាប់ប្រទេសជប៉ុនក្នុងការយុទ្ធនឹងជំងឺកូវីដ-១៩។
៤. បញ្ហារបបអាហារ
ប្រទេសភាគច្រើនដែលមានអត្រាឆ្លងខ្ពស់នៅអាមេរិកខាងជើង អឺរ៉ុប និងអាមេរិកខាងត្បូង។ មិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ តំបន់នៅអាស៊ីត្រូវគេចាត់ទុកថាអាចគ្រប់គ្រងដោយសារទម្លាប់ទទួលទានម្ហូប។
ភាគច្រើនជនជាតិអាស៊ីបរិភោគត្រី និងអង្ករមិនសូវញ៉ាំសាច់ដូចបណ្តាប្រទេសលោកខាងលិចទេ។ លើសពីនេះពួកគេថែមទាំងទទួលទានអាហារដែលមានជាតិឡើងជូរដូចជាគីមឈី Natto, Miso -ល- ។
ទោះបីគោលនយោបាយជាច្រើនរបស់រដ្ឋាភិបាលត្រូវគេចាត់ទុកថាបរាជ័យ ប៉ុន្តែលទ្ធផលច្បាស់តាមរយៈស្ថិតិ។ ដូច្នេះស្វែងរកមូលហេតុអាចកំណត់ចំនួនអ្នកស្លាប់ដោយសារជំងឺ។
Kengo Abe