រឿងគំនូវជីវចលដែលអ្នកគិតថាមិនសមហេតុផល “វែនតា” គ្មាន​ដង​ពេលនេះត្រូវបានផលិតហើយ

មនុស្សជាច្រើនមើលរឿងគំនូរជីវចលគិតថាឈុតឆាកមួយចំនួនពិបាកយល់ រួមទាំងផលិតផលមិនសមហេតុ​ផលក្នុង​ជីវិត​ជាក់ស្តែង។

ចំពោះរឿងគំនូរជីវចលមិនចាំបាច់ត្រូវសម​ហេតុ​ផលនោះទេ។

នៅពេលតួអង្គពាក់វ៉ែនតាភាគច្រើនដងវែនតាហាក់ដូចជាគ្មាន រឿងនេះអាចពន្យល់ថាអ្នកនិពន្ធមានចេតនាកាត់​ត​បង្ហាញ​កែវភ្នែករបស់តួអង្គ។

តាមពិតទៅមានតែអ្នកចូលចិត្តរកកំហុសទើបឃើញចំណុចទាំងនេះ សម្រាប់អ្នកគាំទ្រ Anime នេះជារឿងធម្មតាទេ។

ប៉ុន្តែចុះបើភាពមិនសមហេតុផលនេះក្លាយជាសមហេតុផលវិញ?

 

ekoDWorks ជំនាញក្នុងការផលិតផលិតផលសិល្បៈកំប្លែងយកតម្រាប់តាម “វ៉ែនតា” លក្ខណៈពិសេសរបស់ Anime ។

រូបភាព https://news.nicovideo.jp/watch/nw6803247

រូបភាព https://kotaku.com/anime-trope-for-glasses-made-real-1842260372

តើអ្នកស្គាល់ឈ្មោះក្រុមហ៊ុននេះដែរឬទេ? នេះជាឈ្មោះក្រុមហ៊ុនផលិតអាវយឺតដ៏ល្បីខាងក្រោម។

ស៊េរីផលិតផល “ចម្លែក” កំពុងតែរង់ចាំអ្នក។

INSTAGRAM

ចំពោះវ៉ែនតាអ្នកបង្កើតគំនិតឈ្មោះ Takayuki Fukuzawa  បានអោយដឹងនេះគ្រាន់តែជាគំរូមិនពេញលេញមួយប៉ុណ្ណោះ ពេលក្រឡេកមើលជិតមានចំណុចជាច្រើនដែលមិនអាចពន្យល់បាន។ បច្ចុប្បន្នផលិតផលកំពុងត្រូវបានបង្ហើយ​ហើយ​ទទួល​បានមតិវាយតម្លៃវិជ្ជមានជាច្រើន។

មានអ្នកនិយាយថា “ចំពោះអ្នកដែលពាក់វែ៉នតាការរចនានេះអាចកាត់បន្ថយការរាំងស្ទះការមើល។ ផលិតផលនេះ​មិន​ត្រឹម​តែ​លេង​សើច​ប៉ុណ្ណោះ​ទេវាក៏ជាក់ស្តែងដែរ”។

តើអ្នកយល់យ៉ាងណាចំពោះផលិតផលនេះ? តើអ្នកចង់ទិញវ៉ែនតានេះដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: