របាំងមុខ Gumdam ធ្វើពីក្រដាសកាតុងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម

មនុស្សជាច្រើនប្រាកដជាធ្លាប់ឃើញស្នាដៃសិល្បៈធ្វើពីក្រដាសកាតុង ប៉ុន្តែតើអ្នកជឿទេថាត្រឹមតែកាតុងចំនួន ៥ សន្លឹក​បុរសម្នាក់អាចធ្វើម៉ាសកាតុង Gundam ឡើងដូច។

រូបភាព https://fundo.jp/312728

លើកនេះខ្ញុំចង់ណែនាំអ្នករបាំងមុខ Gundam ដែលធ្វើពីកាតុងមានលក្ខណៈប្លែក។ របាំងមុខមើលទៅដូចជារបស់ពិតកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម។ កាន់តែមើលខ្ញុំយល់ថារបាំងមុខមានភាព​បុិន​ប្រសប់។

បុរសម្នាក់ឈ្មោះ Tomowo トモヲ(@tomowo_PS អ្នកសរសេរកម្មវិធីដែលមានឯកទេសខាងសញ្ញាឌីជីថល និងសញ្ញា analog ហើយរចនាគំរូក្រដាសគឺជាអ្នកធ្វើរបាំងមុខនេះ។

ត្រឹម​តែផ្នែក​ខាងមុខគាត់ប្រើក្រដាសចំនួន ៥ សន្លឹកទំហំពាក់កណ្តាល A2 កម្រាស់ 1,5mm កាវ ៤ ដុំ និងកាំបិតកាត់​ក្រដាស។ អ្នក​ប្រាកដជាចង់ឃើញរូបទាំងមូលមែនទេ? ប៉ុន្តែដើម្បីធ្វើបានគាត់ត្រូវការក្រដាសកាតុងចំនួន ២០០ សន្លឹក ដូច្នេះ​ទើបគាត់បញ្ឈប់ក្នុងជំហានដំបូង។

រូបភាព https://fundo.jp/312728

លើសពីនេះមានរបាំមុខជាច្រើនដែល​គាត់ធ្វើដោយផ្ទាល់ដៃហើយដាក់តាំងក្នុងផ្ទះ។ ប្រសិន​បើលាបពណ៌ប្រហែលជា​អាច​លក់​បានប្រាក់។ ត្រឹម​តែ​ក្រដាសកាតុងអាចធ្វើរបាំងមុខបែបនេះ ពូកែណាស់!

 

រូបភាព https://fundo.jp/312728

រង់ចាំទស្សនាស្នាដៃបន្តរបស់បុរសដែលមានទេពកោសល្យរូបនេះ។

ប្រភព https://fundo.jp/312728

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: