ម៉ាស៊ីនត្រជាក់បំពាក់លើកញ្ចឹងកសម្រាប់អ្នក​ដែល​ធ្វើការក្រោមអាកាសធាតុក្តៅ

បច្ចេកវិទ្យាកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ឧបករណ៍ជាច្រើនដែលមិន​នឹកស្មានថាអាចផលិតកំពុងត្រូវ​បានស្រាវជ្រាវ។ ដូចជាកុំព្យូទ័រធំទៅជាកុំព្យូទ័រយួរដៃអ្នក​អាចយកទៅគ្រប់ទីកន្លែង។ តើអ្នកធ្លាប់គិតថាថ្ងៃណាមួយឧបករណ៍​បច្ចេកវិទ្យា​ទាំងអស់អាចយកតាមខ្លួនបានយ៉ាងស្រួលទេ?

បច្ចេកវិទ្យានាពេលបច្ចុប្បន្នវិវត្តន៍តាមទិសដៅ “Wearable” (អាចពាក់បាន) ប៉ុន្តែតើល្បឿនអភិវឌ្ឍដល់កម្រិត​ណា។ ដូចជា Apple Watch ប្រភេទនាឡិកាឆ្លាតវៃកាន់តែពេញនិយមខ្លាំងឡើង ហើយវ៉ែនតាឆ្លាតវៃក៏កំពុងត្រូវបានគេស្រាវជ្រាវផងដែរ។ ការព្យាករណ៍អាចនិយាយបានថាចាប់ពីពេលនេះតទៅផលិតផលបច្ចេកវិទ្យាទាំងអស់អាច “Wearable” បាន។ 

ទន្ទឹមនឹងនេះក្រុមហ៊ុនជប៉ុន FUJITSU GENERAL LIMITED (富士通ゼネラル) បានប្រកាសថាខ្លួននឹងបើកដំណើរការម៉ាស៊ីនត្រជាក់ “Wearable” ។

រូបភាព https://kaden.watch.impress.co.jp/docs/news/1255082.html

នៅពេលខ្ញុំឃើញការរចនាមនុស្សជាច្រើនសើចចំអកថា “គ្រាន់តែជាកង្ហារតូចប៉ុណ្ណោះ” ប៉ុន្តែវាពិតជាម៉ាសុីនត្រជាក់​ខ្នាតតូចមែន។ ដំណើរការរបស់វារាងស្មុគស្មាញបន្តិចបើនិយាយអោយសាមញ្ញឧបករណ៍នេះជួយបន្ថយកម្តៅ​រាងកាយបញ្ជូនចូលទៅក្នុងប្រព័ន្ធកង្ហារ។ និយាយអោយខ្លីដូចជាដំណើរការរបស់ម៉ាសុីនត្រជាក់ដូច្នេះជុំវិញសរសៃ​ឈាមមានអារម្មណ៍ថាត្រជាក់។ ធ្វើអោយកន្លែងដែលមានសរសៃឈាមធំៗថយកម្តៅសីតុណ្ហភាពរាងកាយទាំង​មូលធ្លាក់ចុះនាំអោយអ្នក​មានអារម្មណ៍ថាស្រួលខ្លួន។

ចំពោះម៉ាសុីនត្រជាក់នៅក្នុងបរិយាកាសបើកចំហវាដំណើរការមិនសូវមានប្រសិទ្ធភាពទេ។ ប៉ុន្តែម៉ាស៊ីនត្រជាក់នេះគ្រាន់តែធ្វើអោយរាងកាយរបស់យើងមួយផ្នែកត្រជាក់ មិនមែនធ្វើអោយបន្ទប់ទាំងមូលត្រជាក់ដូច្នេះវាគ្មានគុណ​វិបត្តិនេះទេ។ ផលិតផលបច្ចេកវិទ្យានេះមានប្រយោជន៍សម្រាប់អ្នក​ដែល​ធ្វើការនៅកន្លែងអាកាសធាតុក្តៅ។

លើសពីនេះម៉ាស៊ីនត្រជាក់ថែមទាំងអាចវាស់សម្ពាធឈាម ចង្វាក់បេះដូង សីតុណ្ហាភាពរាងកាយ និងពេលវេលាធ្វើការរបស់អ្នក ជួយវិភាគសីតុណ្ហភាព និងសំណើមនៅក្នុងបរិស្ថាន។

មុខងារផ្សេងទៀតរបស់ម៉ាសុីនត្រជាក់អាចពិនិត្យ និងគ្រប់គ្រង។ ឧទាហរណ៍ប្រសិនបើអ្នកគ្រប់គ្រងបំពាក់ម៉ាស៊ីនត្រជាក់សម្រាប់កម្ម​ករសំណង់ទាំងអស់គាត់អាចគ្រប់គ្រងស្ថានភាពសុខភាពរបស់កម្មករតាមរយៈសូហ្វវែរដើម្បីការពារគ្រោះថ្នាក់ទាក់ទងនឹងសុខភាពនៅពេលសាង់សង់។

ពាក់ត្រង់កញ្ចឹងកប្រហែល ១៧០ ក្រាមបន្ថយកម្តៅ និងថ្មបំពាក់លើខ្សែក្រវ៉ាត់មានទំងន់ ៦៧០ ក្រាមទម្ងន់សរុបមិន​សូវជាធ្ងន់ប៉ុន្មានទេ។ ថ្មអាចប្រើបានចាប់ពី ២-៤ ម៉ោងហើយពេលវេលាសាក ៣ ម៉ោង។ ភាពធន់របស់ថ្មហាក់​ដូចជាមិនច្រើនប៉ុន្តែក្រុមហ៊ុនផលិតក៏បានណែនាំអោយអ្នកប្រើសម្រាកបន្តិចក្រោយពេលធ្វើការជៀសវាងភាព​នឿយហត់។

បច្ចុប្បន្នឧបករណ៍មិន​ទាន់លក់សម្រាប់បុគ្គលិកទេតែអោយជួល។ តម្លៃជួលក្រោម ១ ម៉ឺនយ៉េន / ខែ។ ខ្ញុំគិតថាតម្លៃ​នេះសមរម្យដើម្បីទទួលបានបរិយាកាសការងារល្អសម្រាប់កម្មករ។

ខ្ញុំផ្ទាល់ក៏ចង់បានម៉ាសុីនត្រជាក់តូចនេះពេលជិះម៉ូតូក្រោមអាកាសធាតុក្តៅនៅទីក្រុងភ្នំពេញដែរ។ សង្ឃឹមថាឧបករណ៍​នេះអាចនឹងបើកលក់ឆាប់ៗ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: