វប្បធម៌ជប៉ុនដែលនៅសេសសល់លើកោះខាងលិចប៉ាស៊ី​ហ្វិក

Palau – គឺជាកោះដ៏ស្រស់ស្អាតស្ថិតនៅកណ្តាលសហព័ន្ធមហាសមុទ្រប៉ាស៊ីហ្វិក។ នៅទីនេះឆ្ងាយហើយពេលក្រឡេកមើល​ក៏​គ្មាន​អ្វីពាក់ព័ន្ធនឹងប្រទេសជប៉ុនដែរ។ ទោះជាយ៉ាងណាអ្វីដែល​ចម្លែកមនុស្សជាច្រើននៅ Paula យល់ និងនិយាយ​ភាសា​ជប៉ុនបាន។

រូបភាព https://www.redfin.jp/berryblog/oversea/palau

អ្នកអាចឃើញជនជាតិ Palau ចូលហាងទិញស្រាមួយកែវនិយាយថា “Tsukarenaos” ។ ពាក្យនេះជាការរួមបញ្ចូលរវាង​ពាក្យជប៉ុនពីរដូចជា Tsukare (ហត់នឿយ) និង Naosu (ព្យាបាល)​ ចង់មានន័យថា ផឹកស្រាបៀរដើម្បីបន្ថយ​នឿយ​ហត់។

លើសពីនេះមានឧទាហរណ៍ជាច្រើនទៀតដែលបង្ហាញពីភាពស្រដៀងគ្នាក្នុងភាសា។

Daijubu, ginger. Denwa for you

Gomen, gomen

Denki Bashira (បង្គោលអគ្គិសនី)

Daito Ryo (ប្រធានាធិបតី) 

Kursi (ឈឺចាប់)

Tanjoubi (ខួបកំណើត)

Aji, daijoubu (ឆ្ងាញ់) ។

ពាក្យទាំងអស់ខាងលើជាភាសា Palau មិនមែនភាសាជប៉ុនទេ។ ភាសាសំខាន់នៅទីនេះជាភាសាអង់គ្លេស ប៉ុន្តែមានតែរដ្ឋ  Angaur ប្រើភាសាជប៉ុនជាភាសាផ្លូវការរួមទាំងភាសា Palau និងភាសាអង់គ្លេស។

ម្យ៉ាងវិញទៀត ឈ្មោះរបស់ប្រជាជន Palau ក៏ស្រដៀងជនជាតិជប៉ុនឧទាហរណ៍ឈ្មោះ Kunio, Tadao, Harumi -ល- ។ ប្រជាជន Palau ក៏បន្ថែមពាក្យ -san ក្នុងឈ្មោះដើម្បីបន្ថែមភាពគួរសមនៅពេលហៅនរណាម្នាក់។

ហេតុ​តែមានភាពស្រដៀងព្រោះ Palau ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុនអស់រយៈពេល ៣០ ឆ្នាំចាប់តាំង​ពី​សង្គ្រាមលោកលើក​ទី ១ រហូតដល់បញ្ចប់សង្គ្រាមលោកលើកទី ២ ។ ក្នុងអំឡុងពេលនោះជប៉ុនកសាងហេដ្ឋារចនា​សម្ព័ន្ធជាច្រើននៅទីនេះ ហើយជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើងបើប្រៀបទៅនឹងពេលវេលាដែល Paula ក្រោម​អាណានិគម​របស់អាឡឺម៉ង់។ ប្រទេសជប៉ុនអភិវឌ្ឍឧស្សាហកម្មក្នុងប្រទេសនេះ មិនដូចជាប្រទេសកាន់អំណាច​ផ្សេងៗផ្តោតតែលើកសិកម្ម ដូច្នេះជីវិតប្រជាជន​មាន​ភាព​ប្រសើរ​ឡើង។

ប្រជាជន Palau ដែលចំណាស់រស់នៅសម័យនោះអាចនិយាយភាសាជប៉ុនបាន។ នៅក្នុងរូបភាពខាងក្រោមជាស្ពាន​​ដែល​បង្ហាញ​ពី​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រូបភាព https://ja.wikipedia.org/wiki/日本・パラオ友好の橋

ទង់ជាតិ Palau ផ្លូវការត្រូវបានសម្រេចនៅឆ្នាំ ១៩៧៩ គំនិតរចនាព្រះច័ន្ទពេញវង្សលើផ្ទៃសមុទ្រខៀវ។ ទោះជាយ៉ាង​ណា ​មនុស្ស​ជាច្រើនយល់ថាទង់ជាតិនេះធ្វើត្រាប់តាមទង់ជាតិជប៉ុន។

ស្តាយដែលជនជាតិជប៉ុនមិនសូវដឹងរឿងរបស់ Palau ពីព្រោះប្រជាជនជប៉ុនគ្មានការប្រាស្រ័យទាក់ទងជាមួយ​បរទេស​ច្រើន។ ដូច្នេះប្រសិនបើអ្នកអានអត្ថបទនេះសូមចែករំលែកជាមួយមិត្តភក្តិជប៉ុនរបស់អ្នក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: