Nakagusuku សណ្ឋាគារដែលត្រូវគេបោះបង់ចោលនៅ Okinawa
សណ្ឋាគារ Nakagusuku ស្ថិតនៅក្នុងព្រៃ Okinawa ជាប់ប្រាសាទ Nakagusuku ។ ការសាងសង់សណ្ឋាគារត្រូវផ្អាកជារៀងរហូត។ មានការពន្យល់ពីរទៅលើការផ្អាកសាងសង់ ចំពោះបញ្ហាខាងព្រលឹងវិញ្ញាណ។
រូបភាព https://takkaja.com/blog/archives/31460
សូមមើលសេចក្តីពន្យល់ទាំងពីរខាងក្រោម។
ការសន្មត់ទី ១
រឿងនិយាយពីអ្នកជំនួញម្នាក់ចង់ទាញយកប្រយោជន៍នៅ Okinawa ដើម្បីសាងសង់សណ្ឋាគារជិតប្រាសាទ Nakagusuku ។ លោករំពឹងថាគម្រោងនេះនឹងទទួលបានភ្ញៀវទេសចរណ៍យ៉ាងច្រើនមកគយគន់ទេសភាពនៅកន្លែងនេះ។
ទោះយ៉ាងណាគម្រោងនេះត្រូវប្រជាជនក្នុងតំបន់ជំទាស់ គេនិយាយថាព្រៃនេះមានផ្នូរច្រើនហើយជាកន្លែងសក្ការៈមិនអាចបំផ្លាញ ប៉ុន្តែអ្នកជំនួញម្នាក់នោះនៅតែមិនអើពើ។ រហូតដល់មានព្រះសង្ឃយាងមកជួបគាត់ដោយផ្ទាល់ដើម្បីរារាំងការសាងសង់ ប៉ុន្តែនៅតែមិនអាចផ្លាស់ប្តូរចិត្តរបស់គាត់។ ចាប់តាំងពីពេលនោះមកគ្រោះថ្នាក់ជាច្រើនកើតឡើងក្នុងកំឡុងពេលកសាង។ ព្រោះតែចំណាយប្រាក់ច្រើនលើគម្រោងនេះទើបគាត់ព្យាយាមបង្ហាញថាពាក្យចចាមអារ៉ាមមានវិញ្ញាណគ្មានមូលដ្ឋានច្បាស់។ គាត់សម្រេចចិត្តគេងក្នុងព្រៃ ក្រោយរយៈពេលតែ ៣ យប់គាត់ប្រែទៅជាឆ្កួត។ មានពាក្យចចាមអារ៉ាមផ្សេងទៀតអះអាងថាគាត់ធ្វើអត្តឃាត។
ការស្ថាបនាមិនទាន់បញ្ចប់ ហើយមនុស្សជាច្រើនជឿថាវាត្រូវបណ្តាសា។
រូបភាព http://tyuun3naoya.hatenadiary.jp/entry/2016/10/03/122536
ការសន្មត់ទី ២
នៅឆ្នាំ ១៩៩៥ គណគ្រប់គ្រងឧទ្យាន Nakagusuku ទទួលខុសត្រូវចំពោះការសាងសង់សណ្ឋាគារថ្មីនៅ Okinawa ។ ដោយដឹងថាការកសាងដែលជិតបញ្ចប់នៅជិតប្រាសាទ Nakagusuku ប្រជាជនជំទាស់ព្រោះវាបំផ្លាញតម្លៃវប្បធម៌បុរាណ ដូច្នេះទីតាំងសណ្ឋាគារត្រូវប្តូរទៅកន្លែងផ្សេង។
ការស្ថាបនាចាប់ផ្តើមនៅដើមទស្សវត្ស ១៩៧០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ១៩៧៥ ។ គួរអោយស្តាយគម្រោងសណ្ឋាគារមិនអាចបញ្ចប់ដោយសារម្ចាស់ក្ស័យធន។ ក្រោយមក Okinawa ជាកម្មសិទ្ធិរបស់ជប៉ុន ហើយការសាងសង់នេះបានក្លាយជា “បេតិកភ័ណ្ឌវប្បធម៌” ដូច្នេះហើយទើបគម្រោងនេះមិនអាចបញ្ចប់ជារៀងរហូត។
Sacchan