សួ​នកំសាន្តចេញសេចក្តីណែនាំលេងរទេះហោះហាមស្រែក

អ្នកគ្រប់គ្រងសួនកំសាន្តនៅប្រទេសជប៉ុនចេញសេចក្តីណែនាំបន្ទាប់ពីឧទ្យានបើកដំណើរការឡើងវិញ ការធ្វើដំណើរ​ត្រូវរក្សាភាពស្ងៀមស្ងាត់ មិន​ត្រូវប៉ះពាល់រាងកាយ និងរក្សាគម្លាតសុវត្ថិភាព ១ មែ៉ត្រ។

បន្ទាប់ពីជប៉ុនដកសេចក្តីប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន អ្ន​ក​គ្រប់គ្រងសួន​ចេញឯកសារមួយហៅថា “សេចក្តី​ណែនាំបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩” គោលការណ៍ណែនាំអោយភ្ញៀវពាក់ម៉ាស ឧទ្យានកំសាន្តមានសិទ្ធិមិនអោយភ្ញៀវដែលមានរោគសញ្ញាជំងឺឬវាស់សីតុណ្ហភាពលើសពី ៣៧.៥ អង្សាចូល។

លើសពីនេះអ្នកគ្រប់គ្រងក៏លើកទឹកចិត្តភ្ញៀវមិនអោយស្រែកពេលលេងរទេះហោះឬហ្គេមដែលរន្ធត់ដទៃទៀត។ ព្រោះ​សកម្មភាពនេះអាចបង្កើនការឆ្លងវីរុសក្នុងសហគមន៍។

មិនត្រឹម​តែបទបញ្ជាចំពោះហ្គេមរន្ធត់ប៉ុណ្ណោះទេ នៅខាងក្រៅផ្ទះខ្មោចក៏មានសេចក្តីណែនាំ “កាត់បន្ថយការស្រែក” ផងដែរ។

ក្រៅពីនេះអ្នក​គ្រប់គ្រងក៏ជំរុញអោយភ្ញៀវប្រើប្រព័ន្ធទូទាត់តាមអេឡិចត្រូនិកជំនួសសាច់ប្រាក់ដើម្បីកាត់បន្ថយការប្រាស្រ័យទាក់ទង។

បុគ្គលិកដែលធ្វើការនៅឧទ្យានក៏ត្រូវបានណែនាំអោយកាត់បន្ថយទំនាក់ទំនងជាមួយភ្ញៀវតាមដែលអាចធ្វើទៅបានដែរ។

ប្រភពអត្តបទដែលបានលើកឡើង៖ https://www.nagashima-onsen.co.jp/spaland/wp-content/uploads/sites/7/2020/05/COVID-19_guideline.pdf

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: