QR code ជាការរកឃើញដែលជួយដល់មនុស្សជាតិរបស់ជនជាតិជប៉ុន
Barcode គឺជាកូដដែលគេប្រើសម្រាប់គ្រប់គ្រងទំនិញក្នុងឃ្លាំង ផ្សារទំនើប និងហាងលក់ទំនិញ -ល- ។ ពិភពលោកចាប់ផ្តើមនិយមប្រើកូដតាំងពីឆ្នាំ ១៩៧៤ ។ នេះជាវិធីរក្សា និងបញ្ជូនព័ត៌មានលេខកូដ។ ទោះជាយ៉ាងណាប្រភេទបារកូដនេះអាចផ្ទុកលេខ ២០ ខ្ទង់ និងអក្សរប៉ុណ្ណោះ។ ដូច្នេះថ្ងៃណាមួយលេខកូដអាចនឹងមិនគ្រប់សម្រាប់ពិភពលោកទាំងមូលប្រើ។ លើសពីនេះទៅទៀតម៉ាសុីនបារកូដត្រូវចំណាយពេលអានបណ្តាលអោយកាត់បន្ថយផលិតភាពឃ្លាំងដែលផ្ទុកទំនិញច្រើន។
រូបភាព https://www.indiamart.com/proddetail/barcode-11664442455.html
នៅក្នុងបរិបទនេះក្រុមហ៊ុនផលិតរថយន្ត Denso បានប្រគល់ភារកិច្ចបង្កើតបារកូដបន្ថែម និងបង្កើនប្រសិទ្ធភាព វិស្វករ Masahiro Hara ចាប់ផ្តើមការស្រាវជ្រាវ និងសាកល្បងជាច្រើន។ ក្នុងកំឡុងពេលស្រាវជ្រាវគាត់ និងក្រុមរបស់គាត់ងាកមករកបារកូដមុខងារពីរដើម្បីដោះស្រាយគុណវិបត្តិធំៗពីរគឺល្បឿនស្កេន និងសមត្ថភាពផ្ទុក។ ប៉ុន្តែជិតដល់ថ្ងៃប្រគល់ការងារគាត់នៅតែមិនទាន់បង្កើតផលិតផលដែលឆ្លើយតបនឹងបញ្ហាខាងលើ។ ខណៈពេលគាត់ដើរជាមួយដៃគូការងារពិភាក្សារឿងលាលែងការងារ ស្រាប់តែគាត់ឃើញទិដ្ឋភាពអគារផ្ទះល្វែងច្រើនជាន់លើដំបូលមានចំណតឧទ្ធម្ភាគចក្រ។ ភ្លាមៗនោះគាត់គិតឃើញគំនិតបង្កើតកូដកំណត់ទីតាំង ៣ ជ្រុង។
រូបភាព https://www.epo.org/news-events/events/european-inventor/finalists/2014/hara.html
ហើយរហូតដល់ឆ្នាំ ១៩៩៤ គាត់ទទួលបានទទួលជោគជ័យក្នុងការបង្កើតលេខកូដ QR (Quick-Response Code) ផ្ទុកលេខចំនួន ៧,០០០ និងអក្សរ។ លេខកូដអាចស្កេនពីលើចុះក្រោមឬពីឆ្វេងទៅស្តាំសម្រាប់បង្កើនល្បឿនអានរបស់ម៉ាស៊ីនស្កេន។ មិនត្រឹមតែប៉ុណ្ណឹងទោះជាអ្នកបាំងផ្នែកតូចមួយ (លើកលែង ៣ ប្រអប់នៅទីតាំង ៣ ជ្រុង) ម៉ាសុីនអាចស្កេនចេញលេខកូដត្រឹមត្រូវ។ បច្ចុប្បន្នលេខកូដ QR អាចបញ្ចូលទាំងអក្សរ Kanji និង Kana របស់ជប៉ុន និងភាសាជប៉ុន ចម្រៀង រូបភាព URL និង email -ល- ។
ពិសេសជាងនេះលោក Masahiro Hara សម្រេចដាក់ការរកឃើញរបស់គាត់លើអុីនធឺណេតដោយឥតគិតថ្លៃ ជួយអោយមនុស្សគ្រប់គ្នា អាជីវកម្មអាចអានកូដ និងបង្កើត QR code បាន។ ហេតុនេះទើបការរកឃើញរបស់គាត់ត្រូវបានពិភពលោកទទួលយក។ រហូតមកដល់ពេលនេះ QR code ត្រូវបានប្រើច្រើនជុំវិញពិភពលោក។
ដោយសារសមិទ្ធិផលនេះវិស្វករ Masahiro Hara និងក្រុមរបស់គាត់ទទួលពានរង្វាន់ “អ្នកបង្កើតអឺរ៉ុប” ក្នុងឆ្នាំ ២០១៤។ បច្ចុប្បន្នគាត់កំពុងផ្តោតលើការបង្កើនសមត្ថភាពលេខកូដ QR ជួយអោយវាស្កេនកាន់តែលឿនជាមួយស្មាតហ្វូន។ ចំពោះអ្នកដែលប្រើ Iphone អ្នកអាចស្កេនលេខកូដ QR ដោយប្រើកាមេរ៉ាមិនចាំបាច់ទាញយកកម្មវិធីផ្សេងឡើយ។
នេះជាការរកឃើញដ៏មានប្រយោជន៍សម្រាប់មនុស្សជាតិ។
Chee