បុរសម្នាក់ឈរស្រែកតាមដងផ្លូវ Shinjuku អោយគេវាយដើម្បីរកប្រាក់

មានវិធីជាច្រើនអាចរកលុយ អ្នកមិនចាំបាច់ក្លាយជាម្ចាស់ហាងទើបអាចធ្វើអាជីវកម្មទេ។ នៅតាមដងផ្លូវដ៏មមាញឹករបស់ជប៉ុនអ្នកអាចមើលឃើញមនុស្សជាច្រើនធ្វើតូបលក់ម្ហូបអាហារ វិចិត្រករគូររូបសិល្បៈឬលក់របស់​របរ​ធ្វើដោយដៃ -ល- ។

តើអ្នកឃើញនរណាម្នាក់ទ្រាំអោយគេវាយដើម្បីរកប្រាក់ដែរទេ?

រូបភាព https://nikkan-spa.jp/1623912

“殴られ屋” – ភ្ញៀវដែលមកបង់ប្រាក់ដើម្បីវាយមនុស្ស។

អ្នក​ប្រហែលជាយល់អំពីអត្តន័យនៅពីក្រោយគំនិតនេះ សព្វថ្ងៃជីវិតពោរពេញទៅដោយការព្រួយបារម្ភមិន​សប្បាយ​ចិត្ត។ មនុស្សជាច្រើនបញ្ចេញកំហឹងរបស់ពួកគេទៅលើវត្ថុដែល​គ្មានជីវិត (ខ្នើយឬបាវខ្សាច់) ។ ទោះជាយ៉ាង​ណា​មនុស្សភាគច្រើនគិតថាពេលខឹងបើអាច​វាយ​នរណាម្នាក់នឹងមានអារម្មណ៍រំភើបហើយទុក្ខព្រួយទាំងប៉ុន្មាន​នឹង​រលាយ​បាត់។ នោះហើយជាមូលហេតុ​ដែលមានសេវាកម្មនេះ។

Akira Haruya គឺជាអ្នក​ផ្តើមដែលស្ថិតនៅ Shinjuku ក្នុងតម្លៃ ១០០០ យ៉េន ១ នាទី។

នៅកណ្តាលក្រុង Shinjuku មនុស្សម្នាដើរទៅមក បរុសម្នាក់ស្រែកខ្លាំងៗថា “តោះនរណាម្នាក់ចង់វាយខ្ញុំ” ។ ប្រសិន​បើ​អ្នក​អោយគាត់ ១០០០ យ៉េនអ្នក​អាចវាយគាត់ដោយសេរីរយៈពេល ១ នាទី។ មិនថាត្រូវ​គេវាយដំយ៉ាងណាគាត់ប្រាកដជាមិនវាយបកទៅវិញទេ (តែអាចគេចបាន) ។

ប៉ុន្តែចាប់តាំងពី Akira Haruya ក្លាយជាអ្នកប្រដាល់អាជីពម្នាក់ គូប្រកួតហាក់ដូចជាវាយខ្សល់ក្នុងរយៈពេល ១ នាទី។ ប៉ុន្តែបើអ្នកចូលរួមជាអ្នកប្រដាល់អាជីពនឹងទៅជាយ៉ាងណា? នៅពេលនោះទោះបីត្រូវគេវាយជាំមុខក៏មិន​អាចតបវិញដែរ ចំណែកមនុស្សនៅជុំវិញស្រែកហ៊ោដោយរំភើបថា “វាយវាទៅ” ។

ការងារនេះស្តាប់ទៅដូចជាងាយរកលុយ ប៉ុន្តែពេលខ្លះត្រូវគេវាយធ្វើបាបយ៉ាងខ្លាំងរហូតដល់សន្លប់ បាក់ឆ្អឹងជំនីឬបាក់ដៃរបស់អ្នកប្រដាល់ក៏ដូចជា Yakuza ។

កាលពីមុនលោក Akira Haruya ធ្លាប់បរាជ័យក្នុងអាជីវកម្ម ក្រុមហ៊ុនក្ស័យធនដោយជំពាក់បំណុល ១៥០ លានយ៉េន។ គ្មានការងារទើបគាត់គិតឃើញវិធីរកប្រាក់បែបនេះ។

ថ្ងៃដំបូងលោក Akira Haruya ប្រឈមនឹងមនុស្ស ៣៦ នាក់ចំណូលសរុបទទួលបាន ៣៦.០០០ យ៉េន។ ក្រុមគ្រួសាររបស់គាត់ប្រាកដជាជំទាស់ ប៉ុន្តែនេះជាវិធីតែមួយគត់សម្រាប់សងបំណុល។

បច្ចុប្បន្នគាត់វាយមនុស្ស ៨០០០ នាក់ប៉ុន្តែប្រាក់នៅតែមិន​ទាន់គ្រប់។

ពេលយប់បុរសម្នាក់នេះឈរនៅតាមផ្លូវ Shinjuku ហើយស្រែកខ្លាំងៗថា៖

“តោះមកទីនេះវាយខ្ញុំ”

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: