ច្រៀងខារ៉ាអូខេបែបជប៉ុនធានាថាមិនប៉ះពាល់ដល់អ្នកជិតខាង

នៅក្នុងអាផាតមិនដែលជាប់ៗគ្នាក្នុងទីក្រុងធំៗដូចជាតូក្យូមនុស្សភាគច្រើនជៀសវាងការរំខានដល់អ្នកជិតខាង។ ក្រោមស្ថានភាពជំងឺកូវីដ-១៩ រាតត្បាត នៅពេលដែលមនុស្សរាល់គ្នាមានតម្រូវការកំសាន្តប៉ុន្តែបែរជាមិនអាចចេញ​ក្រៅ ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែលមិនរំខានអ្នកដទៃពិតជានិយម។

ឧទាហរណ៍អ្នកចូលចិត្តច្រៀងខារ៉ាអូខេ ទោះបីជាសម្លេងរបស់អ្នកពិរោះដល់ថ្នាក់ណាក៏នៅតែរំខានដល់មនុស្សជុំវិញ​ខ្លួនដែរ។

រូបភាព https://www.amazon.co.jp

ដូច្នេះដើម្បីអោយមនុស្សគ្រប់គ្នាអាចច្រៀងខារ៉ាអូខេនៅផ្ទះ ឧបករណ៍ខារ៉ាអូខេជួយកាត់បន្ថយសម្លេងមានឈ្មោះ​ថា Hitori de Karoke DX ត្រូវ​បានផលិត។ ឈុតឧបករណ៍ខារ៉ាអូខេសម្រាប់មនុស្សម្នាក់រួមទាំងមីក្រូដែលរចនាឡើង​ដូច​ពែង អ្នកច្រៀងដាក់ជិតមាត់ហើយច្រៀង។ ផលិតផលលក់នៅលើគេហទំព័រ Amazon ជប៉ុនក្នុងតម្លៃ ៧,៨០០ យ៉េនឬអ្នកអាចទិញទំនិញដែលគេប្រើហើយក្នុងតម្លៃ ៥,០០០ យ៉េន។

រូបភាព https://www.amazon.co.jp

ឧបករណ៍នេះមានលក្ខណៈសាមញ្ញមានកម្មវិធីប្តូរ AC សម្រាប់ផ្តល់ថាមពលដល់ឧបករណ៍ហើយក៏ជាខ្សែសម្រាប់ភ្ជាប់​ទៅនឹងកុំព្យូទ័រ ឧបករណ៍ចាក់តន្ត្រីឬវិទ្យុតាមរយៈរន្ធដោត។ ក្រៅពីនេះឧបករណ៍ក៏អាចកំណត់សម្លេងមីក្រូដូចច្រៀង​នៅ​ខារ៉ាអូខេ។

រូបភាព https://www.amazon.co.jp

អ្នកផលិតអះអាងថាមានតែអ្នកប៉ុណ្ណោះ (ដែលកំពុងច្រៀង) អាចឮសំលេងរបស់អ្នកតាមរយៈកាស។ ទោះយ៉ាង​ណា​កាន់​មីក្រូហ្វូនមានរាងចម្លែកធ្វើអោយ “អ្នកច្រៀង” មានអារម្មណ៍មិនស្រួល ប៉ុន្តែឧបករណ៍នេះអាចជួយអ្នកជិត​ខាង​គេង​លក់ស្រួល។

ច្រៀងខារ៉ាអូខេតាមរយៈមីក្រូហ្វូនជួយបន្ថយសម្លេង។

ប្រភព៖ https://rocketnews24.com/2020/05/19/1370276/

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: