បទភ្លេងដែលមានប្រជាប្រិយភាពក្នុងហ្គេមល្បីរបស់ជប៉ុន

ឈ្មោះហ្គេមដែលល្បីៗរបស់ជប៉ុនដូចជា Street Fighter, Mario, Dragon Quest -ល- ។ មិន​ត្រឹមតែមាន​ខ្លឹមសារទាក់​ទាញ​ប៉ុណ្ណោះ​ទេ ថែមទាំងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែតន្រ្តីដ៏ទាក់ទាញ។

តន្រ្តីដែលគេប្រើនៅក្នុងហ្គេមមិន​ត្រឹម​តែជំនួយហ្គេមប៉ុណ្ណោះទេ ប៉ុន្តែទទួលជោគជ័យជាច្រើនក្នុងវិស័យតន្ត្រីរហូតមានទាំងការប្រគុំតន្រ្តីផ្ទាល់របស់ខ្លួនសម្តែងជាមួយវង់តន្ត្រីមហោស្រពខ្នាតធំ។ នេះជាបទចម្រៀងមួយចំនួនដែលអ្នក​ប្រាកដ​ជា​មិន​បំភ្លេចបាន។

Super Mario World ( Super Nintendo)

អ្នកនិពន្ធ៖ Koji Kondo

ដើមឡើយ Koji Kondo គ្មានបំណងចង់ក្លាយជាអ្នកនិពន្ធទេ ប៉ុន្តែគាត់នៅតែដាក់ពាក្យសុំចូលក្នុងតួនាទីបង្កើតសម្លេង​របស់​ក្រុមហ៊ុន Nintendo ។ ដូច្នេះទើបយើងទទួលបានតន្រ្តីពិរោះនរណាស្តាប់ហើយក៏ស្គាល់ទាំងនេះ។

Final Fantasy VII – Cid’s Theme

អ្នកនិពន្ធ៖ Nobuo Uematsu

គាត់ជាអ្នក​និពន្ធដែល​មានកេរ្តិ៍ឈ្មោះល្បីក្នុងវីដេអូហ្គេម Final Fantasy ។ សម្រាប់អ្នក​លេងរាប់លាននាក់ជុំវិញពិភព​លោក​គាត់​ជា​មនុស្សដែលគួរអោយគោរពបំផុត។

Castlevania SOTN: Dracula’s Castle

អ្នកនិពន្ធ៖ Michiru Yamane

អ្នកស្រីជាអ្នកនិពន្ធសម្រាប់ Castlevania: Symphony of the Night​ ដែលជាស្នាដៃល្បីផ្នែកតន្រ្តី។ ក្រៅពីនេះអ្នកនិពន្ធ​ក៏​ទទួល​ខុស​ត្រូវក្នុងការតែងបទភ្លេង soundtrack សម្រាប់ហ្គេមផ្សេងៗរបស់ Castlevania  តន្រ្តីរបស់គាត់មានលក្ខណៈពិសេស។

Street Fighter II 

អ្នកនិពន្ធ៖ Yoko Shimomura

រូបភាព https://www.fffcvn.net/video-phong-van-yoko-shimomura-tai-uncovered-final-fantasy-xv/

ក្រៅពីអ្នកនិពន្ធ Yoko Shimomura មានអ្នកលេងព្យ៉ាណូផងដែរ ប៉ុន្តែអ្នក​ស្រីល្បីផ្នែកនិពន្ធបទចម្រៀងសម្រាប់ហ្គេម។ Shimomura ធ្វើការក្នុងវិស័យវីដេអូហ្គេមចាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យតន្រ្តី Osaka ឆ្នាំ ១៩៨៨។ ចាប់ពីពេលនោះរហូតដល់ឆ្នាំ ១៩៩៣ អ្នក​ស្រីធ្វើការអោយក្រុមហ៊ុន Capcom ដែលជាក្រុមហ៊ុនហ្គេមពិភព​​លោក។

Corridors of Time – Chrono Trigger

អ្នកនិពន្ធ៖ Yasunori Mitsuda

Yasunori Mitsuda គឺជាអ្នកនិពន្ធ និងជាអ្នកផលិតសម្លេងល្បីជាមួយនឹង soundtrack សម្រាប់ Chrono, Xeno, Shadow Hearts,…Mitsuda ចាប់ផ្តើមនិពន្ធបទភ្លេងសម្រាប់ហ្គេមផ្ទាល់ខ្លួនតាំងពីនៅវិទ្យាល័យ បន្ទាប់មកចូលរៀន​មហាវិទ្យា​ល័យ​តន្រ្តីនៅទីក្រុងតូក្យូ។

តើ Soundtrack ណាមួយដែលអ្នកចូលចិត្តបំផុត?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: