ទម្រង់សេវាកម្មថ្មីកាហ្វេ “ដេកក្បែរ” កំពុងតែពេញនិយមនៅជប៉ុននាពេលបច្ចុប្បន្ន
ស្រីបម្រើហាងកាហ្វេពេញនិយមចំពោះ Otaku និងមនុស្សដែលចូលចិត្តវប្បធម៌ជប៉ុន។ បុគ្គលិកនៅទីនោះស្លៀកសម្លៀកបំពាក់ដូចជាស្រីបម្រើ ហើយទទួលស្វាគមន៍អ្នកដូចជាម្ចាស់របស់ពួកគេ។
រូបភាព https://matome.naver.jp/odai/2155453428709794901/2155454679114188403
ទម្រង់បែបនេះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តទេ ប៉ុន្តែចំនួនអ្នកគាំទ្រហាងកាហ្វេស្រីបម្រើមានច្រើន ដូច្នេះហាងកាហ្វេច្រើននៅតំបន់ Akihabara នៅ Tokyo និង Nihonbashi នៅ Osaka ។
ប៉ុន្តែនាពេលថ្មីៗនេះស្រីបម្រើហាងកាហ្វេត្រូវគេចាត់ទុកថាហួសសម័យព្រោះតែទម្រង់ថ្មីដែលហៅថាកាហ្វេ “ដេកក្បែរ” តើអ្នកគិតយ៉ាងណាពេលឮឈ្មោះនេះ?
រូបភាព https://lovely-media.jp/posts/6157
ដោយសារតែឈ្មោះមានពាក្យកាហ្វេទើបមនុស្សជាច្រើនគិតថានេះជាទម្រង់អាជីវកម្មដូចស្រីបម្រើហាងកាហ្វេប៉ុន្តែតាមពិតមិនមែនទេ។
កាហ្វេ “ដេកក្បែរ” រួមមានបន្ទប់ដាច់ដោយឡែកសម្រាប់ភ្ញៀវអាចគេងជជែកកំសាន្តឬទទួលបានបុគ្គលិកម៉ាស្សា។ ទម្រង់អាជីវកម្មនេះដូចសេវាកម្មម៉ាស្សាជាជាងលក់កាហ្វេ ដើម្បីទទួលសេវាកម្មម៉ាស្សាត្រូវបង់ថ្លៃសេវាបន្ថែមដូច្នេះសេវាកម្មនេះកាន់តែតិចទៅៗ។
អាស្រ័យលើទំហំការរចនាហាងនីមួយៗប៉ុន្តែជាទូទៅបន្ទាប់មានទម្រង់ដូចខាងក្រោម។
រូបភាព https://kooky.jp/housing/日本でしか味わえないカフェ13
តម្លៃចាប់ពី ៣០០០ ដល់ ៥០០០ យ៉េនរយៈពេល ៣០ នាទី។ ក្រៅពីនេះអ្នកក៏អាចបង់ប្រាក់សម្រាប់សេវាកម្មបន្ថែមផងដែរ។ ឧទាហរណ៍បង់ប្រាក់បន្ថែម ៥០០០ យ៉េនសម្រាប់ឳបបុគ្គលិក (ការថើបឬប៉ះដើមទ្រូងរបស់បុគ្គលិកត្រូវហាមឃាត់) ឬបង់ថ្លៃ ១០០០ យ៉េនបន្ថែមសម្រាប់បុគ្គលិកម៉ាស្សាកើយក្បាលលើជើង និងត្បាលត្រចៀកជាដើម។ ដល់ពេលកំណត់អ្នកអាចបង់ថ្លៃបន្ថែមចំនួន ២៥០០ យ៉េនសម្រាប់រយៈពេល ១០ នាទី។
លើសពីនេះអ្នកអាចទិញកញ្ចប់ ១៤,០០០ យ៉េនសម្រាប់ច្រៀងខារ៉ាអូខេជាមួយបុគ្គលិករយៈពេលប្រហែល ៨០ នាទី ចំណាយ ២៨,០០០ យ៉េនសម្រាប់នាំបុគ្គលិកទៅមើលកុនក្នុងរយៈពេល ២០០ នាទី ឬ ១២,០០០ យ៉េនសម្រាប់ដំណើរកម្សាន្ត ៩០ នាទីនៅទីក្រុងតូក្យូ និង ៥០,០០០ យ៉េននាំបុគ្គលិកទៅសួនកម្សាន្តរយៈពេល ៦ ម៉ោង។
ដោយដឹងថាការងារនៅទីនេះមានប្រាក់ចំណូលខ្ពស់ណាស់។ ប្រសិនបើបុគ្គលិកល្បីឈ្មោះហើយមានអ្នកចង់ជួបច្រើនប្រាក់ឈ្នួល ១ ម៉ោងអាចឡើងដល់ ៥០០០ យ៉េន។
តើបុគ្គលិកនៅទីនេះអាចនឹងជួបគ្រោះថ្នាក់ពេលធ្វើការទេ? (ឧទាហរណ៍ត្រូវភ្ញៀវវាយធ្វើបាប រំលោភបំពាន -ល-) ។ បុគ្គលិកស្រីម្នាក់ៗត្រូវបានការពារដោយអ្នកការពារខាងក្រៅ។ អ្នកទាំងនេះនឹងប្រញាប់ចូលហើយអញ្ជើញភ្ញៀវអោយចាកចេញប្រសិនបើបុគ្គលិកស្រីមានអារម្មណ៍មិនស្រួល។
ការបន្ថែមពាក្យកាហ្វេទៅក្នុងសេវាកម្មគ្មានអ្វីទាក់ទងនឹងកាហ្វេទេ ពិតជាធ្វើមនុស្សជាច្រើនមានការសង្ស័យ។
បច្ចុប្បន្ននេះមានក្មេងស្រីជប៉ុនជាច្រើនជ្រើសយកការងារក្រៅម៉ោងបែបនេះបន្ទាប់ពីការងារពេញម៉ោងរបស់ពួកគេ។ ការកើនឡើងនៃទម្រង់អាជីវកម្មនេះបង្ហាញអោយយើងដឹងថាបុរសជប៉ុនមានភាពឯកកោ។
តើអ្នកចង់ទទួលបានសេវាកម្មបែបនេះទេ?
Kengo Abe