រហូតមកដល់សព្វថ្ងៃ ហេតុអ្វីប្រជាជនជប៉ុនត្រឹមតែ ១% កាន់សាសនាគ្រឹស្ត?
តើអ្នកជឿលើសាសនាដែរទេ? ប្រសិនបើមាន តើអ្នកកាន់សាសនាអ្វី?
មនុស្សជាច្រើនដែលខ្ញុំស្គាល់កាន់ពុទ្ធសាសនា ទោះជាយ៉ាងណា នេះមិនមែនជាសាសនាតែមួយក្នុងប្រទេសជប៉ុនទេ។ តាមខ្ញុំដឹងគ្រីស្តសាសនាមានច្រើននៅលើពិភពលោក ប៉ុន្តែអ្វីគួរឲ្យកត់សម្គាល់ចំនួនគ្រីស្តសាសនាក្នុងប្រទេសជប៉ុនមានត្រឹមតែ ១% ប៉ុណ្ណោះ។ ហេតុអ្វី?
រូបភាព https://mag.japaaan.com/archives/118764/2
មូលហេតុដោយសារការបៀតបៀនលើគ្រីស្តសាសនានៅក្នុងប្រវត្តិសាស្ត្រ។ នៅពេលនោះអ្នកផ្សព្វផ្សាយសាសនាអេស្ប៉ាញ និងព័រទុយហ្កាល់ធ្វើដំណើរគ្រប់ទីកន្លែងផ្សព្វផ្សាយសាសនានេះដូចជាអំណាចលើប្រទេសអាណានិគម។ ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនក៏ស្ថិតក្នុងចំណោមប្រទេសទាំងនោះដែរ។
អ្នកផ្សព្វផ្សាយសាសនាទាំងនោះក៏បានទៅកាន់ប្រទេសជប៉ុនដែរ ប៉ុន្តែអ្នកដឹកនាំជប៉ុននាពេលនោះដឹងពីគោលបំណង ដូច្នេះចេញក្រឹត្យដើម្បីបង្ក្រាប និងទប់ស្កាត់ការផ្សព្វផ្សាយគ្រីស្តសាសនាទូទាំងប្រទេសជប៉ុន។ នេះជាមូលហេតុប្រទេសជប៉ុនមានផ្នត់គំនិតសេរីចំពោះសាសនាដទៃ ប៉ុន្តែបែរជារឹតបន្តឹងទៅលើគ្រីស្តសាសនា។
រូបភាព https://www.youtube.com/watch?v=2yv588NGXtQ
ទោះយ៉ាងណាក៏ដោយ នេះជារឿងតាំងពីអតីតកាល។ បច្ចុប្បន្ននៅប្រទេសជប៉ុនអ្នកអាចកាន់សាសនាដោយសេរី ប៉ុន្តែហេតុអ្វីបានជានៅជប៉ុនចំនួនគ្រីស្តសាសនាមិនកើន។ ប្រហែលមកពីគ្រីស្តសាសនាមានទំនោរគោរពបូជាព្រះតែមួយគត់។
ព្រះពុទ្ធសាសនា និងស៊ីនតូនិយម (Shinto) ពហុទេវនិយម។ ដោយសារតែក្នុងជំនឿព្រះពុទ្ធសាសនាជឿថា គ្រប់យ៉ាងមានវិញ្ញាណ ទើបត្រូវបានគេទទួលយកនៅក្នុងប្រទេសជប៉ុន ព្រោះមនុស្សភាគច្រើនកាន់សាសនាស៊ីនតូ។
ផ្ទុយទៅវិញ គ្រីស្តសាសនា និងអុីស្លាមជឿទៅលើព្រះតែមួយគត់។ សាសនាមួយចំនួនហាមឃាត់មិនឲ្យថ្វាយបង្គំរូបព្រះផ្សេងទៀតឡើយ។ ក្រៅពីនេះ អ្នកកាន់គ្រឹស្តសាសនាចាត់ទុកអ្នកកាន់ពុទ្ធសាសនាចម្លែក ព្រោះពួកគេគោរពពហុទេវ។
នេះមិនត្រឹមតែជារឿងខាងព្រលឹងវិញ្ញាណប៉ុណ្ណោះទេ។ ឧទាហរណ៍នៅប្រទេសជប៉ុនពេលអធិរាជប្តូរយុគសម័យថ្មីត្រូវចាប់ផ្តើម។ កាលពីឆ្នាំមុនប្រទេសជប៉ុនផ្លាស់ប្តូរពីឆ្នាំ Heisei ទៅជា Reiwa ។ ចំពោះគ្រីស្តបរិស័ទមួយចំនួននិយាយថា៖
គួរតែលុបរបបនេះចោល។ អធិរាជមិនមែនជាព្រះទេ គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។
ប្រទេសជប៉ុនបើកចំហចំពោះមតិផ្ទុយ ប៉ុន្តែយុគសម័យមានតាំងពីយូរមកហើយក្នុងប្រវត្តិសាស្ត្រ។ ចាប់ពីសម័យសាមូរ៉ៃរាជបល្ល័ង្ករបស់អធិរាជអាចត្រូវដណ្តើមដោយសាមូរ៉ៃ។ ហាក់ដូចជាប្រជាជនជប៉ុនភាគច្រើនមិនជឿលើគ្រីស្តសាសនា និងអុីស្លាមទេ ព្រោះពួកគេមានអារម្មណ៍មិនពេញចិត្តទៅលើការជ្រុលនិយម។
Kengo Abe