ជំហានទាំង ១៨ ក្នុងការស្លៀកសម្លៀកបំពាក់ប្រពៃណីគីម៉ូណូរបស់ជប៉ុន
ភាគច្រើនយើងឃើញ Yukata ជាសម្លៀកបំពាក់ប្រពៃណីជប៉ុនដែលគេនិយមពាក់នៅរដូវក្តៅអំឡុងពិធីបុណ្យ។ ទោះយ៉ាងណាសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន Kimono មានភាពស្មុគស្មាញជាងនេះ។ អ្នកមិនអាចស្លៀកគីម៉ូណូដោយខ្លួនឯងបើគ្មានអ្នកជួយព្រោះវាចំណាយពេលច្រើន និងត្រូវមានជំនាញផងដែរ។
ថ្ងៃនេះយើងនឹងមើលអំពីសម្លៀកបំពាក់គីម៉ូណូមានអ្វីខ្លះ៖
១. អាវក្នុង
រូបភាព https://global.rakuten.com/en/store/kyugoro/item/wasobura-ml/
អាវនេះជួយតម្រង់ទម្រង់អាវធ្វើអោយអ្នកស្លៀកគីម៉ូណូកាន់តែស្អាត។ មិនដូចជា farthingale ក្នុងវប្បធម៌ប្រទេសលោកខាងលិចបង្ហាញពីរូបរាង វប្បធម៌ជប៉ុនបង្ហាញពីសម្រស់ធម្មជាតិ និងភាពថ្លៃថ្នូដូច្នេះសម្លៀកបំពាក់មិនតឹងពេកទេ។
២. Tabi
រូបភាព https://karbatin.com/when-a-japanese-object-of-status-becomes-a-fashion-icon/
Tabi គឺជាស្រោមជើងលក្ខណៈពិសេសរបស់ជប៉ុនត្រូវបានរចនាដូចស្បែកជើង ហើយកន្លែងបើកនៅចំហៀងម្ខាង។ នៅពេលស្លៀកគីម៉ូណូអ្នកត្រូវពាក់ស្រោមជើងចាប់ពីជំហានទី ២ ព្រោះបើក្រោយពេលស្លៀកគីម៉ូណូរួចអង្គុយស្លៀកស្រោមជើងពិតជាពិបាកណាស់។
៣. ស្រទាប់ទីពីរ Hadajuban
រូបភាព https://www.sinonome.org/en/keikogi-jacket/1663-hadagi-iaido-hadajuban-underwear.html
បន្ទាប់មក Hadajuban ជាប្រភេទអាវធ្វើពីសរសៃ cotton ងាយបោកសម្អាត វាគ្មានកអាវទេ។
៤. Hoseigi (ស្រទាប់ត្រនាប់)
អ្នកអាចមើលវីដេអូនេះដើម្បីធ្វើ Hoseigi នៅផ្ទះដោយខ្លួនឯង។ គ្រាន់តែជាកន្សែងរុំជុំវិញត្រគាកដើម្បីអោយស្លៀកអាវងាយស្រួលប៉ុណ្ណោះ។
៥. ជំហានទី ៣ Nagajuban
ដល់ជំហាននេះអ្នកអាចទទួលបានរូបរាងមូលដ្ឋានបែបគីម៉ូណូ។ កូនក្រមុំភាគច្រើនជ្រើសស្លៀកសម្លៀកបំពាក់ nagajuban ស ប៉ុន្តែក៏មានការរចនាផ្សេងៗដែរ។
៦. Han-eri
រូបភាព https://www.deviantart.com/gothiclionheart/art/Real-Junior-Maiko-han-eri-collar-438994823
Han-eri ជាក្រណាត់ភ្ជាប់កអាវ Nagajuban ។ ផ្នែកនេះលាតចេញមកក្រៅពេលស្លៀកគីម៉ូណូដូច្នេះវាផ្តោតលើការរចនា។ ផ្នែកនេះអ្នកអាចទិញដាច់ដោយឡែកសម្រាប់ផ្លាស់ប្តូរ ហើយងាយបោកសម្អាតកខ្វក់ត្រង់កផង។
៧. Eri-shin
រូបភាព https://readysetkimono.com/tag/eri-shin/
នេះជាផ្នែកជួយអោយកអាវរឹងជួយដល់ Han-eri និង Nagajuban ។ មុនពេលពាក់ផ្នែកនេះត្រូវប្រាកដថាសក់របស់អ្នកចងខ្ពស់ដើម្បីរក្សាក្រណាត់ត្រង់។
៨. Koshihimo
រូបភាព https://www.shimazakura.com/Women-s-Koshihimo-set-p/akh-101.htm
Koshihimo ជាក្រណាត់វែងតូចប្រើសម្រាប់ទ្រ Nagajuban ។ នេះជាខ្សែក្រណាត់ដំបូងត្រូវបានប្រើ (មានខ្សែក្រវ៉ាត់ជាច្រើនប្រភេទនៅខាងក្រោយ) ហើយដោយសារវាមិនលេចចេញក្រោយពេលពាក់ដូច្នេះមិនដូចជា Obi ទេ។
៩. Datejime
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
ប្រើសម្រាប់ភ្ជាប់ koshihimo ក្នុងជំហានទី ៨ ទៅ Nagajuban ហើយក៏មានតួនាទីសំខាន់ក្នុងការការពារសម្លៀកបំពាក់មិនអោយជ្រួញផងដែរ។ Datejime បែបប្រពៃណីគ្មាន velcro ទេ ប៉ុន្តែបច្ចុប្បន្នបន្ថែមដើម្បីអោយងាយស្លៀក។
១០. ជំហានទី ៤ គីមូ៉ណូ
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
បន្ទាប់ពីជំហានទាំងអស់ខាងលើអ្នកអាចស្លៀកគីម៉ូណូលើខ្លួន គីម៉ូណូមានច្រើនប្រភេទម៉ូតនីមួយៗមានអត្តន័យ និងគោលបំណងដោយឡែក។ តើអ្នកដឹងពីប្រវែងដៃអាវរបស់គីម៉ូណូអោយយើងដឹងថាអ្នកពាក់រៀបការហើយឬនៅទេ?
១១. Kasane – eri
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
នេះជាកអាវក្លែងក្លាយជួយបំភាន់ចំនួនស្រទាប់គីម៉ូណូ។
១២. Obiita
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
Obiita ជាស្រទាប់ខាងក្រោម Obi ចងនៅត្រគាកជួយអោយមានផ្ទៃរាបការពារអាវមិនអោយជ្រួញ។
១៣. Obi
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
អ្នកប្រហែលជាដឹងហើយថា Obi ជាខ្សែក្រវ៉ាត់គីម៉ូណូ។ មានវិធីជាច្រើនសម្រាប់ចង Obi អាស្រ័យលើពិធីបុណ្យ។ របៀបចងក៏មានអត្តន័យដោយឡែក ដូច្នេះអ្នកពាក់ត្រូវមានការយល់ដឹងជាក់លាក់ដើម្បីចងអោយបានត្រឹមត្រូវ។
១៤. Obimakura
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
នេះជាខ្នើយតូចដែលគេដាក់ក្នុងអាវរុំជុំវិញចង្កេះសម្រាប់លើក Obi ។ នេះជាជំហានសំខាន់ដើម្បីកំណត់រូបរាង។ ដូចជា Obi របៀបចងនីមួយៗមាន Obimakura ដោយឡែកពីគ្នា។
១៥. Obijime
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
ខ្សែក្រណាត់ស្តើង វែង និងរុំជុំវិញ Obi របស់អ្នក។
១៦. Obiage
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
មានមុខងារសម្រាប់តុបតែងលាតពីខាងលើ Obi សម្រាប់ស្រ្តីក្មេងផ្នែកដែលលាតច្រើនជាង។
១៧. Zori
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
Zori ជាស្បែកជើងទូទៅពាក់ពេលស្លៀកគីម៉ូណូ។ មនុស្សជាច្រើនគិតថាស្លៀកគីម៉ូណូត្រូវពាក់ Geta ប៉ុន្តែតាមពិត Geta គេពាក់វាជាមួយ Yukata ច្រើនជាងដោយសារទម្រង់មិនសូវផ្លូវការ។
១៨. Kanzashi
រូបភាព https://aminoapps.com/c/japan/page/blog/traditional-kimono-layers/REsw_uwvR1ZaKnE1k17e1Vo6mY8x3p
គ្រឿងតុបតែងសក់
តើអ្នកយល់ថាច្រើនជំហានដែរទេ? យើងតែងតែយល់ថាការស្លៀកសម្លៀកខ្មែរស្មុគស្មាញ ប៉ុន្តែស្រមៃមើលថាស្ត្រីជនជាតិជប៉ុនស្លៀកសម្លៀកបំពាក់ច្រើនជំហានបែបនេះ។ ទោះជាយ៉ាងណាសម្លៀកបំពាក់នីមួយៗមានភាពស្រស់ស្អាតខុសៗគ្នា។ ការស្លៀកពាក់គីម៉ូណូបង្ហាញពីភាពល្អិតល្អន់ និងហ្មត់ចត់ក្នុងសិល្បៈរបស់ជប៉ុន។
Sacchan