អ្នកចំបាប់ស្រីជនជាតិជប៉ុនទទួលមរណៈភាពដោយ​សារ​មតិរិះ​គន់លើបណ្តាញសង្គម

កីឡាការិនីចំបាប់ជនជាតិជប៉ុនឈ្មោះ Hana Kimura ទើបតែទទួលមរណភាព ហើយបច្ចុប្បន្នមូលហេតុនៃការស្លាប់​របស់​នាង​កំពុងត្រូវបានបំភ្លឺ។ ប៉ុន្តែប្រភពព័ត៌មានជាច្រើនបានអោយដឹងថានាងក៏ជាជនរងគ្រោះម្នាក់ក្នុង​ចំណោម​អ្នកត្រូវគេរិះគន់តាមបណ្តាសង្គម។

រូបភាព https://www.instagram.com/hanadayo0903/

Kimura ជាសមាជិកថ្មីបំផុតក្នុងកម្មវិធីទូរទស្សន៍ Terrace House ដែលជាកម្មវិធីបង្ហាញអំពីរឿងពិតនៅលើ Nextfilx ។ ខ្លឹមសារនិយាយអំពីជីវិតរបស់អ្នកចំបាប់ប្រុស និងស្រីនៅក្នុងផ្ទះរួម នៅកន្លែងនេះនាងមានជម្លោះជា​មួយ Kai Edward Kobayashi ធ្វើអោយគាត់ចាកចេញពីកម្មវិធី។ ចាប់តាំងពីពេលនោះមកអ្នកចំបាប់ស្រីអាយុ ២២ ឆ្នាំក្លាយជាគោលដៅវាយប្រហាររបស់ antifan ។ ការប្រមាថជាច្រើនធ្វើអោយ Kimura កាន់តែអស់សង្ឃឹមខ្លាំង។ ដោយដឹងថាមុនពេលចាកចេញនាងក៏បានបង្ហោះលើបណ្តាញសង្គម Twitter បង្ហាញពីភាពនឿយហត់ ការអរគុណ និងលាអ្នកគាំទ្រ។

បន្ទាប់ពីឧប្បត្តិហេតុនេះត្រូវប្រកាសអ្នកសារព័ត៌មានជាច្រើនទាំងក្នុង និងក្រៅប្រទេសជប៉ុននិយាយពីមរណភាពរបស់ Kimura ដែល​ធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង។

រូបភាព https://www.instagram.com/hanadayo0903/

គេហទំព័រ Washington Post ដកស្រង់ការរៀបរាប់របស់អ្នកចំបាប់ស្រីរបស់ក្រុមហ៊ុន World Wrestling Entertainment  (កីឡាចំបាប់​កំសាន្តពិភពលោក) លើ Twitter ៖ “អ្នកទាំងអស់គ្នាត្រូវ​ដឹងថាអ្នក​សម្តែងជាមនុស្សពិត​មិន​​មែនជាតួអង្គក្នុងកម្មវិធីទេ។ អ្នក​ដែល​គិតធ្វើអត្តឃាតក្រោយពេលត្រូវបណ្តាញសង្គមវាយប្រហារតាម​អុីន​ធឺ​ណេត​បង្ហាញយ៉ាងច្បាស់អំពីសម្ពាធដែលស្រ្តីទ្រាំក្នុងវិស័យកំសាន្ត” ។

មតិនេះបង្ហាញពីការសោកស្តាយនៅពេលបង្ហោះលើបណ្តាញសង្គម Twitter ជាភាសាផ្សេងៗជាមួយនឹង hashtag #RIPHanaKimura ។

លោក Yukio Hatoyama អតីតនាយករដ្ឋមន្រ្តីជប៉ុនមានប្រសាសន៍ថាគួរតែពិចារណាដាក់ទណ្ឌកម្មចំពោះការប្រមាថ​អ្នក​ដទៃលើបណ្តាញសង្គម។ ទន្ទឹមនឹងនេះអ្នកចំបាប់ល្បីៗដូចជា Dakota Kai, Brand Rhodes បានអំពាវ​នាវ​អោយ​លុប​បំបាត់​អាកប្បកិរិយាអវិជ្ជមាននេះ។

សូមចាំថាមុនពេលអ្នកបញ្ចេញមតិរិះគន់អ្វីមួយលើបណ្តាញសង្គម សូមពិចារណាអំពីផលប៉ះពាល់លើ​ភាគី​ផង។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: