រដ្ឋាភិបាលជប៉ុនប្រកាសតារាងផលិតផលដែលអាចជួយបង្ការការពារជំងឺកូវីដ-១៩
សម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសជប៉ុនក្រដាសបង្គន់ និងម៉ាសងាយក្នុងការទិញជាងមុន ប៉ុន្តែថ្នាំសម្លាប់មេរោគនៅតែមិនមានច្រើនទេ។
រូបភាព https://grapee.jp/en/140253
យោងតាម Japan Times ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) នៅថ្ងៃទី ១៥ ខែមេសាបានប្រកាសឈ្មោះផលិតផលដែលអាចប្រើសម្អាតវីរុសកូរ៉ូណាលើឧបករណ៍ផ្សេងៗព្រោះវាផ្ទុកសារធាតុសកម្មដែលបំផ្លាញស្រទាប់តេលិការបស់មេរោគ ហើយគ្រោងនឹងធ្វើតេស្តដើម្បីបញ្ជាក់ពីបញ្ហានេះ។
សូមក្រឡេកមើលផលិតផលមួយចំនួនដែលមានខាងក្រោម៖
- バスマジックリン – អំបិលងូតទឹក Magiclean (Kao)
- トイレマジックリン 消臭・洗浄スプレー ស្រៃយ៍បាញ់បំបាត់ក្លិន និងអនាម័យ Magiclean (Kao)
- かんたんマイペット Kantan My Pet (Kao)
- スクラビングバブル បំបាត់ក្លិនបង្គន់បង្គន់ដោយស្វ័យប្រវត្តិ (Johnson & Johnson)
- キュキュット ハンドマイルド ម្សៅលាងដៃ Kyukyutto
- 除菌ジョイ コンパクト Joy Compact
- チャーミー マジカ速乾+ Charmy Magica Quick Dry Plus (Lion)
- ママレモン Mama Lemon (Lion)
តារាងផលិតផលទាំងអស់
រូបភាព https://www.ryutsuu.biz/government/m052249.html
ប្រសិនបើអ្នកមិនអាចរកទិញផលិតផលដែលបានរៀបរាប់ខាងលើ សូមរកមើលជម្រើសផ្សេងទៀតប្រសិនបើមានសមាសធាតុដូចខាងក្រោម។
- Sodium dodecylbenzenesulfonate (0.1% ឬច្រើនជាងនេះ)
- Alkylglycoside (0.1% ឬច្រើនជាងនេះ)
- Alkylamine oxide (0.005% ឬច្រើនជាងនេះ)
- Benzalkonium chloride (0.005% ឬច្រើនជាងនេះ)
- Polyoxyethylene alkyl ether (0.2% ឬច្រើនជាងនេះ)
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជម្រុញអោយពលរដ្ឋគោរពតាមការប្រើប្រាស់ដែលបានណែនាំដូចបានចែងខាងលើ ហើយកុំប្រើផលិតផលទាំងនេះដោយផ្ទាល់លើដៃ និងស្បែករបស់អ្នក។
Sacchan