ឧទ្យានកំសាន្ត Nagashima SpaLand បានបើកដំណើរការឡើងវិញ
ឧទ្យានកំសាន្ត Nagashima Spa Land ក្នុងខេត្ត Mie បានបើកដំណើរការឡើងវិញដែលជាផ្នែកមួយនៃឧទ្យានកំសាន្ត។ ឧទ្យាននេះបិទទ្វារតាំងពីថ្ងៃទី ៩ ខែមេសាដោយសារជំងឺកូវីដ-១៩ ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលជប៉ុនដកការប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាន្នចេញ នៅតាមបណ្តាខេត្តជាច្រើនចាប់ផ្តើមបើកទទួលភ្ញៀវឡើងវិញ។
រូបភាព https://www.tripadvisor.com.vn/
នៅច្រកចូលឧទ្យានកំសាន្ដខាងក្រៅមួយចំនួនរួមទាំងរទេះភ្លើងហោះមានបំពាក់ឧបករណ៍វាស់កម្តៅភ្ញៀវ។ វិធានការណ៍នានានៅតែត្រូវអនុវត្តតាមការស្នើរបស់រដ្ឋាភិបាលកណ្តាល និងអាជ្ញាធរមូលដ្ឋានក្នុងការរឹតត្បិតការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត។
រូបភាព https://www.tripadvisor.com.vn/
ភ្ញៀវត្រូវបានរៀបចំកន្លែងអង្គុយឆ្ងាយពីគ្នាដើម្បីធានាសុវត្ថិភាព រាល់ពេលភ្ញៀវជិះរួចបុគ្គលិកម្នាក់ៗត្រូវសម្អាតកៅអីនីមួយៗ។ ចំណែកកន្លែងកំសាន្តខាងក្នុងនៅតែបន្តបិទរហូតដល់ការហាមឃាត់ត្រូវបញ្ចប់។ នៅច្រកចូលឧទ្យានក៏បិទផ្លាកសញ្ញាស្នើអោយភ្ញៀវតាមបណ្តាខេត្តផ្សេងៗគួរកាត់បន្ថយចូលកំសាន្តផងដែរ។ ដោយសារមូលហេតុនេះមិនសូវមានភ្ញៀវមកលេងឧទ្យានទេ។
នារីម្នាក់អាយុ ២០ ឆ្នាំដែលរស់នៅក្នុងតំបន់បានអោយដឹងថានាងចូលចិត្ដជិះរទេះហោះ ហើយក៏ពេញចិត្តនឹងការប្រុងប្រយ័ត្នរបស់ឧទ្យាននេះដែរ។
AD