ផ្ទាំងរូបភាពទេវតាខ្សល់ និងទេវតាផ្គរនៃសតវត្សរ៍ទី ១៨ ត្រូវ​​បាន​ធ្វើ​ឡើង​វិញ​ដោយ​ប្រើ Lego

ពេលនិយាយពីរបស់ក្មេងលេង Lego អ្នក​ប្រាកដជាស្គាល់របស់លេងនេះមកពីប្រទេសដាណឺម៉ាក។ ថ្មីៗនេះនៅជាន់​ទី ៤ នៃស្ថានីយ​លេខ ១ នៅអាកាសយានដ្ឋាន Narita មានហាងលក់ Lego ទើបនឹងបើកថ្មី។ ប្រហែល​ជាគ្មានអ្វីគួរអោយ​ឆ្ងល់​ទេ​នៅ​ពេល​ឃើញជញ្ជាំងខាងមុខហាងត្រូវ​បានតំរៀបដោយ Lego ។

រូបភាពទេវតាខ្សល់ ​និងទេវតាផ្គរទី ១៨ នៃ Cuntury ត្រូវ​បានធ្វើឡើងវិញដោយ Lego ។

រូបភាព https://www.picuki.com/profile/jumpei.mitsui

នៅក្នុងផ្ទាំងគំនូរមានទេវតាខ្យល់ និងទេវតាផ្គរដែលគូរដោយវិចិត្រករ Rinpa, Ogata Korin នៅដើមសតវត្សរ៍ទី ១៨ ។

រូបភាព https://www.picuki.com/profile/jumpei.mitsui

ម្ចាស់រូបភាពដែល​ធ្វើដោយ Lego គឺបងប្រុស Jumpei Matsui ជាអ្នក​រៀប Lego ដ៏ជំនាញម្នាក់ហើយស្ថិតក្នុងចំណោម​​មនុស្ស ១៤ នាក់ដែលត្រូវ​បានទទួល​ស្គាល់ទូទាំងពិភពលោក។

រូបភាព https://www.picuki.com/profile/jumpei.mitsui

ការយកចិត្តទុកដាក់លម្អិតផ្ចិតផ្ចង់ធ្វើអោយអ្នក​ទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំងមិន​ជឿលើភ្នែក​របស់ខ្លួន។ តើវិចិត្រករ Matsui ធ្វើយ៉ាងណាអោយចេញជារលកដោយប្រើ Lego ទាំងនេះ។

រូបភាព https://www.picuki.com/profile/jumpei.mitsui

ខ្ញុំមានអារម្មណ៍ថាការរៀប Lego គឺជាការបង្ហាញស្នាដៃសិល្បៈ និងភាពវៃឆ្លាតមិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ​ទេ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: