ក្រុមហ៊ុនជប៉ុនដាក់បង្ហាញឧបករណ៍ថ្មីដែលមិនចាំបាច់ប្រើដៃក៏អាចបើកទ្វារ
រូបភាព https://mainichi.jp/english/articles/20200519/p2a/00m/0na/021000c
រោងចក្រផលិតកៅស៊ូឈ្មោះ Okayama ស្ថិតនៅភាគខាងលិចប្រទេសជប៉ុនបានផលិតការរចនាថ្មី “ទ្វារដែក និងកៅស៊ូ” ជួយអោយយើងអាចបង្វិលទ្វារដោយមិនចាំបាច់ប្រើដៃ។ ផលិតផលនេះអាចជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។
“យើងសង្ឃឹមថាអាចកាត់បន្ថយការព្រួយបារម្ភរបស់អ្នករាល់គ្នាច្រើនបំផុតតាមដែលអាចធ្វើទៅបាន” លោក Yoshiro Watanabe អាយុ ៣៦ ឆ្នាំជាអ្នកបង្កើត “ទ្វារដែក” ធ្វើការនៅក្រុមហ៊ុនកៅស៊ូ Nissin មានមូលដ្ឋាននៅ Kita, Okayama ។
ភាគច្រើនក្រុមហ៊ុនផលិតបាតស្បែកជើងកៅស៊ូមិនជ្រាបទឹកដែលគេប្រើតាមរោងចក្រ និងកន្លែងសំណង់។ បន្ទាប់មកគេយកកៅស៊ូការពារជ្រាបទឹកផលិតជា “សោរទ្វារ” ។
Watanabe គិតឃើញគំនិតមកពីបុគ្គលិកម្នាក់ក្រោយពេលចូលបន្ទប់ទឹកនិយាយថា “ខ្ញុំលាងដៃហើយប៉ុន្តែត្រូវយកដៃបើកទ្វារទៅវិញ” ។ បន្ទាប់ពីឮដូច្នេះគាត់ត្អូញត្អែរ Wanatabe ចំណាយពេល ១០ ថ្ងៃដើម្បីបង្កើតផលិតផលជាមួយនឹងពីមិត្តម្នាក់ដែលគ្រប់គ្រងរោងចក្រកែច្នៃដែក។
រូបភាព https://mainichi.jp/english/articles/20200519/p2a/00m/0na/021000c
យោងតាមលោក Wanatabe បានអោយដឹងពេលផលិតផលដាក់បង្ហាញពួកគេទទួលបានការបញ្ជាទិញជាច្រើនពីក្រុមហ៊ុន អ្នកដែលធ្វើការក្នុងវិស័យសវនកម្ម និងថែទាំទ្រព្យសម្បត្តិរួមទាំងបុគ្គលិកដែលមិនធ្វើការនៅផ្ទះ។ អ្នកអាចប្រើឧបករណ៍នេះភ្ជាប់ទ្វារក្នុងរយៈពេលប៉ុន្មាននាទី។
AD