ចំនួនករណីឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងថយចុះដោយសាររូបសំណាកព្រះពោធិសត្វពាក់ម៉ាស
ថ្មីៗនេះរូបសំណាក Kannon ពាក់ម៉ាសនៅប្រាសាទ Shinki-ji ទីក្រុង Tokorozawa ខេត្ត Saitama ភាគខាងជើងទីក្រុងតូក្យូទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គម។
រូបភាព https://mainichi.jp/english/articles/20200518/p2a/00m/0na/031000c
រូបសំណាកមានកម្ពស់ប្រហែល ២ ម៉ែត្រក្បែរដើមឈើដ៏ធំ។ ប្រាសាទនៅទីនេះពាក់ម៉ាសអោយរូបសំណាកកាលពីចុងខែមេសាដើម្បីបួងសួងអោយជំងឺកូវីដ-១៩ ឆាប់ឆ្លងផុត។ មុននោះករណីឆ្លងនៅទីក្រុង Tokorozawa ច្រើនជាងគេក្នុងចំណោមខេត្ត Saitama ។
រូបភាព https://mainichi.jp/english/articles/20200518/p2a/00m/0na/031000c
រហូតដល់ថ្ងៃទី ១៩ ខែឧសភាទីក្រុងគ្មានចំនួនករណីឆ្លងច្រើនក្នុងខេត្ត Saitama ទៀតទេ។ បច្ចុប្បន្ននេះមានទីក្រុងចំនួន ៤ ដែលមានអ្នកផ្ទុកជំងឺដូចជា Saitama, Kawagoe, Koshigaya និង Kawaguchi ។
ចូរយើងអធិស្ឋានសម្រាប់ពិភពលោកអោយឆ្លងផុតជំងឺរាតត្បាតនេះ។
ប្រភព Mainichi/Takashi Seido
AD