សារមន្ទីរ Studio Ghibli អនុញ្ញាតអោយអ្នកទស្សនាមើលផ្ទាល់តាមអុីនធឺណេត
កាលពីខែកុម្ភៈសារមន្ទីរ Studio Ghibli ក្នុងស្រុក Mikata ទីក្រុងតូក្យូប្រទេសជប៉ុនត្រូវបិទទ្វារដោយសារជំងឺកូវីដ-១៩ ។ គណគ្រប់គ្រងតំបន់ទេសចរណ៍បានប្រកាសការតាំងពិព័រណ៍លើអុីនធឺណេតសម្រាប់អ្នកទស្សនានៅផ្ទះ។
រូបភាព https://www.moshimoshi-nippon.jp/ja/105984
សារមន្ទីរច្រើនតែរក្សាសម្ងាត់ព័ត៌មានមិនអនុញ្ញាតអោយថតរូបឬថតវីដេអូក្នុងសារមន្ទីរឡើយ។ ហេតុដូច្នេះហើយការសម្រេចចិត្តបង្ហោះវីដេអូលើអុីនធឺណេតរបស់អ្នកគ្រប់គ្រងធ្វើអោយអ្នកគាំទ្រ Ghibli ទាំងអស់មានការភ្ញាក់ផ្អើល។
រូបភាព https://www.moshimoshi-nippon.jp/ja/105984
ប្រសិនបើអ្នកចូលមើល Youtube ផ្លូវការរបស់សារមន្ទីរ Studio Ghibli អ្នកនឹងមើលឃើញស្នាដៃគំនូរជីវចលរបស់ស្ទូឌីយោភាពយន្តល្បីឈ្មោះនៅជប៉ុន។ តាំងពីថ្ម និងផ្ទាំងរូបភាពធ្វើអោយអ្នកនឹកចាំរឿងគំនូរជីវចលដែលខ្លួនចូលចិត្ត។ ទិដ្ឋភាពខាងក្រៅ និងបន្ទប់សារមន្ទីរដែលមានឈ្មោះហៅថា “កន្លែងផលិតខ្សែភាពយន្ត” ។
Studio Ghibli បង្កើតឡើងក្នុងឆ្នាំ ១៩៨៥ ដោយអ្នកដឹកនាំល្បីៗដូចជា Hayao Miyazaki, Toshio Suzuki, Iso Takahata និង Yasuyoshi Tokuma ។ ស្ទូឌីយោនេះមានភាពល្បីដោយសារការរចនាគំនូរជីវចលស្អាត និងមានអត្ថន័យ។ កាលពីមុនដើម្បីទៅទស្សនាសារមន្ទីរអ្នកត្រូវកក់សំបុត្រមុនពី ១ ទៅ ២ ខែ។
ទស្សនាឆានែលសារមន្ទីរដើម្បីធ្វើដំណើរកម្សាន្តជុំវិញសារមន្ទីរ Ghibli ទាំងអស់គ្នាណា!
https://www.youtube.com/channel/UCd1b2TUlpmDLU7YpPu889Lg
AD