ជួយសង្គ្រោះឆ្មាគ្មានចំណីចំនួន ២៣៨ ក្បាលដែល​រស់​នៅ​ក្នុងផ្ទះជនជាតិ​ជប៉ុន ៣ នាក់

រដ្ឋាភិបាលទីក្រុង Sapporo រកឃើញឆ្មាចំនួន ២៣៨ ក្បាលក្នុងផ្ទះមួយនៅប្រទេសជប៉ុន។ កម្រមានឆ្មាច្រើនបែបនេះ​ប្រមូល​ផ្តុំ​នៅ​កន្លែងតែមួយណាស់ បញ្ហាត្រូវបានស៊ើបអង្កេត និងដោះស្រាយ។

ភ្នាក់ងារស៊ើបអង្កេតបានអោយដឹងថាប្តីប្រពន្ធពីរនាក់វ័យ ៥០ ឆ្នាំ និងកូនប្រុសម្នាក់អាយុប្រហែល ៣០ ឆ្នាំរស់​នៅ​ទី​នេះ។ ផ្ទះ ២ ជាន់​ក្នុង​ស្រុក Kita ទីក្រុង Sapporo ។

នៅពេលបុគ្គលិកមជ្ឈមណ្ឌលការពារសត្វចូលក្នុងផ្ទះពួកគេឃើញមានសត្វឆ្មាជាច្រើនកំពុងខ្វះចំណីរួមទាំងឆ្អឹងឆ្មាដែលបានស្លាប់។ បុគ្គលិកម្នាក់រៀបរាប់ប្រាប់ Kyodo News ថា៖ “សត្វឆ្មាពួនជាប់គ្នាក្លិនស្អុយរហូតដល់ខ្ញុំ​មិន​អាចបើកភ្នែកបាន” ។

រូបភាព https://nextshark.com/cats-rescued-from-japan-home/

គ្រួសារដែល​រស់នៅក្នុងផ្ទះនិយាយថាពួកគេមិន​ក្រៀវឆ្មាបណ្តាលអោយចំនួន​ឆ្មាកើនឡើងយ៉ាងច្រើន។ បន្ទាប់​ពី​ម្ចាស់​ផ្ទះ​ដាក់​ពាក្យ​បណ្តឹងទៅតុលាការមូលដ្ឋានស្នើសុំបណ្តេញនាក់ទាំងបីចេញពីផ្ទះនៅចុងខែមីនា។

បច្ចុប្បន្នសត្វឆ្មាចំនួន ២៣៨ ក្បាលត្រូវ​បានបញ្ជូនទៅមជ្ឈមណ្ឌលថែទាំសត្វយកទៅចិញ្ចឹម ខ្លះទៀតត្រូវ​ទទួល​ចិញ្ចឹម។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: