ព្រោះតែជំងឺកូវីដ-១៩ គេហទំព័រ “ផឹកសុីអនឡាញ” បង្កើតឡើងក្នុងរយៈពេលតែ ២ ខែទាក់ទាញអ្នកប្រើនៅជប៉ុនដល់ទៅ ២ លាននាក់
ចំពោះជនជាតិជប៉ុនពាក្យថា Nomikai ជាឳកាសបង្កើតមិត្តភាព និងការងារ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ ប្រជាជនជប៉ុនភាគច្រើនត្រូវនៅផ្ទះ។ ហេតុនេះគេហទំព័រអនឡាញថ្មីមួយត្រូវបានបង្កើតឡើងទាក់ទាញអ្នកប្រើជាង ២ លាននាក់ក្នុងរយៈពេលតែ ២ ខែប៉ុណ្ណោះ។
លោក Takashi Kiyose នាយកប្រតិបត្តិគេហទំព័រ Tacnom ចែករំលេកជាមួយភ្នាក់ងារសារព័ត៌មាន Reuters ថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលហើយមិនគិតថា Tacnom ទទួលបានការចាប់អារម្មណ៍បែបនេះទេ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់”។
រូបភាព https://www.mdn.co.jp/
Tacnom ជាអក្សរកាត់មកពី Taku Nomu ភាសាជប៉ុនមានន័យថា “ផឹកនៅផ្ទះ” ។ ការបង្កើតកម្មវិធី Tacnom ដើម្បីភ្ជាប់ទំនាក់ទំនងមនុស្ស ២ លាននាក់តាមរយៈអេក្រង់កុំព្យូទ័រ/ទូរស័ព្ទអោយអង្គុយផឹក និងជជែកលេងជាមួយគ្នា។ កម្មវិធី Tacnom បង្ហាញថាការវិវត្តន៍ និងការចាប់យកឳកាសអាចទទួលបានជោគជ័យឆាប់រហ័ស។
រូបភាព https://www.itmedia.co.jp/
ជនជាតិជប៉ុនយល់ថាការណាត់ជួបផឹកដើម្បីបង្កើតទំនាក់ទំនងមិត្តភាពឬមិត្តរួមការងារក្នុងក្រុមហ៊ុន។ ដោយសារជំងឺកូវីដ-១៩ ការបង្កើតកម្មវិធី Tacnom ទទួលជោគជ័យ។ កម្មវិធី Tacnom មិនតម្រូវអោយទាញយកលើកុំព្យូទ័រដើម្បីដំឡើងឬចុះឈ្មោះទេ អ្នកប្រើគ្រាន់់តែបង្កើតតំណភ្ជាប់ URL និងចែករំលែកជាមួយមិត្តភក្តិដើម្បីចូលរួមផឹកលក្ខណៈអនឡាញយ៉ាងច្រើន ១២ នាក់។ ការបង្កើតជាក្រុមដូចខាងក្រោម៖ https://tacnom.com/
លោក Kiyose ក៏សង្ឃឹមថាកម្មវិធី Tacnom អាចជួយរក្សាទំនាក់ទំនងមនុស្សគ្រប់គ្នា។
រូបភាព https://www.itmedia.co.jp/
ក្រុមហ៊ុនផលិតហ្គេមរបស់ជប៉ុនថែមទាំងផ្តល់ប្រាក់អោយបុគ្គលិកម្នាក់ៗចំនួន ៣,០០០ យ៉េន/ខែចាប់តាំងពីខែមេសាសម្រាប់ចំណាយទៅលើអាហារដើម្បីលើកទឹកចិត្តអ្នករាល់គ្នា “ផឹកអនឡាញ” ធ្វើការនៅផ្ទះប៉ុន្តែបុគ្គលិកនៅតែសាមគ្គី។ មិនត្រឹមតែប៉ុណ្ណឹងកម្មវិធី Tacnom ក៏ក្លាយជាកន្លែងជួបជុំសម្រាប់ក្រុមមនុស្សដែលមានចំណូលចិត្តដូចគ្នា។ មនុស្សម្នាក់ប្រើ Tacnom ឈ្មោះ Anzu បាននិយាយថាគាត់ជួបជុំផឹកអនឡាញជាមួយមិត្តភក្តិ ៨ នាក់ទៀតដែលមានចំណូលចិត្តលើសម្លៀកបំពាក់។ ដើមឡើយពួកគេគ្រោងណាត់ជួបគ្នានៅខារ៉ាអូខេប៉ុន្តែគ្រប់កន្លែងសុទ្ធតែបិទដូច្នេះពួកគេប្តូរទៅផឹកតាមរយៈកម្មវិធី Tacnom វិញ។
រូបភាព https://www.itmedia.co.jp/
បច្ចុប្បន្នរដ្ឋាភិបាលបានលុបបទបញ្ជាប្រអាកាសអាសន្ននៅតាមខេត្តក្រុងមួយចំនួន ប៉ុន្តែទីក្រុងធំៗនៅតែបន្តគោរពតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាត់បន្ថយចេញក្រៅ និងប្រមូលផ្តុំនៅតាមទីសាធារណៈ។ នៅផ្ទះមិនមែនមានន័យថាឃ្លាតឆ្ងាយគ្នាទេ។
AD