ផ្ទះសំណាក់ឆ្មា – ឋានសួគ៌សម្រាប់អ្នកដែលស្រឡាញ់ឆ្មា
ប្រសិនបើអ្នកស្រលាញ់ឆ្មាតែមិនអាចចិញ្ចឹមឬអ្នកចិញ្ចឹមឆ្មាប៉ុន្តែពេលធ្វើដំណើរឆ្ងាយអ្នកមិនអាចយកសត្វចិញ្ចឹមតាមនេះជាកន្លែងដែលអ្នកអាចមកសម្រាកកំសាន្ត។
រូបភាព https://nextshark.com/japanese-inn-neko-atsume-cats/
គេហទំព័ររបស់ជនជាតិជប៉ុនម្នាក់ @matsujun5213 បានចែករំលែកបទពិសោធន៍គួរឱ្យចាប់អារម្មណ៍របស់នាងនៅផ្ទះសំណាក់ Hasebe Inn នៅ Shizuoka ។ នៅកន្លែងនេះមានឆ្មាជាច្រើនដែលគេទទួលចិញ្ចឹម ពួកវារួសរាយរាក់ទាក់ពេលខ្លះគេងជាមួយភ្ញៀវផង។ ក្រៅពីឆ្មាភ្ញៀវដែលមកស្នាក់នៅអាចភ្លក់ម្ហូបដែលរៀបចំដោយចុងភៅភោជនីយដ្ឋានបារាំងផងដែរ។
ねこ〜(´・_・`)
静岡県東伊豆町にあるネコ好きのネコ好きによるネコ好きの為の宿『オーベルジュはせべ』ネコと戯れながら食事、宿泊ができる!猫が添い寝にくる時もあるよ。
屋内にも外にもネコが愛されて暮らしている。元フレンチのシェフの方が経営してるので料理が当然美味しい!
幸せだった〜 pic.twitter.com/pIp83VPLFr— まつじ (@matsujun5213) May 16, 2020
ឆ្មាមួយចំនួនថែមទាំងអាចនាំផ្លូវភ្ញៀវទៅបន្ទប់គេងឬបន្ទប់ទឹករួមមិនខុសពីបុគ្គលិកជំនាញក្នុងសណ្ឋាគារទេ។
はせべの良いところ
・スタッフも客もネコが好きで大切にしている。・猫が部屋や風呂まで案内してくれた。
・飲食・宿泊料がそこそこするので客層が良い。
・宿泊後、季節の変わり目にはせべから可愛いネコのポストカードを送ってくれる
・料理がめちゃくちゃ美味い。
・ネコが愛されてて可愛い pic.twitter.com/0TAwZrTzUU
— まつじ (@matsujun5213) May 16, 2020
រូបភាព https://hidejellyfish.blogspot.com/2015/02/day4-auberge-hasebe.html
រូបភាព https://hidejellyfish.blogspot.com/2015/02/day4-auberge-hasebe.html
ចំណុចល្អៗរបស់ផ្ទះសំណាក់ដែលចែករំលែកដោយ Twitter ខាងលើមានដូចជា៖
- បុគ្គលិក និងភ្ញៀវជាមនុស្សដែលស្រលាញ់ឆ្មា
- ឆ្មានាំផ្លូវទៅបន្ទប់គេង និងបន្ទប់ទឹក
- តម្លៃម្ហូប និងភេសជ្ជៈមានតំលៃសមរម្យ
- នៅពេលអ្នកមកជួលប្តូររដូវ Hasebe នឹងទទួលបានកាតប៉ុស្តាល់ឆ្មាដ៏គួរអោយស្រឡាញ់
- ម្ហូបឆ្ងាញ់
- ឆ្មាគួរអោយស្រលាញ់
ប្រសិនបើអ្នកចង់ទទួលបានសេវាកម្មល្អហេតុអ្វីមិនកក់បន្ទប់លើ Website ផ្ទះសំណាក់។ តម្លៃបន្ទប់ ១ យប់ និងអាហារ ២ ពេលគឺ ១៥,០០០ យ៉េន។ អ្នកក៏អាចរើសកញ្ចប់ premium ក្នុងតម្លៃ ២៤,០០០ យ៉េន។
Sacchan