Kyoko’s Cooking – ម្ហូបបែបជប៉ុនសាមញ្ញជាមួយសណ្តែក​បណ្តុះ និងស្ពៃជើងទា

អាហារថ្ងៃត្រង់សម្រាប់គ្រួសារនីមួយៗភាគច្រើនមាន Ramen ដូច្នេះមុនពេលសណ្តែកបណ្តុះខូចខ្ញុំតែងតែរកវិធីចម្អិន​អោយ​អស់។ ជាពិសេសសណ្តែកបណ្តុះលាយជាមួយស្ពៃជើងទាក្លាយជាមុខម្ហូបសាមញ្ញាហើយឆ្ងាញ់។ សណ្តែក​បណ្តុះ​ហាង Seiyu ថោក​ជាង​គេ​ត្រឹម​តែ ២៨ យ៉េន ហើយគ្មានឬសច្រើននេះជាប្រភេទដែលខ្ញុំចូលចិត្ត។

【គ្រឿងផ្សំ】(សម្រាប់មនុស្ស ៣ នាក់)

ស្ពៃជើងទា ១/២

សណ្តែកបណ្តុះ ១/៣ កញ្ចប់

Dashi 100cc

ទឹកស៊ីអុីវ Shoyu និង Mirin មួយ​ស្លាបព្រា

【របៀបធ្វើ】

១. ស្ងោស្ពៃជើងទាធ្វើយ៉ាងណារក្សាពណ៌បៃតងរបស់បន្លែ ចំណែកសណ្តែកបណ្តុះដកឬសចេញ។

២. ដាក់ Dashi ក្នុងឆ្នាំងតូចជាមួយ Shoyu, Mirin ចូលហើយរង់ចាំទឹកពុះបន្ថែមសណ្តែកបណ្តុះរួចបិទភ្លើង។

៣. ច្របាច់ទឹកចេញពីស្ពៃជើងទារួចហាន់ទំហំល្មមហូប ទឹកពុះដែលសល់ពីសណ្តែកបណ្តុះអ្នក​ដាក់ស្ពៃជើងទាចូល​រយៈ​ពេល ២ ទៅ ៣ នាទី។

❀ គ្រឿងផ្សំផ្សេងទៀតដូចជា៖

អាចប្រើ Mentsuyu ជំនួស Dashi ប្រសិន​បើនៅផ្ទះគ្មាន។ ឬអ្នកអាចប្រើ Dashi ក្នុងសុ៊ប Miso ចែកជា ២ ប្រើក្នុងមុខ​ម្ហូប​ពីរមុខ។

❀ របៀបចម្អិនផ្សេងៗ៖

  • តាមការយល់ឃើញរបស់មនុស្សមួយចំនួន “បន្លៃបៃតងត្រូវដាក់អំបិល” ប៉ុន្តែយោងទៅតាមអ្នក​ចម្អិន​ម្ហូបចង្អុលបង្ហាញថា “នៅពេលស្ងោបន្លែមិនចាំបាច់បន្ថែមអំបិលទេបន្លែនៅតែមានពណ៌បៃតង” ។ ខ្ញុំធ្វើតាមរបៀប​នេះ​ក្រោយពេលដឹងអំពីវិធីចម្អិន។
  • រាល់ពេលស្ងោបន្លែខ្ញុំចាំពាក្យថា “命の移し替え” (Inochi no Utsushi kae)  របស់អតីតសកម្មជនសុខុមាលភាព Hatsume Sato ។ នៅពេលស្ងោបន្លែប្រែជាពណ៌បៃតងស្រស់គេហៅថា “命の移し替え” ។ ខ្ញុំព្យាយាមមិន​​រំលង​ហើយចាប់ផ្តើមច្របាច់ទឹកចេញពីបន្លែ។ ប៉ុន្តែប្រសិនបើគ្មានពេលខ្ញុំគ្រាន់តែហាន់បន្លែរួចស្ងោប៉ុណ្ណោះ។

ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិនម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹងទិញគ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់ហាងរបៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះស្ថានបោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូចមួយនៅឆ្នាំក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយ​ដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើង​ធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរព​ចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បង​ស្រី​របស់​គាត់​ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: