ហេតុអ្វីបានជាសត្វចចកនៅប្រទេសជប៉ុនផុតពូជ?
សត្វចចកភាគច្រើនបង្ហាញខ្លួនក្នុងរឿងនិទានឬត្រូវគេគោរពបូជានៅក្នុងប្រាសាទជប៉ុន ប៉ុន្តែគួរអោយសោកស្តាយសត្វចចកនៅជប៉ុនផុតពូជមិនយូរប៉ុន្មានទេ។ សត្វចចកចុងក្រោយដែលស្លាប់នៅជប៉ុនឆ្នាំ ១៩០៥ ប្រហែលជាង ១០០ ឆ្នាំមុន។ តើមូលហេតុអ្វីបណ្តាលអោយសត្វចចកផុតពូជ?
នៅប្រទេសជប៉ុនមានចចកពីរប្រភេទគឺចចក Honshu និងចចក Hokkaido ឬគេហៅថាចចក Ezo ។ ពូជចចក Honshu មានតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។ ផ្ទុយទៅវិញពូជចចក Hokkaido ត្រូវគេរកឃើញនៅ Sakhalin និងប្រទេសរុស្ស៊ី។ ប្រភេទចចកជប៉ុនមានទំហំតូចជាងសត្វចចកពណ៌ប្រផេះដែលគេរកឃើញនៅអាមេរិកខាងជើង។
សត្វចចកដែលផុតពូជនៅប្រទេសជប៉ុន
សត្វចចករស់នៅដោយសន្តិភាពជាមួយមនុស្សអស់រយៈពេលច្រើនសតវត្សរ៍មកហើយ។ កសិករជប៉ុនយល់ថាវត្តមានរបស់ចចកលូជួយអោយយើងដឹងសត្វដទៃមកបំផ្លាញដំណាំ។ ប៉ុន្តែចាប់ពីទសវត្សឆ្នាំ ១៧០០ ជំងឺឆ្កែឆ្កួតដែលមកពីប្រទេសចិនចាប់ផ្តើមកើតឡើងនៅប្រទេសជប៉ុន។ សត្វចចកជាច្រើនឆ្លង ចាប់តាំងពីពេលនោះមកសត្វចចកកាន់តែអាក្រក់។ ការសម្លាប់សត្វចចកបានក្លាយជាគោលនយោបាយជាតិក្នុងសម័យ Meiji បញ្ហានេះធ្វើអោយចចក Hokkaido ត្រូវផុតពូជ។
បញ្ហាសត្វចចកផុតពូជនៅជប៉ុនជារឿងគួរអោយស្តាយក្នុងប្រវត្តិសាស្ត្ររដែលបង្ហាញពីជម្លោះរវាងមនុស្ស និងសត្វព្រៃ។ រឿងនេះក៏រំលឹកប្រជាជនជប៉ុនអ្វីដែលបាត់បង់មិនអាចត្រឡប់មកវិញបានទេ។ ដូច្នេះហើយនៅភូមិ Higashiyoshino មានកន្លែងរំលឹកប្រភេទសត្វនេះនៅ Nara ជាមួយកំណាព្យ Haiku របស់ Toshio Mihashi ។ ខ្លឹមសារដូចខាងក្រោម៖
ខ្ញុំដើរលេង
ជាមួយចចកនោះ
វាមិនមានទៀតទេ
សម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែមអំពីជីវិតរបស់សត្វចចកនៅប្រទេសជប៉ុន អ្នកអាចពិនិត្យមើលគំរូឆ្អឹងក្នុងសារមន្ទីរ។ មានគំរូឆ្អឹងចចក Hokkaido នៅសារមន្ទីរសាកលវិទ្យាល័យ Hokkaido និងគ្រោងឆ្អឹងប្រភេទសត្វនេះក្នុងឧទ្យាន Ueno ទីក្រុងតូក្យូ។
ប្រហែលមិនមែនជាអ្វីដែលអ្នកចង់ឃើញនោះទេប៉ុន្តែយ៉ាងហោចណាស់ជាអ្វីដែលនៅសល់នៃប្រភេទសត្វនេះ។
Sacchan