តម្រូវការម៉ាសកើនឡើងបណ្តាលអោយអត្រាលក់ក្រែមលាបបបូរមាត់ធ្លាក់ចុះយ៉ាងខ្លាំង
បច្ចុប្បន្នការលក់ក្រែមលាបមាត់កំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅប្រទេសជប៉ុន។ ក្រោមស្ថានភាពវីរុសរាតត្បាតប្រជាជននាំគ្នាប្រើម៉ាសការពារ ហើយក៏កាត់បន្ថយចេញក្រៅផងដែរ។ តម្រូវការក្រែមបបូរមាត់របស់ស្រ្តីជប៉ុនក៏ធ្លាក់ចុះ។
វិធានការណ៍ដំបូងហាងត្រូវលុបចោលការអនុញ្ញាតអោយលាបក្រែមសាកព្រោះអាចបណ្តាលអោយឆ្លងវីរុស។ ហាងលក់គ្រឿងសំអាងនៅប្រទេសជប៉ុនបានអនុវត្តតាមគោលការណ៍នេះនាដើមខែមេសានៅពេលរដ្ឋាភិបាលជប៉ុនប្រកាសស្ថានភាពអាសន្ន។
យោងតាមស្ថិតិពីហាងគ្រឿងសំអាងជាច្រើន និងការវិភាគអំពីស្ថានភាពលក់ចាប់ពីខែកុម្ភៈដល់ខែមេសាពួកគេពិតជារងផលប៉ះពាល់ខ្លាំងដោយសារស្ថានភាពជំងឺ។ ខណៈគ្រឿងសំអាងដូចជាម្សៅផាត់មុខ ម្សៅផាត់ភ្នែកការលក់ធ្លាក់ចុះប្រហែល ២០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនការលក់ផលិតផលក្រែមលាបមាត់ធ្លាក់ចុះពាក់កណ្តាល។ ជាពិសេសនៅក្នុងខែមេសាតម្រូវការផលិតផលក្រែមបបូរមាត់ធ្លាក់ចុះជាង ៦០% ។
រូបភាព https://netshop.impress.co.jp/node/6865
បុគ្គលិកក្រុមហ៊ុនឱសថឈ្មោះ Shindo និយាយថា “អ្នកប្រើត្រូវការតែទំនិញចាំបាច់ បច្ចុប្បន្នម៉ាសមុខជាទំនិញសំខាន់ គ្រឿងសំអាងតុបតែងមុខប្រែជាមិនសំខាន់”។
នៅក្នុងការស្ទង់មតិលើចំណាយគ្រួសារដែលធ្វើឡើងនាខែមីនាដោយការិយាល័យស្ថិតិក្រសួងមហាផ្ទៃ និងទំនាក់ទំនងជប៉ុន ទំនិញដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ផ្អែកលើការចំណាយរបស់គ្រួសារនីមួយៗចំពោះផលិតផលមួយចំនួនក្នុងនោះក្រែមលាបមាត់ថយចុះ ២២,២% បើប្រៀបនឹងឆ្នាំមុន។ បង្ហាញយ៉ាងច្បាស់ថាមិនសូវមានអ្នកទិញផលិតផលនេះទេ។
រូបភាព https://favor.life/15650
អ្នកស្រុកម្នាក់អាយុ ៤៧ ឆ្នាំនៅស្រុក Fukuoka ភាគខាងត្បូងប្រទេសជប៉ុននិយាយថា “ខ្ញុំមិនលាបក្រែមបបូរមាត់ទេនៅពេលពាក់ម៉ាសព្រោះក្រែមអាចនឹងជាប់ម៉ាស” ។
ផ្ទុយពីផលិតផលក្រែមលាបបបូរមាត់ពណ៌ ការលក់ក្រែមថែរក្សាបបូរមាត់អោយទន់នៅតែមានស្ថេរភាពពីខែកុម្ភៈដល់ខែមេសា។ ក្រុមហុ៊នឳសថ Ohga Pharmacy កត់សម្គាល់ការលក់ក្រែមថែរក្សាបបូរមាត់អោយទន់កើនឡើង ១០% បើប្រៀបនឹងឆ្នាំមុន។ ដោយសារក្រែមថែរក្សាបបូរមាត់អោយទន់ជួយកាត់បន្ថយការកកិតរវាងម៉ាសមុខ និងបបូរមាត់ ហើយជួយអោយបបូរមាត់មានសំណើមផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក្រុមហ៊ុនកែសម្ផស្សគ្រោងនឹងដាក់លក់ផលិតផលក្រេមលាបបបូរមាត់ចម្រុះពណ៌។ ប៉ុន្តែអ្នកតំណាងហាង Hakata-guchi បានអោយដឹងហាងមួយចំនួនបានលុបចោលកម្មវិធីដាក់តាំងផលិតផលថ្មីរបស់ពួកគេនៅឆ្នាំនេះ។
AD