ថែរក្សាសុខភាព និងទទួលទានមុខម្ហូបកាន់តែឆ្ងាញ់ជាមួយនឹងសម្ភារៈដែក Nanbu
Iwate ជាតំបន់ធំមួយនៅភាគឦសានប្រទេសជប៉ុន (Tohoku) មានប្រវត្តិវប្បធម៌ម្ហូបប្រមាណ ៤០០ ឆ្នាំមកហើយ។ ក្រៅពីនេះក៏ជាប្រភពនៃ Nanbu Tekki (សម្ភារៈដែក Nanbu) ប្លែកៗផងដែរ។
រូបភាព https://ja.wikipedia.org/wiki/南部鉄器
នេះជាកំសៀវទឹកដែលគេធ្វើពីដែក ប្រភេទដែក Nanbu តែងតែមានពណ៌ខ្មៅ។
Iwate ជាតំបន់សម្បូរទៅដោយធនធានដែកមានគុណភាពខ្ពស់ ប្រជាជនក្នុងតំបន់ច្រើនតែផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ តើកំសៀវដែកមានអ្វីពិសេស? ទឹកដែលពុះក្នុងកំសៀវដែក Nanbu មានរសជាតិពិសេស ហើយមានប្រសិទ្ធភាពក្នុងការការពារជំងឺខ្វះឈាម។
ជាតិដែកដែលមានក្នុងកំសៀវរលាយចូលពេលទឹកពុះជ្រាបចូលរាងកាយ។ កង្វះជាតិដែកបណ្តាលឲ្យស្លេកស្លាំងហើយវិលមុខ។ យើងអាចការពារជំងឺនេះដោយប្រើកំសៀវដែក Nanbu ។
គេនិយាយថា កំសៀវអាចបំបាត់ក្លិនមិនល្អរបស់ក្លរីនដែលគេប្រើក្នុងទឹកម៉ាសុីន។
ទោះជាយ៉ាងណា គុណវិបត្តរបស់កំសៀវដែកមានទម្ងន់ធ្ងន់ ប៉ុន្តែគុណសម្បតិ្តរបស់កំសៀវនេះមិនត្រឹមតែត្រូវបានទទួលស្គាល់ក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។
ក្រៅពីកំសៀវដែកមានទាំងឆ្នាំងដែក Nanbu ផងដែរ។
រូបភាព https://paypaymall.yahoo.co.jp/store/citygas/item/la18-0007/
និងបន្ទះអាំង
រូបភាព http://umasoul.blog81.fc2.com/blog-entry-1661.html
ព្រោះតែទម្ងន់ធ្ងន់យើងអាចដឹងថាបរិមាណដែកខ្ពស់ ដូច្នេះសរុបមកគុណសម្បត្តិនៅតែច្រើនជាងគុណវិបត្តិ។
ឆ្នាំងដែលស្រាលមិនអាចរក្សាកំដៅបានល្អនោះទេ នៅពេលបន្ថែមគ្រឿងផ្សំក្នុងឆ្នាំងសីតុណ្ហាភាពនឹងថយចុះដោយសារម្តៅរបស់គ្រឿងផ្សំ។ ដូច្នេះពេលបិទចង្ក្រានឆ្នាំងថយកម្តៅលឿនណាស់។
ឆ្នាំងដែក Tekki ដែលគេផលិតចេញពីដែកក្រាស់អាចរក្សាកម្តៅបានល្អ ដូច្នេះអ្នកមិនចាំបាច់បារម្ភទៅលើកម្តៅក្នុងពេលចម្អិនម្ហូបទេ។
ដូចជានៅពេលអាំងសាច់រយៈពេលអាំងខ្លីកុំឲ្យសាច់ខ្លោច។ ប្រសិនបើប្រើបន្ទះអាំងសាច់ស្តើងពេលដាក់សាច់លើបន្ទះអាំងនឹងថយកម្តៅត្រូវរង់ចាំបន្ទះអាំងក្តៅ។ រឿងនេះនឹងមិនកើតឡើងឡើយ ប្រសិនបើអ្នកប្រើបន្ទះអាំង Nanbu ។
ក្រៅពីនេះជាតិដែកក្នុងបន្ទះអាំងសាច់ជ្រាបចូលគ្រឿងផ្សំជួយឲ្យរាងកាយស្រូបយកបានល្អ។
ម្យ៉ាងវិញទៀត ដែក Nanbu មានភាពធន់អ្នកអាចប្រើជាង ១០០ ឆ្នាំ។
សម្រាប់អ្នកដែលតែងតែវិលមុខដោយសារខ្វះឈាម ខ្ញុំសូមណែនាំឲ្យចម្អិនម្ហូបជាមួយសម្ភារៈដែក Nanbu នេះ។ គ្រាន់តែយកចិត្តទុកដាក់ចំពោះសុខភាពរបស់អ្នកពេលប្រើសម្ភារៈចម្អិន អ្នកអាចទទួលទានម្ហូបឆ្ងាញ់ និងល្អសម្រាប់សុខភាព។ នេះជាវិធីសាស្ត្របង្ការដែលមានប្រសិទ្ធភាពជាជាងផឹកថ្នាំ។
Kengo Abe