Kyoko’s Cooking ៖ ៥ នាទីចម្អិនម្ហូបជាមួយគ្រឿងផ្សំទាំង ៥ ប្រភេទល្អសម្រាប់សុខភាព
នៅប្រទេសជប៉ុនប្រជាជនកំពុងអនុវត្តតាមការអំពាវនាវរបស់រដ្ឋាភិបាល ដូច្នេះគ្រួសារភាគច្រើនចំណាយពេលនៅផ្ទះ។ ចំពោះអាហារថ្ងៃត្រង់ត្រូវចូលផ្ទះបាយធ្វើដោយផ្ទាល់ ប្រសិនបើអ្នកចូលចិត្ត Pasta ឬនំប៉័ង ស៊ុបក្តៅមួយចានអាចជួយបង្កើនវីតាមីន និងធ្វើអោយអាហារកាន់តែឆ្ងាញ់។
បរិភោគបន្លែគ្រប់មុខជួយបង្កើនតុល្យភាពអាហារូបត្ថម្ភ ពិសេសនៅក្នុងផ្សិតមានផ្ទុកសារជាតិ βglucan ជួយបង្កើនប្រព័ន្ធភាពស៊ាំជាគ្រឿងផ្សំដែលអ្នកគួរតែទទួលទានរាល់ថ្ងៃ។ ពេលទទួលទានអាហារមានផ្ទុកម្សៅអ្នកគួរតែបរិភោគបន្លែដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម ហើយកាត់បន្ថយងងុយគេងពេលថ្ងៃ។
【គ្រឿងផ្សំ – សម្រាប់មនុស្ស ៣ នាក់】
ខ្ទឹមបារាំង៖ ១ មើមតូច
ការ៉ុត៖ ១/២ មើម
ម្ទេសផ្លោក៖ ១ ផ្លែ
ផ្សិត Shimeji (ផ្សិតពណ៌ត្នោត)៖ ១/៤ កញ្ចប់
សាច់៖ ១/២ បន្ទះ
ម្សៅស៊ុបមាន់ និងម្សៅសុ៊ប៖ បរិមាណសមរម្យ
【របៀបធ្វើ】
១. កាត់បន្លែជាចំណិតប្រហែល ៥ មីល្លីម៉ែត្រជួយអោយបន្លែឆ្អិនបានលឿន។ ហាន់សាច់ជាសរសៃរប្រវែង ៥ មីល្លីម៉ែត្រ និងផ្សិត Shimeji ប្រវែង ១ សង់ទីមែត្រ។
២. ដាក់ចូលខ្ទះចាក់ប្រេងអូលីវមួយស្លាបព្រា (ឬប្រេងសាឡាដ) រួចឆាជាមួយខ្ទឹមបារាំង ការ៉ុត និងម្ទេស បន្ទាប់មកបន្ថែមទឹក ៦០០ មីលីលីត្ររួចដាក់ផ្សិត និងសាច់ចូល។ នៅពេលដែលទឹកពុះបិទគំរបហើយបន្ថយកម្តៅ។ រង់ចាំ ៥ នាទីអោយម្សៅស៊ុបមាន់ ១ ស្លាបព្រាកាហ្វេ និងម្សៅសុ៊បមួយស្លាបព្រា។ ក្រោយមកបន្ថែមអំបិល និងម្រេចដើម្បីបន្ថែមរសជាតិ។
【គ្រឿងផ្សំជំនួស】
- អ្នកអាចប្រើបន្លែដែលសល់ក្នុងទូទឹកកកឬតាមចំណូលចិត្តរបស់អ្នក។ ឧទាហរណ៍ខ្ទឹម Paro ជំនួសខ្ទឹមបារាំងហាន់ទំហំ ៥ មីល្លីម៉ែត្រចំណែកស្លឹកខ្ទឹមចម្អិនក្នុងស៊ុបមានរសជាតិឆ្ងាញ់ណាស់។ ផ្សិត Maitake ផ្សិត Enoki សុទ្ធតែប្រើជំនួសបាន។
- នៅក្នុងសាច់មានរឿងផ្សំដូច្នេះពេលអ្នកចម្អិនគ្រាន់តែបន្ថែមគ្រឿងទេសបន្តិច។ អ្នកអាចជំនួសដោយប្រភេទសាច់ផ្សេងទៀត។
- ខ្ទឹមបារាំង និងការ៉ុតមានរសជាតិផ្អែមបំផុតនៅនិទាឃរដូវ ដូច្នេះពេលរដូវក្តៅអ្នកគួរតែបន្ថែមម្សៅស៊ុប អំបិល និងម្រេចដើម្បីបង្កើនរសជាតិ។
【របៀបចម្អិន】
ប្រសិនបើជ្រុលចម្អិនច្រើនអ្នកអាចច្នៃទៅជាសុ៊បដោយវិធីផ្សេងគ្នា។ ឧទាហរណ៍ដាក់ប៉េងប៉ោះកំប៉ុងអ្នកនឹងទទួលបានស៊ុបប៉េងប៉ោះ minestrone អុីតាលីឬបន្ថែមបាយ និងឈីសក្លាយជា Risotto ។ ជារៀងរាល់ថ្ងៃគ្រួសារខ្ញុំតែងធ្វើស៊ុបនេះរួចទុកក្នុងទូទឹកកកសម្រាប់ញ៉ាំ ២ ទៅ ៣ ថ្ងៃ។
ប្រវត្តិរូបបងស្រី Kyoko
ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」
Kyoko Nakao (អាយុ ៥១ ឆ្នាំ)
នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិនម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកដើម្បីចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹងទិញគ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់ហាងរបៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះស្ថានបោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូចមួយនៅឆ្នាំក្រោយ។
អាជីពអ្នកបោះពុម្ពផ្សាយ
- ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
- ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
- ទស្សនាវដ្តីម៉ូដផ្តោតលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
- ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុ ៤០ ឆ្នាំ។
អំពី “Shunsai Mamaya”
* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។
ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើងធ្វើម្ហូបតាមរដូវដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងគ្រប់គ្រងនៅ Akasaka ជាមួយបងស្រីរបស់គាត់ឈ្មោះ Kazuko ។
Kyoko Nakao