ផលិតផលពិតមើលទៅដូចក្លែងក្លាយគេហៅថានាឡិកាលំដាប់កំពូល

កាលពីពេលថ្មីៗនេះនាឡិកាបានក្លាយជាប្រធានបទទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

រូបភាព https://netatopi.jp/article/1252510.html

GUCCI គឺជាំម៉ាកល្បីលំដាប់ពិភពលោក ប្រសិនបើអ្នកក្រឡេកមើលនាឡិកាអាចនឹងមើលឃើញ Logo របស់ GUCCI នៅ​ជ្រុងខាងស្តាំដៃ។

តើត្រូវ​ពន្យល់យ៉ាងណាចំពោះពាក្យ GUCCI ដែលគេសរសេរតាមទម្រង់ពាក្យ Katakana ? មើលទៅដូចជារបស់ក្លែង​បន្លំ​អញ្ចឹង។

ទោះយ៉ាងណាអ្វីដែលគួរអោយភ្ញាក់ផ្អើលគឺថា៖

នាឡិកាដៃនេះពិត ១០០% គ្រោងនឹង​ចេញលក់នៅខែមិថុនាឆ្នាំ ២០២០ ចំនួនមានកំណត់នៅប្រទេសជប៉ុន។ នេះជា​នាឡិកា​មាសមានតម្លៃ ២៤៣,០០០ យ៉េន។

តើអ្នកវាយតម្លៃយ៉ាងណាទៅលើភាពប្រណីតរបស់នាឡិកា?

មើលផ្ទៃខាងក្រោយដូចផលិតផលរបស់ GUCCI ជាងផ្ទៃខាងមុខ។

ប្រហែលដោយសារខ្ញុំមិនសូវច្បាស់ចំពោះម៉ាកផលិតផលនេះ ដូច្នេះចំពោះការវាយតម្លៃខ្ញុំនៅតែមានអារម្មណ៍ថាការរចនា​នេះ​គួរអោយអស់សំណើចបន្តិចដែលគេហៅថាផលិតផលលំដាប់កំពូល។

ប៉ុន្តែចំពោះអ្នកគាំទ្រ GUCCI ហាក់ដូចជាការរចនាគួរឱ្យចាប់អារម្មណ៍។

ទោះយ៉ាងណាក៏ដោយអ្នកអាចកក់ទំនិញមុន ដូច្នេះសូមប្រញាប់ឡើង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: