អតិថិជនខឹងសម្បារយ៉ាងខ្លាំងព្រោះបុគ្គលិកសរសេរថា “ស្រ្តីអាក្រក់” តើរឿងពិតមកពីអ្វី?

ក្រុមហ៊ុនជប៉ុនច្រើនតែធ្វើការស្ទង់មតិអតិថិជនដោយស្តាប់ការវាយតម្លៃទាំងអាក្រក់ និងល្អដើម្បីកែតម្រូវបង្កើនគុណ​ភាព​ផលិតផល។  ផ្សារទំនើបធំៗក៏ធ្វើដូច្នេះដែរ។

ស្ថានភាពលើកនេះផ្តើមមកពីវិក័យប័ត្រផ្ញើជូនអតិថិជនពេលបញ្ជាទិញអាហារសម្រាប់កុមារនៅភោជនីយដ្ឋានមួយ​ក្នុង AEON ។ វិក្កយបត្រមានខ្លឹមសារដូចខាងក្រោម៖

រូបភាព http://clover48.com/trend/wadai/hgfyt/

ខ្លឹមសារវិក្កយបត្រទូទាត់ Yakisoba size កុមារប៉ុន្តែឃ្លាសរសេរដោយដៃលើវិក័យប័ត្រទើបគួរអោយភ្ញាក់ផ្អើល។

Busu Onna – ស្រ្តីអាក្រក់

ហេតុ​អ្វីបានជាមានសេវាកម្មបម្រើអតិថិជនអន់បែបនេះ?

អតិថិជនម្នាក់នេះខឹងសម្បារយ៉ាងខ្លាំងហើយសរសេរមតិរិះគន់ទៅកាន់ AEON ថា៖ “ខ្ញុំមិន​ទៅកន្លែងនេះ​ម្តងទៀត​ទេដោយសារអាកប្បកិរិយាបែបនេះមានតែក្ស័យធន” ។

ការរិះគន់ដែល​មិនអាចបដិសេធបានឡើយ។

បន្ទាប់ពី AEON ទទួល​បានមតិរិះគន់របស់អតិថិជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស៊ើបអង្កេតលម្អិតករណីនេះ។ ក្រោយពេលដឹងពីមូលហេតុ AEON បានប្រកាសជាសាធារណៈធ្វើអោយមនុស្សគ្រប់គ្នាអស់សំណើច។

Busu Onna នៅពេលនោះគ្មានបំណងចង់ប្រមាថអតិថិជនទេ ប៉ុន្តែជាការកំណត់ចំណាំសម្រាប់ការបញ្ជាទិញ។ ពាក្យ Busu ជាអក្សរកាត់ Budousukasshu មានន័យថាទឹកទំពាំងបាយជូរហើយដោយសារការបញ្ជាទិញសម្រាប់កុមារ​ទើបថែមជូនប្រដាប់ប្រដាក្មេងលេង។ អ្នកក៏អាចទាយពាក្យបន្ទាប់ Onna សំដៅលើក្មេងស្រីមិនមែនម្តាយទេ។

ដោយខ្លាចមានការភាន់ច្រលំបុគ្គលិកបានកំណត់ចំណាំយ៉ាងលម្អិត។ ជាទូទៅវិក្ក័យប័ត្រត្រូវបានបោះពុម្ព ២ សន្លឹក សន្លឹកដែលអោយភ្ញៀវគ្មានកំណត់ចំណាំទេ។ ប៉ុន្តែដោយធ្វេសប្រហែសបុគ្គលិកបានប្រគល់វិក័យប័ត្រមាន​កត់​សំគាល់​របស់ខ្លួន។

ប្រសិន​បើគិតអោយច្បាស់គ្មានបុគ្គលិកហៅអតិថិជនរបស់ខ្លួនថា “Busu onna” បែបនេះទេ។

ជាការពិតបុគ្គលិកក៏មានកំហុសដែលប្រគល់វិក័យប័ត្រខុសអោយអតិថិជន។ ក្រៅពីនេះដំបូន្មានសម្រាប់អ្នកដែលកំពុង​ធ្វើ​ការក្រៅម៉ោងនៅប្រទេសជប៉ុនទោះបីជាសរសេរកត់ចំណាំក៏មិន​ត្រូវ​សរសេរកាត់ពេកព្រោះអាចនឹងមានការ​​យល់​​ច្រឡំ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: