បង្ហោះរូបកូនឆ្កែលើបណ្តាញសង្គមរកម្ចាស់អោយវាទើបដឹងថាជាសត្វកញ្ជ្រោង

ជីវិតនេះពោរពេញទៅដោយភាពភ្ញាក់ផ្អើលរឿងខ្លះគួរអោយអស់សំណើចចំណែករឿងខ្លះទៀតគួរអោយខ្លាច។

ថ្ងៃមួយបុរសម្នាក់មើលឃើញឆ្កែតូចវង្វេងតាមផ្លូវ ដោយសារកូនឆ្កែតូចពេកទើបគាត់សម្រេចចិត្តយកវាទៅផ្ទះហើយ​ដាក់​ឈ្មោះថា Luna ។

រូបភាព https://www.boredpanda.com/man-finds-a-puppy-surprise-japan-marcy/

នៅទីបំផុតមួយរយៈពេលក្រោយមកបុរសម្នាក់នេះសម្រេចចិត្តបង្ហោះប្រកាសរកម្ចាស់អោយកូនឆ្កែតូច។

ព្រោះតែ Luna គួអោយស្រលាញ់ពេកទើបវាទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអុីនធឺណេត។ ប៉ុន្តែ​មតិ​មួយ​ចំនួន​បែរជាមានការសង្ស័យសត្វ Luna ហើយរឿងដែលមិននឹកស្មានដល់ចាប់ផ្តើមពេលបុរសនេះបង្ហោះវីដេអូ​របស់ Luna នៅពេលវាព្រុសយ៉ាងចម្លែក។ តាមពិត Luna មិន​មែនជាឆ្កែទេប៉ុន្តែជាសត្វកញ្ជ្រោង។

នៅប្រទេសជប៉ុនការចិញ្ចឹមសត្វកញ្ជ្រោងជារឿងខុសច្បាប់ពីព្រោះសត្វព្រៃមានប៉ារ៉ាស៊ីតអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។ ចុងក្រោយទោះបីជាមិនដាច់ចិត្តក៏បុរសនេះត្រូវនាំ Luna ទៅភូមិកញ្ជ្រោង Kitami នៅ Hokkaido ។ នៅទីនោះអ្នកជំនាញនិយាយថា Luna ជាសត្វកញ្រ្ជោងដែលមានអាយុប្រហែលមួយទៅពីរខែ។ Luna តូចពេកមិន​អាច​ទៅ​រក​ចំណី​ដោយ​ខ្លួនឯងទេដូច្នេះវាត្រូវ​នៅក្នុងភូមិរហូតដល់រឹងមាំជាងនេះ។

ចាប់តាំងពីពេលនោះមកបុរសនេះផ្តើមចាប់អារម្មណ៍ទៅលើសត្វកញ្ជ្រោង ហើយគាត់ក៏តែងតែទៅភូមិកញ្ជ្រោងដើម្បីមើល Luna ផងដែរ។

រូបភាព https://www.boredpanda.com/man-finds-a-puppy-surprise-japan-marcy/

នេះជា Luna កំពុងដេកជាមួយមិត្តកញ្ជ្រោងថ្មី។ គួរអោយស្រលាញ់ណាស់មែនទេ?

អ្នកអាចតាមដានម្ចាស់លើ Twitter ដើម្បីដឹងអំពីបច្ចុប្បន្នភាពសត្វកញ្ជ្រោង Luna នេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: