លោកយាយ Streamer Game ចំណាស់ជាងគេអាយុ ៩០ ឆ្នាំទទួលឯតទគ្គកម្មពិភពលោក

លោកយាយឈ្មោះ Hamako Mori ទើបតែត្រូវគេទទួលស្គាល់ជា Streamer Game ចំណាស់ជាងគេលើពិភព​លោក។ លោក​យាយ​លេង​ហ្គេម Game Dauntless រយៈពេលយូរណាស់មកហើយ។

រូបភាព https://soranews24.com/2020/05/18/90-year-old-japanese-gamer-grandma-breaks-world-record-praises-grand-theft-auto-5【video】

ហេតុ​នេះអាចឃើញថាហ្គេមសម្រាប់មនុស្សគ្រប់គ្នាមិន​ថាអ្នក​អាយុច្រើន ស្គម ធាត់ រួសរាយឬស្ងប់ស្ងាត់ទេ។ នៅតែមាន​ហ្គេម​ដែល​សាកសមសម្រាប់អ្នក អ្នក​លេងហ្គេមម្នាក់ៗមានរបៀបលេងរៀងៗខ្លួន។

នេះជាវីដេអូនិយាយពីលោកយាយ Hamako Mori អាយុ ៩០ ឆ្នាំដែលជា Game Streamer ចំណាស់ជាងបំផុតនៅ​លើ​ពិភព​លោក​មាន​ក្នុងកំណត់ត្រាហ្គីនណេស។

លោកយាយកើតនៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ១៩៣០ ដែលតែងតែបង្ហោះវីដេអូហ្គេមរបស់ខ្លួនលើ Youtube ។ លោក​យាយ​ចូល​ចិត្ត​លេង​ហ្គេម​ជា​ច្រើនប្រភេទដូចជា Spec Ops រហូតដល់ Dauntless ។

ថ្មីៗនេះលោកយាយចែករំលែកវីដេអូគាត់ត្រូវ​បានកំណត់ត្រាហ្គីនណេសទទួល​ស្គាល់ជាអ្នកលេងហ្គេមចំណាស់ជាងគេលើពិភព​លោក។ លើសពីនេះលោកយាយនិយាយថាគួរអោយសោកស្តាដែលមនុស្សចាស់នៅប្រទេសជប៉ុន និងទូទាំង​ពិភព​លោក​មិនយល់ពីភាពសប្បាយរីករាយរបស់ហ្គេម។

លោកយាយលេងហ្គេមតាំងពីឆ្នាំ ១៩៨១ ហើយគាត់ក៏មានចំណូលតចំពោះហ្គេមថ្មីៗនេះជាពិសេស Grand Theft Auto 5 ។ គំនូរ និងរឿងក្នុងហ្គេមទាក់ទាញលោកយាយធ្វើអោយគាត់ពិបាកនឹងបញ្ឈប់បាន។

លោកយាយ Hamako បង្ហាញថាអាយុមិនប៉ះពាល់លើចំណង់ចំណូលចិត្តរបស់យើងឡើយ។

ត្រូវមានទំនុកចិត្តក្នុងការរស់នៅ និងចំណង់ចំណូលចិត្តរបស់ខ្លួន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: