កន្ទេល Tatami ជាផ្នែកមួយនៃវប្បធម៌ប្រពៃណីជប៉ុន – ហេតុអ្វីបានជាអ្នកមិនអាចជាន់លើគែមកន្ទេល Tatami ?
កន្ទេល Tatami គឺជាផ្នែកមួយនៃវប្បធម៌ប្រពៃណីរបស់ជប៉ុន។
រូបភាព https://halmek.co.jp/qa/626
គេត្បាញកន្ទេលចេញពីរុក្ខជាតិដែលមានឈ្មោះថា Igusa យឺតល្អ និងស្រូបយកសំណើម។ ប្រជាជនជប៉ុននៅតែនិយមប្រើកន្ទេលបែបបុរាណនេះព្រោះវាទន់ សព្វថ្ងៃគេប្រើជំនួសគ្រែគេង។ លើសពីនេះ ឱសថមានក្លិនពិសេសនាំមកនូវអារម្មណ៍លក់ស្រួល។ ប្រសិនបើអ្នកចង់គេងថ្ងៃគ្រាន់តែដេកលើកន្ទេលនេះ។
យ៉ាងណាមិញ មានច្បាប់ទម្លាប់មួយដែលអ្នកប្រើ Tatami សូម្បីតែក្មេងក៏ត្រូវដឹងនោះគឺ “កុំជាន់លើគែមកន្ទេល “Tatami” ។ គែមកន្ទេលមានពណ៌ខៀវព័ទ្ធជុំវិញដូចក្នុងរូបខាងលើ។
ហេតុអ្វីត្រូវធ្វើដូច្នេះ? ចូរយើងស្វែងយល់ពីមូលហេតុទាំងអស់គ្នា។
ដើម្បីពន្យល់យើងត្រូវនិយាយអំពីប្រវត្តិរបស់កន្ទេល Tatami ។
កន្ទេល Tatami មានប្រវត្តិយូរអង្វែង ដែលគេផ្តើមប្រើនៅសម័យ Nara ប្រហែល ១៣០០ ឆ្នាំមុន។ នៅពេលនោះ Tatami មានតម្លៃថ្លៃណាស់ មានតែវណ្ណៈអភិជនទើបប្រើ ហើយគេក្រាលតែមួយផ្នែកក្នុងផ្ទះប៉ុណ្ណោះ។ រហូតប្រហែល ៨០០ ឆ្នាំក្រោយមកទើបគេក្រាលកន្ទេល Tatami ក្នុងផ្ទះ ហើយក៏ជាពេល Seiza – របៀបអង្គុយបែបជប៉ុនផ្តើមមាន។
រូបភាព https://shikitari.net/kurasi-mana/dailymanners/manners/1992/
ដោយសារកន្ទេល Tatami ទន់ទើបប្រជាជនជប៉ុនអាចអង្គុយបែប Seiza រយៈពេលយូរ។ ក្រៅពីនេះ Tatami ត្រូវបានគេប្រើសម្រាប់ក្រាល Kendo ឬ Judo ។ រយៈពេល ៤០០ ឆ្នាំ ទើបកន្ទេល Tatami កាន់តែពេញនិយម ហើយសូម្បីតែប្រជាជនធម្មតាក៏អាចប្រើបាន។
មូលហេតុកុំជាន់លើគែមកន្ទេល Tatami មានដូចជា៖
១. និមិត្តសញ្ញាគ្រួសារ
កាលពីមុនគ្រួសារអភិជន ឬសាមូរ៉ៃជប៉ុនសុទ្ធតែមាននិមិត្តសញ្ញាគ្រួសារគេហៅថា 家紋 (Kamon) ។ និមិត្តសញ្ញាពិសេសនេះគេគូរតាមគែមកន្ទេល Tatami ។ ហេតុនេះជាន់លើគែមកន្ទេលដូចជាជាន់លើនិមិត្តសញ្ញាជាទង្វើខ្វះការគោរព។
២. ការពារកន្ទេល
ដោយដឹងថា កន្ទេល Tatami កាលពីមុនមិនធន់ដូចជាកន្ទេល Tatami សព្វថ្ងៃទេ។ លើសពីនេះចំពោះកន្ទេលដែលថ្លៃគេប៉ាក់ដោយប្រើអំបោះមាស ឬប្រាក់ ដូច្នេះដើម្បីរក្សារូបគំនូរដ៏មានតម្លៃ។
៣. សាមូរ៉ៃ
មូលហេតុចុងក្រោយទាក់ទងនឹងសាមូរ៉ៃ។ កាលពីបុរាណសាមូរ៉ៃច្រើនតែត្រូវគំរាមធ្វើឃាតដោយ Ninja ។ ភាគច្រើន Ninja ស្ទាក់លើដំបូលផ្ទះ ឬចាក់កាំបិតក្រោមកន្ទេល Tatami ។ ប៉ុន្តែដោយសារ Tatami ក្រាស់ពេកទើប Ninja មានទំនោរចាក់កាំបិតនៅចន្លោះគែម។ ដូច្នេះហើយទើបមនុស្សសម័យមុនហាមមិនអោយជាន់លើគែមកន្ទេល ព្រោះអាចប៉ះកាំបិតពុលរបស់ Ninja ។
ពណ៌គែមកន្ទេលអាស្រ័យលើវណ្ណៈក្នុងសង្គមផងដែរ។ គែមកន្ទេលដែលក្រាលក្នុងបន្ទប់របស់ស្តេចមានពណ៌ឆើតឆាយ និងថ្លៃថ្នូរ។ គែមពណ៌ស្វាយសម្រាប់ព្រះសង្ឃហើយចំណែកសាមូរ៉ៃគែមមានពណ៌លឿង។ ចំណែកកន្ទេលរបស់ប្រជាជនសាមញ្ញមិនអាចធ្វើគែមទេ។
នេះក៏ជាលក្ខណៈវប្បធម៌ចម្លែកនៅពេលកន្ទេល Tatami សព្វថ្ងៃយើងអាចប្រើបាន។
សព្វថ្ងៃនេះមានកន្ទេល Tatami ដែលមានតំលៃថោកច្រើន ប៉ុន្តែមិនធ្វើចេញពីឱសថទេគេផលិតចេញពីផ្លាស្ទិចដូច្នេះគ្មានក្លិនក្រអូប និងមិនស្រូបសំណើម។
ដូច្នេះប្រសិនបើអ្នកចង់ស្វែងយល់អំពីវប្បធម៌ជប៉ុនសូមជ្រើសរើសផ្ទះសំណាក់បែបជប៉ុនដែលប្រើកន្ទេល Tatami ពិត។ អ្នកនឹងគេងលក់ស្រួលលើកន្ទេល Tatami ពិតហើយកុំជាន់គែមកន្ទេលអោយសោះ។
Kengo Abe