ប្រភេទម៉ាសដែលអ្នកនយោបាយជប៉ុនកំពុងតែប្រើ

បច្ចុប្បន្ននៅប្រទេសជប៉ុនការរកទិញម៉ាសមុខកាន់តែពិបាកជាងពេលមុនៗដែលនាំអោយមនុស្សជាច្រើន​ងាក​មក​ប្រើ​ម៉ាស​ក្រណាត់។ ម៉ាសក្រណាត់មិន​ត្រឹម​តែ​មាន​ប្រភេទលាតប៉ុណ្ណោះទេ ខ្លះ​មានការរចនា និងរូបផង។

ម៉ាសមុខដែល​មានពណ៌ឆើតភាគច្រើនសម្រាប់មិត្តនារីឬស្រ្តី ចំណែកម៉ាសរូបតុក្កតាគួរអោយស្រលាញ់ច្រើនតែក្មេង​ស្រី​ប្រើ ចំពោះបុរសយល់ល្អកុំពាក់ម៉ាសមានរូបព្រោះអាចត្រូវគេវាយតម្លៃថាគ្មានភាពចាស់ទុំ។

ដូច្នេះតើអ្នក​នយោបាយប្រើម៉ាសប្រភេទណាពេលបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍? តោះមើលទាំងអស់គ្នា។

លោក Taro Kono

រូបភាព https://www.asahi.com/articles/ASN5F4DZXN5DUTFK01Q.html

ពិតជាសាកសមក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន។ គាត់រើសយកម៉ាសមុខដែលមានបោះពុម្ភនិមិត្តរូបរបស់​ប្រទេសជប៉ុនគឺភ្នំហ្វូជីក្រោមពន្លឺព្រះអាទិត្យរះ។ នៅក្នុងរូបភាពអ្នកប្រហែលជាមើលមិនច្បាស់ប៉ុន្តែលើម៉ាសមាន​រូប​យន្តហោះប្រយុទ្ធផងដែរ។

លោក Suga Yoshihide

រូបភាព https://www.asahi.com/articles/ASN5F4DZXN5DUTFK01Q.html

ម៉ាសមុខរបស់លោកប្រធានការិយាល័យខុទ្ទកាល័យមានការរចនាពិសេស។ តើអ្នកដឹងថាជារូបអ្វីដែរទេ?

នេះជាយ័នបណ្តេញបិសាចរបស់ក្រុមជនជាតិ​ភាគតិច Ainu នៅ Hokkaido ។ មើលទៅទាន់សម័យណាស់មែនទេ?

លោក Yoshihiro Murai

រូបភាព https://headlines.yahoo.co.jp/hl?a=20200501-00000010-withnews-l04

អភិបាលខេត្ត Miyagi ពាក់ម៉ាសផ្សព្វផ្សាយតំបន់របស់ខ្លួន តួអង្គលើម៉ាសមុខគឺ “Samurai ដុំបាយ Musubimaru” សត្វ​តំណាង​របស់ Miyagi ។

ដំបូងលោកនិយាយថាខ្លួនគូរ Musubimaru លើម៉ាសដោយផ្ទាល់ ប៉ុន្តែក្នុងកិច្ចប្រជុំបន្ទាប់ទើបសារភាពថាប្រពន្ធរបស់​គាត់​ជាអ្នកធ្វើ ពិតជាអភិបាលដែលកំប្លែងមួយរូប។

អ្នកស្រី Yuriko Koike

អ្នកស្រីត្រូវគេចាត់ទុកជាអ្នកប្រើម៉ាសដែលស្អាតបំផុត។

អភិបាលក្រុងតូក្យូស្ទើរតែបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ជាតិជារៀងរាល់ថ្ងៃ ដូច្នេះ​អ្នក​ស្រីតែងតែយកចិត្តទុកដាក់ផ្លាស់​ប្តូរ​ម៉ាសជានិច្ច។ ម៉ាសដែលគាត់ប្រើមានលក្ខណៈសាមញ្ញដែលស្រ្តីនិយមប្រើ។

តោះមករាប់មើលថាគាត់ប្តូរម៉ាសចំនួន​ប៉ុន្មានមកហើយ។

រូបភាព https://rebeauty.love/yuriko-koike-mask/

រូបភាព https://monokuro0210.com/koike-mask/

ជាចុងក្រោយត្រូវនិយាយពីម៉ាសមុខរបស់នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe វិញម្តង។

រូបភាព https://www.asahi.com/articles/photo/AS20200513001683.html

បណ្តាញសារព័ត៌មានវាយតម្លៃថាម៉ាសតូចបើប្រៀបនឹងមុខរបស់លោកនាយករដ្ឋមន្ត្រី។ នេះជាប្រភេទម៉ាសដែល​គេ​ចែកសម្រាប់​គ្រួសារ​ជប៉ុន ប្រជាជនក៏ត្អូញត្អែរអំពីទំហំម៉ាសមុខនេះតូចពេក។

បច្ចុប្បន្នការផលិតម៉ាសមានបញ្ហាខ្លះក្នុងដំណើរការដូច្នេះវាមិនទាន់ទៅដល់ក្រុមគ្រួសារនីមួយៗទេ។

សរុបសេចក្តីម៉ាសដែលស្អាតបំផុតបានលើអភិបាលក្រុងតូក្យូ Yuriko Koike ។ ជាការពិតយើងក៏គួរតែមើលសកម្ម​ភាព​ជាក់​ស្តែងដែលអ្នកនយោបាយទាំងនេះបាន និងកំពុងធ្វើក្នុងស្ថានភាពបច្ចុប្បន្ន។ អ្នក​នយោបាយពាក់ម៉ាសក៏​ជា​ការ​ផ្សព្វផ្សាយដល់សាធារណៈជនផងដែរ។

បច្ចុប្បន្នប្រជាជនជប៉ុនជាច្រើនកំពុង Mix ម៉ាសមុខតាមបែបរបស់ Yuriko Koike ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: