សម្រស់ស្រស់សង្ហារបស់តារាសម្តែងជើងចាស់បញ្ចូលសម្លេងរឿងគំនូរជីវចល “Howl’s Moving Castle”

តារាប្រុស Takuya Kimura ជាអតីតសមាជិកក្រុមចម្រៀង SMAP ដែលទាក់ទាញចំណាប់អារម្មណ៍នារីជាច្រើនដោយ​សារ​រូប​ស្រស់​សង្ហា​របស់ខ្លួន។

កាលពីពេលថ្មីៗនេះសម្រស់យុវវ័យរបស់តារាប្រុស Takuya Kimura ត្រូវ​គេលើកមកនិយាយនៅពេលគាត់ចូលបញ្ចូលសម្លេងគំនូរជីវចល Ghibli “Howl’s Moving Castle” ។ មនុស្សជាច្រើនយល់ថាមុខរបស់ Kimura និង Howl មានភាពស្រដៀងគ្នា ល្អឥតខ្ចោះហើយទាក់ទាញបំផុត។

រូបភាព https://www.pinterest.com/pin/538461699169457866/

លោក Takuya Kimura កើតនៅឆ្នាំ ១៩៧២ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ តារាប្រុសមានរូបសម្បត្តិស្រស់សង្ហា ហើយ​ធ្លាប់ជានិមិត្តរូបក្នុងក្តីស្រមៃតរបស់នារីអាស៊ីរាប់លាននាក់ក្នុងទសវត្ស ៩០ ។ គាត់មានទេពកោសល្យខាងវិស័យសិល្បតាំងពីក្មេងមកម្ល៉េះ រហូតដល់ឆ្នាំ ១៩៨៧ ពេលគាត់មានអាយុ ១៥ ឆ្នាំលោក Kimura ប្រឡងចូលក្រុមហ៊ុន​មួយ ហើយក្លាយជាសមាជិកក្រុមចម្រៀង SMAP ។ នៅឆ្នាំ ១៩៨៨ លោក Kimura ឈានចូលវិស័យភាពយន្តហើយ​អាជីពរបស់គាត់ក៏ទទួលបានជោគជ័យយ៉ាងឆាប់រហ័សផងដែរ។ ទោះបីជាគាត់មិនធ្លាប់ឆ្លងកាត់ថ្នាក់បណ្តុះបណ្តាល​សិល្បៈ​ក៏គាត់នៅតែត្រូវ​គេ​ចាត់ទុកថាជាមនុស្សមានទេពកោសល្យពីកំណើត។

រូបភាព https://www.pinterest.com/pin/538461699169457866/

រូបភាព https://www.pinterest.com/pin/823806956807824852/

រូបភាព https://www.pinterest.com/pin/538461699169457866/

វីដេអូរបស់អ្នកយកព័ត៌មានសម្ភាសលោក Kimura Takuya ពេលគាត់ប្រកាសរៀបការ

ខ្សែភាពយន្តជាច្រើនដែលមានគាត់ចូលរួមសុទ្ធតែទទួល​បាន rating ខ្ពស់ដូចជា Long Vacation (វិស្សមកាលរយៈពេលយូរ) Hero (វីរៈបុរស) Love and Honor (ស្នេហា និងកិត្តិយស) -ល- ។ មិន​ត្រឹម​តែ​នៅ​ក្នុងប្រទេសជប៉ុនភាពទាក់ទាញរបស់លោក Kimura ល្បីនៅប្រទេសកូរ៉េ និងចិនផងដែរ។ ប្រសិន​បើនិយាយអំពីលក្ខណៈសម្រស់ “ស្តង់​ដារ” បែប​អាស៊ី​បូព៌ាត្រូវរំលឹកដល់លោក Takuya Kimura ។

រូបភាព https://www.oricon.co.jp/news/2143349/full/

លោក Kimura បានរៀបការជាមួយតារាចម្រៀង Shizuka Kudoហើយមានកូនស្រីពីរនាក់ដែលកំពុងប្រឡូកក្នុងវិស័យសិល្បៈផងដែរ។ ជាពិសេសកូនស្រីពៅរបស់គាត់ត្រូវគេនិយាយថាមានមុខមាត់ស្រស់ស្អាតដូចឪពុករបស់ខ្លួន។

រូបភាព https://usaponn.com/archives/7586

បន្ទាប់ពីឈានចូលវ័យ ៥០ ឆ្នាំលោក Takuya Kimura ក្លាយជាតារាសម្តែងវ័យកណ្តាលម្នាក់ប៉ុន្តែរូបរាង និងការសម្តែង​របស់​គាត់នៅតែមិនអន់ជាងកាលនៅក្មេងឡើយ។ រូបស្រស់សង្ហារបស់តារាប្រុសពីមុនប្រហែលជាធ្វើអោយ​មនុស្ស​ជា​ច្រើននឹកចាំ។ ប្រសិនបើអ្នកជាអ្នកគាំទ្រតារាសម្តែងដែលមានទេពកោសល្យរូបនេះសូមរកខ្សែ​ភាព​យន្ត និងវីដេអូ​ចម្រៀង​របស់​លោក Kimura Takuya ដើម្បីរីករាយនឹង idol របស់អ្នកឡើងវិញ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: