Gashadokuro – កំហឹង និងការស្រេកឃ្លានរបស់គ្រោងឆ្អឹងយក្ស

Gashadokuro ជាគ្រោងឆ្អឹងដែលមានកំពស់ប្រហែល ២៧ ម៉ែត្រដើរនៅតាមទីជនបទនាពេលយប់។ ទោះបីវាមានទំហំធំសម្បើមយ៉ាងណា ប៉ុន្តែសម្លេងជើងស្រាលរហូតដល់គ្មាននរណាម្នាក់ចាប់អារម្មណ៍ទេ។ ធ្មេញរបស់ Gashadokuro ទង្គិច​​គ្នា​បង្កើត​ជា​សម្លេង “gachi-gachi” ។ នៅពេលញ៉ាំអាហារពេលល្ងាចប្រសិនបើអ្នកឮសំលេងនេះវាប្រហែលជា​ឈរ​ក្បែរ​អ្នក។

រូបភាព http://yokai.com/gashadokuro/

ឆ្អឹងរបស់សត្វចម្លែកដ៏ធំនេះបានមកពីឆ្អឹងរបស់មនុស្សដែលស្លាប់ដោយអត់ឃ្លាន។ ព្រោះតែមនុស្សដែលស្លាប់ដោយ​អត់​ឃ្លានស្លាប់រ៉ាំរ៉ៃ ហើយសាកសពរបស់ពួកគេមិនបានបញ្ចុះអោយបានត្រឹមត្រូវទុកគរក្លាយជា Gashadokuro ។ សត្វ​ចម្លែក​ពោ​ពេញទៅដោយកំហឹង ការស្អប់ និងការស្រេកឃ្លានដែលតែងតែស្រេកឃ្លានឈាមមនុស្ស​រស់។

ដូច្នេះហើយបានជាជនជាតិជប៉ុនតែងប្រាប់អ្នកអោយប្រុងប្រយ័ត្ននៅពេលយប់កុំអោយ Gashadokuro មើលឃើញ​អ្នក​បើមិន​ដូច្នោះ​វានឹង​ចាប់​អ្នក។ វាមានទំហំធំហើយកម្លាំងខ្លាំងបានជា Gashadokuro រស់បានយូរ។ ទោះ​ជា​យ៉ាង​ណា​សព្វ​ថ្ងៃ​សង្គ្រាម និងការអត់ឃ្លានមិនរីករាលដាលដូចមុនទេ ដូច្នេះចំនួន Gashadokuro ក៏មានការ​ថយ​ចុះ​ផង​ដែរ។

រូបភាព https://www.storiespreschool.com/gashadokuro.html

កាលពី ១០០០ ឆ្នាំកន្លងទៅមានការបះបោរបង្ហូរឈាមកើតឡើង។ ក្នុងកំឡុងពេលបះបោរមេដឹកនាំ Taira no Masakado ត្រូវគេសម្លាប់។ កូនស្រីរបស់គាត់ឈ្មោះ Takiyasha Hime ឡើងកាន់អំណាច។ នាងជាមេធ្មប់ដ៏ល្បីម្នាក់ប្រើ​មន្ត​អាគមបង្កើតគ្រោងឆ្អឹងយក្សមកពីឆ្អឹងទាហានដែលវាយប្រហារ Kyoto ។

សាកសពរបស់ទាហានមិនបញ្ចុះអោយបានត្រឹមត្រូវក្លាយជាព្រលឹងខ្មោចតែលតោលរួមជាមួយនឹងកំហឹងប្រែទៅ​ជា Gashadokuro ដែលគ្រោះថ្នាក់បំផុត។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: