“ទម្រង់អាជីវកម្មថ្មីបែបជប៉ុន” ភ្ញៀវគ្មានឆ្នាំងហាងអោយខ្ចីឆ្នាំង​យកស៊ុបទៅផ្ទះចម្អិន

ដោយសារផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ពេលនេះប្រជាជនមិនសូវទៅភោជនីយដ្ឋានទេ។ បញ្ហានេះ​ជះ​ឥទ្ធិពល​យ៉ាងខ្លាំងទៅលើការលក់របស់ភោជនីយដ្ឋានជាច្រើន។ ភោជនីយដ្ឋានភាគច្រើនងាកទៅរកទម្រង់អាជីវកម្ម​អោយ​ភ្ញៀវ​យកអាហារទៅផ្ទះ។

បច្ចុប្បន្ននៅក្នុងប្រទេសជប៉ុនហាងមី Ramen មួយចំនួនមានបិទក្រដាសសរសេរថា “鍋でる”, nabederu ទិញអាហារយកទៅផ្ទះ។ អាហារដែលទិញយកទៅផ្ទះងាយស្រួលចំណែកមី Ramen មិនដូចគ្នាទេ។ ចុងភៅភោជនីយដ្ឋាននិយាយថា​អតិថិជនយកឆ្នាំងឬខ្ទះផ្ទាល់ខ្លួនមក ភោជនីយដ្ឋានចាក់ទឹកសុ៊បឆ្អឹងចំនីសាច់ជ្រូក បន្ទាប់​មក​បន្ថែម​​​សរសៃ​មី​​រឹង បន្ទះសាច់ និងបន្លែចូល។ នៅផ្ទះភ្ញៀវគ្រាន់តែកម្តៅឡើងអាចបរិភោគបាន ប៉ុន្តែប្រសិន​បើ​សរសៃ​មី​ឆ្អិន​ពេក​ពេល​យក​ទៅ​ផ្ទះនឹងទន់។

គុណវិបត្តិនៃការយកឆ្នាំងឬខ្ទះទៅទិញមីមិនងាយទេព្រោះវាធ្ងន់ហើយក្តៅ ចំពោះមធ្យោបាយធ្វើដំណើរក៏ពិបាក​ផង​ដែរ។ ទោះយ៉ាងណាដើម្បីបំពេញតម្រូវការមី Ramen ក្នុងកំឡុងពេលនៅផ្ទះ មនុស្សគ្រប់គ្នាត្រូវ​ទ្រាំដើម្បីអាហារឆ្ងាញ់។

នៅស្រុក Suginami មានភោជនីដ្ឋានគ្រឿងក្នុងគោក៏មានសេវាកម្មយកអាហារទៅផ្ទះដែរ ពួកគេស្នើអោយភ្ញៀវ​យក​ឆ្នាំ​ងដាក់​ទឹកសុ៊បយកទៅចម្អិននៅផ្ទះ។  ប្រសិនបើអតិថិជនគ្មានឆ្នាំងហាងអាចអោយភ្ញៀវខ្ចីយកទៅផ្ទះ។

ប្រភព https://www.fnn.jp/articles/-/34842

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: