ប្រភេទកង់ដែលគេនិយមប្រើនៅប្រទេសជប៉ុន
មនុស្សមួយចំនួនចូលចិត្តជិះកង់ដើរលេងកំសាន្តគ្រប់ទីកន្លែង។ ប្រសិនបើអ្នកគាំទ្ររឿង Manga, Anime អ្នកប្រហែលជាចង់វិលត្រឡប់ទៅរកអារម្មណ៍ជិះកង់ទៅសាលារៀន នៅពេលឃើញតួអង្គជិះកង់ទៅសាលាឆ្លងកាត់ផ្លូវស្ងាត់ខ្សល់បក់ត្រជាក់។
រូបភាព https://www.wallpaperflare.com/city-bicycle-anime-girls-natsu-no-sora-railway-crossing-real-people-wallpaper-tpqma
រូបភាព https://www.wallpaperflare.com/anime-your-lie-in-april-bicycle-kaori-miyazono-kousei-arima-wallpaper-psxsr
ប្រជាជនជប៉ុនច្រើនតែជិះកង់តាមតំបន់ជនបទ និងទីប្រជុំជនផងដែរ។ អ្នកអាចមើលឃើញសេវាកម្មជួលកង់តាមដងផ្លូវ។
ហេតុអ្វីបានជានៅប្រទេសជប៉ុននៅតែនិយមប្រើកង់?
នៅប្រទេសជប៉ុនកង់មានតាំងពីទសវត្សឆ្នាំ ១៩៥០ ម៉ូដែល Mamachari ដែលល្បី។ ក្នុងអំឡុងទសវត្ស ១៩៧០ ក្រុមហ៊ុនផលិតរបស់ជប៉ុននាំចេញកង់ប្រហែល ១ លានគ្រឿងទៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។
រូបភាព https://www.pinterest.com/pin/571605377699290889/
ជនជាតិជប៉ុនប្រើកង់ធ្វើដំណើរទៅសាលា ទៅផ្សារទំនើប ហាងលក់ទំនិញឬស្ថានីយ៍រថភ្លើង។ តាមពិតហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសជប៉ុនមិនឆ្ងាយទេ អ្នកគ្រាន់តែដើរឬអាចជិះកង់ក៏បាន។ ប្រសិនបើអ្នកជិះកង់ក្នុងទីក្រុងដែលមានមនុស្សច្រើនដូចជាតូក្យូមិនត្រឹមតែថ្លៃទេថែមទាំងត្រូវចំណាយច្រើនផង។
កង់ទាំង ៤ ប្រភេទដែលគេនិយមប្រើនៅជប៉ុនមានដូចជា៖
១. Mamachari
រូបភាព http://www.tokyobybike.com/2009/06/introducing-mamachari.html
កង់ប្រភេទនេះភាគច្រើនឃើញក្នុងរឿង Anime និង Manga ។ មូលហេតុដែលគេហៅថា Mamachari ព្រោះអ្នកម្តាយអាចដឹកកូនៗរបស់ពួកគេបានយ៉ាងងាយស្រួល។ ប្រភេទកង់មានកន្រ្តកធំអាចផ្ទុករបស់របរបានច្រើន ប៉ុន្តែប្រាកដជាពិបាកប្រសិនបើអ្នកចង់ជិះឡើងទួលខ្ពស់។
២. ទម្រង់កង់បត់
រូបភាព https://bicyclebuysell.com/user/item/418546/japan-folding-bicycle
នេះជាប្រភេទកង់ដែលងាយស្រួលបំផុតអាចឡើងទួលខ្ពស់យ៉ាងល្អ។ ជាពិសេសអ្នកអាចបត់វារួចយកតាមខ្លួនទៅគ្រប់ទីកន្លែង។ ដោយសារការរចនាផ្តោតទៅលើមុខងារបត់ដូច្នេះវាមិនអាចផ្ទុករបស់របរបានច្រើនទេ។
៣. កង់កីឡា
រូបភាព https://aminoapps.com/c/japan/page/blog/bicycles-in-japan/aBs0_ugzQr2Z0ZJpNNN7VW3qEkrqJk
កីឡាករប្រណាំងកង់និយមប្រើកង់ប្រភេទនេះ គ្រាន់តែយកទឹកមួយដបតាមអ្នកអាចជិះទៅគ្រប់ទីកន្លែង។
៤. កង់អគ្គិសនី
ប្រសិនបើអ្នកមិនចង់ជិះកង់ធម្មតា អ្នកអាចសាកល្បងជិះកង់អគ្គិសនី។ ឈ្នាន់មានថ្មសាកជួយអោយអ្នកប្រើជិះឡើងទួលបានយ៉ាងស្រួល។
រូបភាព https://www.greenprophet.com/2014/02/an-electric-bike-getaway-car-used-by-israeli-bomber/
តម្លៃកង់ថ្មីនៅជប៉ុនប្រហែលជាថ្លៃប៉ុន្តែអ្នកអាចទិញកង់ជជុះឬកង់ second-hand ដែលមានគុណភាពល្អ។ ប្រសិនបើអ្នកធ្លាប់ជិះកង់ជប៉ុនអ្នកប្រាកដជាយល់ពីមូលហេតុ។
ម្ចាស់កម្មសិទ្ធិកង់នៅប្រទេសជប៉ុន
នៅកម្ពុជាគ្រាន់តែទិញកង់នៅហាងអ្នកអាចជិះទៅគ្រប់ទីកន្លែង ប៉ុន្តែនៅប្រទេសជប៉ុនមិនដូចគ្នាទេ។ អ្នកត្រូវយកកង់ទៅចុះឈ្មោះ បន្ទាប់មកកង់របស់អ្នកមាន sticker សម្រាប់បិទ។ ហេតុអ្វីបានជាត្រូវចុះឈ្មោះកង់សម្រាប់ប្រើក្នុងករណីកង់ត្រូវគេលួច។
រូបភាព https://aminoapps.com/c/japan/page/blog/bicycles-in-japan/aBs0_ugzQr2Z0ZJpNNN7VW3qEkrqJk
ក្រៅពីនេះកត់សម្គាល់ច្បាប់មួយពេលប្រើប្រាស់កងដូចជា៖
- ជិះប្រកាន់ឆ្វេងជានិច្ច
- ជិះក្នុងគំនូសផ្លូវសម្រាប់កង់
- នៅពេលឆ្លងកាត់ផ្លូវសម្រាប់អ្នកដំណើរអ្នកជិះកង់ត្រូវផ្តល់អទិភាពអ្នកថ្មើរជើង
- មិនដឹកទំនិញច្រើន
- មិនអាចយកកង់ឡើងរថភ្លើងលើកលែងតែកង់ប្រភេទបត់។
ប្រសិនបើអ្នកជាជនបរទេសដែលធ្លាប់ទិញកង់ជិះហើយមិនដឹងថាត្រូវធ្វើយ៉ាងណាកុំបោះចោល។ ព្រោះជនជាតិជប៉ុនប្រាកដជារកឃើញម្ចាស់កង់ ហើយអ្នកត្រូវបង់ប្រាក់ពិន័យបើអ្នកទៅជប៉ុនលើកក្រោយ។ កុំបោះចោលអ្នកអាចដាក់លក់ក្នុងហាងដែលគេប្រើរួច។
Sacchan