រៀន Blender លើអុីនធឺណេតក្មេងប្រុសបឋមម្នាក់រចនាប្លង់បន្ទាយក្នុងរឿងគំនូរជីវចល Kimetsu no Yaiba ដោយខ្លួន​ឯង

ការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្តាលអោយរដ្ឋាភិបាលជប៉ុនប្រកាសពីភាពអាសន្ន ដូច្នេះសាលានៅប្រទេស​ជប៉ុន​ត្រូវបិទ​ជាបណ្តោះ​អាសន្ន​ចាប់តាំងពីខែមីនា ហើយកុមារជាច្រើនត្រូវនៅផ្ទះទោះបីនឹកសាលា និងមិត្តភក្តិក៏​ដោយ។ ការផ្លាស់ប្តូរពេលវេលាតម្រូវអោយឪពុកម្តាយរៀបចំកាលវិភាគរៀន និង​លេងនៅផ្ទះជាមួយកូន។

ក្នុងចំណោមនោះមានកុមារបឋមម្នាក់ចំណាយពេលភាគច្រើនរៀន Blender លើយូធ្យូបដោយខ្លួនឯង។ លទ្ធផល​ហួស​ពីការស្មាន​ក្មេងប្រុសអាចបង្កើតការរចនា 3D ដ៏ស្រស់ស្អាតបំផុត។

*Blender ជាកម្មវិធីរចនា 3D 

តើអ្នកស្គាល់រូបភាពនេះនៅក្នុងឈុតឆាករឿង Anime មួយណាទេ?

រូបភាព https://twitter.com/XenoXss/status/1260395619631259649/photo/1

រូបភាព https://twitter.com/XenoXss/status/1260395619631259649/photo/1

រូបភាព https://twitter.com/XenoXss/status/1260395619631259649/photo/1

នេះជាបន្ទាយគ្មានទីបញ្ចប់នៅក្នុង Anime ល្បី Kimetsu no Yaiba ។ ឪពុករបស់ក្មេងប្រុសថែមទាំងសរសេរលើ បណ្តាញ​សង្គម Twitter ថា “តាមពិតកូនចង់គូរគំនូរ Kimetsu ប៉ុន្តែដោយសារ background មានលក្ខណៈលម្អិតពេក​ទើប​កូន​បង្កើតជា 3D ហើយមើលទៅដូចជារលូនជាងការរំពឹងទុក” ។

តើនរណាខ្លះជឿថានេះជាស្នាដៃរបស់កុមាររៀនថ្នាក់បឋម? ក្រៅពីស្នាដៃ Kimetsu no Yaiba របស់ក្មេងប្រុសក៏​បង្ហាញ​​ផ្ទាំង​​គំនូរ​​ជាច្រើន​ទៀត។

តួអង្គ Tomioka បង្ហាញផ្ទាំងគំនូរ Medibang Paint លើ Ipad

លើសពីនេះក្មេងប្រុសថែមទាំងបង្កើតឯកសណ្ឋានតួអង្គនៅក្នុង Kimetsu no Yaiba ជាហ្គេមដែលកំពុងល្បីឈ្មោះ “Animal Crossing” របស់ក្រុមហ៊ុន Nintendo ។

រូបភាព អាវរបស់ Zen itsu

អាវរបស់ Tomioka

អាវរបស់ Tanjiro 

សង្ឃឹមថាក្មេងប្រុសរូបនេះនឹងទទួលបានអនាគតដ៏ភ្លឺស្វាងក្នុងវិស័យហ្គេម ហើយនាពេលខាងមុខនេះក្មេងប្រុសអាច​អភិវឌ្ឍ​ទេព​កោសល្យកាន់តែច្រើន និងបង្កើនគំនិតក្នុងពិភពហ្គេម។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: