គ្រឿងផ្សំល្អៗពេលបរិភោគជាមួយ Natto បង្ការភាពចាស់ និងធ្វើអោយស្បែកស្រស់ថ្លា
នៅឆ្នាំ ១៩៨៦ អ្នកស្រាវជ្រាវជនជាតិជប៉ុនបានរកឃើញថា Natto ធ្វើពីសណ្តែកសៀងឆ្អិនដែលគេផ្អាប់ជាមួយ Enzym ក្នុងសីតុណ្ហភាព ៤០ អង្សា។ ទុករយៈពេល ១៤-១៨ ម៉ោងសណ្តែកឡើងពណ៌ត្នោតជាប់ស្អិតហើយមានក្លិន។
យោងតាមបទពិសោធរបស់អ្នកផលិត Natto មានជាតិស្អិតច្រើននោះគុណភាពល្អ និងរសជាតិកាន់តែផ្អែម។ Natto គឺជាអាហារដែលប្រជាជនជប៉ុននិយមប្រើប្រចាំថ្ងៃដែលគេចាត់ទុកជាអាហារសុខភាពព្រោះ Natto សម្បូរទៅដោយប្រូតេអុីន វីតាមីន ជួយគ្រប់គ្រងតេលិកា និងកាត់បន្ថយអត្រាកើតជំងឺគាំងបេះដូង ហើយជីវជាតិទាំងអស់សម្រាប់សុខភាពនៅដដែល។
នៅពេលដែលជីវិតមានការរីកចម្រើនមនុស្សយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើសុខភាព និងសម្រស់។ វិធីទាំង ៥ យ៉ាងក្នុងការបរិភោគ Natto ដើម្បីអោយរាងកាយរឹងមាំ និងក្មេងជាងវ័យខាងក្រោម។
រូបភាព https://nicejapan.co.nz/food_beverage/natto-the-healthy-food-you-will-love-or-hate/
Natto និងគីមឈី
គីមឈីដូចជា Natto គឺជាអាហារដែលឡើងជូរដោយសារតែសកម្មភាពរបស់អាស៊ីតឡាក់ទិក ម្ហូបទាំងពីរនេះមានមុខងារធ្វើឱ្យបាក់តេរីពោះវៀនកាន់តែសកម្ម ហើយនៅក្នុងគីមឈីមានជាតិសែលុយឡូត។ ប្រសិនបើបញ្ចូល Natto ញ៉ាំជាមួយគីមឈីនឹងល្អណាស់។
ប្រសិទ្ធភាព៖ កម្ចាត់បាក់តេរីក្នុងពោះវៀន ការពាររលាក និងរក្សាភ្នែកអោយមានសុខភាពល្អហើយសម្រកទំងន់ផងដែរ។
រូបភាព https://mi-journey.jp/foodie/31981/
Natto និងខ្ទឹមបារាំង
វីតាមីន B1 នៅក្នុង Natto មានប្រយោជន៍ក្នុងដំណើរការជាសះស្បើយសម្រាប់រាងកាយ សមាសធាតុ allyl sulfide ក្នុងខ្ទឹមក៏ជួយបង្កើនសកម្មភាពរបស់វីតាមីន B1 ដែលមានក្នុង Natto ។ អាចប្រើខ្ទឹមបារាំងឬខ្ទឹម Paro មានប្រសិទ្ធភាពស្មើគ្នា។
ប្រសិទ្ធភាព៖ ពង្រឹងសុខភាពខួរក្បាល ថែរក្សាសុខភាពឆ្អឹង និងការពារជំងឺមហារីក។
រូបភាព https://soha.vn/nhung-tac-dung-chua-benh-tuyet-voi-chi-voi-1-cu-hanh-tay-20161224204910185.htm
Natto ញ៉ាំជាមួយមើម Yamaimo
ក្នុង Natto មានសមាសធាតុប្រូតេអុីន និងវីតាមីន B ជាច្រើនដែលទាក់ទងនឹងការរំលាយអាហារ។ Natto ថែមទាំងជួយពង្រឹងរាងកាយដោយគ្រាន់តែបរិភោគជាមួយ Yamaimo “ប្រភេទដំឡូងភ្នំរបស់ជប៉ុនដែលគេប្រើធ្វើ Tororo” ។ ប្រសិនបើបញ្ចូលជាមួយគ្នានឹងជួយអោយរាងកាយស្រូបយកសារធាតុចិញ្ចឹមងាយស្រួល។
ប្រសិទ្ធភាព៖ កាត់បន្ថយកើតជំងឺបេះដូង សម្ពាធឈាម ជួយធ្វើអោយចិត្តស្ងប់ និងកម្ចាត់សារធាតុពុលចេញពីរាងកាយ។
រូបភាព https://favy-jp.com/topics/1505
Natto និងផ្លែបឺ
ប្រសិនបើញ៉ាំ Natto និងផ្លែបឺជួយអោយរាងកាយស្រូបយកវីតាមីនសេ ប្រេង និងវីតាមីន E មានប្រសិទ្ធភាពប្រឆាំងភាពចាស់ក៏ដូចជាជួយអោយស្បែកមានសុខភាពល្អ។
ប្រសិទ្ធភាព៖ ជួយអោយស្បែកមានភាពស្រស់ថ្លា ការពារជំងឺមហារីក និងកាត់បន្ថយជំងឺបេះដូង។
រូបភាព https://www.linkedin.com/pulse/
ចំពោះអ្នកដែលមិនទាន់ញ៉ាំ Natto សូមសាកល្បងភ្លក់រួមជាមួយគ្រឿងផ្សំខាងលើម្តងណា។ អ្នកនឹងទទួលបានស្បែកស្រស់ស្អាត និងរក្សារបបអាហារល្អ។
AD