គូស្វាមីភរិយាជនជាតិជប៉ុនរចនាមួកឆ្មាដោយប្រើរោមឆ្មាដែលជ្រុះមកធ្វើជាមួក CUTE
អ្នកថតរូបដ៏ច្នៃប្រឌិតម្នាក់ឈ្មោះ Ryo Yamazaki ទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមលេងអុីនធឺណេតជាច្រើនជាមួយនឹងរូបឆ្មាគួរអោយស្រឡាញ់ពាក់មួករោមប្លែកៗ ប៉ុន្តែអ្វីដែលចម្លែកមួកទាំងនេះធ្វើពីរោមឆ្មា។
រូបភាព https://www.boredpanda.com/cats-in-hats-made-from-their-own-hair-part-2/?utm_source=google&utm_medium=organic&utm_campaign=organic
គំនិតចាប់ផ្តើមនៅពេលគាត់មើលឃើញគំនររោមឆ្មាធ្លាក់លើឥដ្ឋមើលទៅដូចជាមួក។ ដូច្នេះហើយទើបគាត់សម្រចចិត្តបង្វែររោមសត្វឆ្មាដែលគួរអោយធុញទ្រាន់ក្លាយជាមួកស្អាតសម្រាប់ឆ្មា។
https://www.instagram.com/p/B9QNXnnhm1G/?utm_source=ig_embed
គាត់ និងភរិយាឈ្មោះ Hiromi អ្នកទាំងពីរផ្សព្វផ្សាយមួកទទួលបានជោគជ័យ។ ខណៈពេលបុរសជាប្តី Ryo ទទួលបន្ទុកថតរូប និងបង្ហោះរូបភាពចំណែកភរិយាគាត់ជាអ្នករចនាមួកប្លែកៗ។
https://www.instagram.com/p/B-7hy7gByD3/?utm_source=ig_embed
“ខ្ញុំមិនមែនជាឆ្មាទេខ្ញុំគឺជាសត្វទន្សាយ”
ប្តីប្រពន្ធពីរនាក់ចែករំលែកសមិទ្ធិផលរបស់ពួកគេលើបណ្តាញសង្គម Instagram មួកដែលមានការរចនាប្លែកគួរអោយចង់គយគន់រាប់ចាប់ពីមួកសក់របស់លោកដូណាល់ត្រាំប៉ើងក្នុងខ្សល់ និងសក់របស់ព្រះនាង Leia ជាដើមរហូតដល់អាចបោះពុម្ពជាសៀវភៅរូបថត។
https://www.instagram.com/p/B_yycLMFF9r/?utm_source=ig_embed
ដើម្បីធ្វើមួកនីមួយៗត្រូវការរោមមួយចានប៉ុន្តែគូស្វាមីភរិយាភាគច្រើនយករោមមួកចាស់មកធ្វើជារបស់ថ្មី។
មិនដឹងថាតើឆ្មាទាំងនេះសប្បាយចិត្តនៅពេលមើលឃើញមួករោមដែរទេ?
សប្បាយចិត្តពេកក៏សម្តែងជាមួយ Hoshino Gen តែម្តងទៅ។
https://www.instagram.com/p/B_BgZ_MhZow/?utm_source=ig_embed
តាមដាននៅលើ INSTAGRAM របស់ម្ចាស់គណនីទាំងអស់គ្នាណា!
Sacchan