ប្រភេទក្រដាសប្រពៃណីជប៉ុនដែលស្តើងបំផុតលើពិភពលោកមានប្រវត្តិយូរណាស់មកហើយ
Washi ជាប្រភេទក្រដាសប្រពៃណីមានប្រវត្តិយូរមកហើយ ជាឈ្មោះក្រដាសប្រពីណីរបស់ជប៉ុនខុសពីក្រដាសបែបលោកខាងលិច។ កាលពីសម័យមុនវណ្ណៈអភិជននិយមប្រើក្រដាស Washi សម្រាប់សរសេរអក្សរ គូរគំនូរ ទ្វាររុញ -ល- ។ Washi មានតម្លៃថ្លៃដោយសារតែភាពធន់របស់វា និងធ្វើដោយដៃទាំងស្រុង។ ផ្ទុយទៅវិញ គុណវិបត្តិរបស់ក្រដាសបែបបស្ចឹមប្រទេសងាយនឹងរហែកតែតម្លៃសមរម្យ។
ក្រដាស Tengujo (ប្រភេទក្រដាស Washi) ត្រូវបានផលិតដើម្បីការពារសៀវភៅដ៏មានតម្លៃរបស់មនុស្សជាតិ។ ប្រភេទក្រដាសនេះត្រូវបានផលិតដោយក្រុមហ៊ុន Hidaka Washi នៅខេត្ត Kochi ប្រទេសជប៉ុន។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Hidaka Washi ជាសហគ្រាសផលិតក្រដាស Tengujo យូរបំផុតនៅជប៉ុន ប៉ុន្តែយូរទៅគេផលិតវាកាន់តែស្តើងតាមដែលអាចធ្វើទៅបាន។
រូបភាព https://www.nytimes.com/2020/05/05/science/the-thinnest-paper-in-the-world.html
បន្ទាប់ពីរយៈពេល ២ ឆ្នាំស្រាវជ្រាវទទួលបានជោគជ័យនាយកក្រុមហ៊ុន Hidaka Washi ឈ្មោះ Hiroyoshi Chinzei ថែមទាំងផលិត Tengujo ពិសេសបំផុតកម្រាសត្រឹមតែ ០,០២ មីល្លីម៉ែត្រ ស្តើងជាងគេលើពិភពលោកនាពេលបច្ចុប្បន្ននេះ។
ក្រដាសសិប្បកម្មបែបបុរាណនេះត្រូវបានផលិតចេញពីឈើមួយប្រភេទមានឈ្មោះថា Kozo (ដើមមន) ផលិតចេញជាសរសៃវែង និងស្វិតជាងក្រដាសធម្មតាធ្វើពីឈើ និងកប្បាស។ ការផលិតក្រដាសឆ្លងកាត់ដំណាក់កាលជាច្រើនចាប់ផ្តើមពីដំណើរការចំហុយដើម kozo បកសំបកបន្ទាប់មកដាំពុះរហូតដល់ទន់ លាងសម្អាត និងយកធូលីលើ Kozo ចេញទាំងអស់ ក្រោយមកទាញជាសរសៃតូចៗ។ ហើយយកទៅត្រាំក្នុងអាងទឹកជាមួយ Neri ដែលជាសារធាតុរ៉ាវចម្រាញ់ចេញពីប្រភេទផ្កា Abelmoschus manihot ការរួមបញ្ចូលធ្វើអោយសរសៃ Kozo ទន់ស្អិតងាយទាញជាសរសៃស្តើង។
បច្ចេកទេសនេះតម្រូវអោយសិប្បករត្រូវស្ទាតជំនាញ ហើយមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងអាជីព។
រូបភាព https://www.nytimes.com/2020/05/05/science/the-thinnest-paper-in-the-world.html
ប្រើម៉ាស៊ីន និងបច្ចេកទេសធ្វើដោយដៃឆ្លងកាត់រយៈពេលច្រើនជំនាន់ ក្រុមហ៊ុនអាចផលិតក្រដាសស្តើងបំផុតដែលអ្នកអភិរក្សភាគច្រើនប្រើស្តារឡើងវិញ និងរក្សាវត្ថុបុរាណវប្បធម៌។ សិប្បកររៀបសរសៃទាំងនេះដូចជាសំណាញ់ពីងពាងធ្វើជាផ្ទៃរាបស្មើរហូតដល់ល្បាយ និងសរសៃស្ងួតជាប់គ្នាចេញជាក្រដាសថ្លាស្តើង។ តាម Hiroyoshi Chinzei បានអោយដឹងវាមិនមែនជារូបមន្តសម្ងាត់របស់ក្រុមហ៊ុនណាមួយនោះទេ គ្រាន់តែអនុវត្តតាមជំហាន និងប្រុងប្រយ័ត្ន។
រូបភាព https://www.somagnews.com/thinnest-paper-world-almost-completely-transparent-tengujo/
បច្ចុប្បន្ននេះក្រុមហ៊ុនជប៉ុនជាច្រើនអាចផលិត Tengujo ស្តើងរហូតដល់ថ្នាក់មិនអាចសរសេរបានទេ ហើយអ្វីដែលសំខាន់ Tengujo ប្រើសម្រាប់ការពារអត្ថបទបុរាណ។ លោក Choi Soyeon អ្នកជំនាញផ្នែកអភិរក្សឯកសារនៅមជ្ឈមណ្ឌលសិល្បៈអង់គ្លេសនៃសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិកនិយាយថា ឯកសារ សៀវភៅ កាសែតងាយនឹងសឹក។ ក្រៅពីនេះឯកសារងាយនឹងត្រូវកណ្តៀរសុីប្រសិនបើស្ថិតក្នុងបរិយាកាសសើម។
ដូច្នេះអ្នកជំនាញត្រូវការក្រដាស Tengujo ដើម្បីការពារឯកសារសំខាន់ៗ។
បច្ចុប្បន្ននេះ Tengujo បានក្លាយជាជម្រើសដំបូងរបស់បណ្ណាល័យ និងសារមន្ទីរធំៗលើពិភពលោកដូចជាសារមន្ទីរ Louvre (បារាំង) និងសារមន្ទីរអង់គ្លេស -ល- ។
AD