ទូរទស្សន៍ជប៉ុនផ្សាយព័ត៌មានមិនពិតបណ្តាលអោយអ្នកទទួលសម្ភាសខឹងយ៉ាងខ្លាំង

ព័ត៌មានផ្សាយលើកញ្ចក់ទូរទស្សន៍ត្រូវបានគេចាត់ទុកជាប្រភពព័ត៌មានផ្លូវការ និងអាចជឿទុកចិត្តបាន ប៉ុន្តែទូរទស្សន៍​ជប៉ុន​សព្វថ្ងៃមិនដូចពីមុនទៀតទេ ដល់ថ្នាក់អាចនិយាយបានថាមិនត្រឹម​ត្រូវ។

នៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០ ទូរទស្សន៍ Asahi ចាក់ផ្សាយខ្លឹមសារអំពីវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Shibuya Taisuke ជា​វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយក្នុងប្រទេសប៊ែលហ្សិក។

បច្ចុប្បន្នលោកវិលត្រឡប់ទៅប្រទេសកំណើតវិញដូច្នេះគាត់ត្រូវបានអញ្ជើញអោយចូលសម្ភាសន៍ដោយ TV Asahi ។ ប៉ុន្តែ​ពេល​គាត់មើលខ្លឹមសារចាក់ផ្សាយគាត់មានការភ្ញាក់ផ្អើល។

រូបភាព https://web.facebook.com/taisuke.shibuya/posts/3006178869497530

អត្តបទនិយាយអំពីខ្លឹមសារត្រូវកាត់ចោល និងផ្លាស់ប្តូរបទសម្ភាសន៍របស់លោក Shibuya ទទួលការចាប់អារម្មណ៍យ៉ាង​ខ្លាំង។

នៅក្នុងបទសម្ភាសន៍គាត់បង្ហាញអំពីយោបល់ស្ថានភាពនៃការឆ្លងមេរោគកូវីដ-១៩ នៅអឺរ៉ុប និងការព្យាបាលរបស់​ពួកគេ ហើយប្រៀប​ធៀបជាមួយប្រទេសជប៉ុនបច្ចុប្បន្ន។ ទោះយ៉ាងណាក្នុងចំណោមសំណួរទាក់ទងនឹងការធ្វើតេស្ត PCR  ត្រូវបានគេសួរម្តងហើយម្តងទៀត។

បើប្រៀបជាមួយបណ្តាប្រទេសនៅលើពិភពលោកចំនួននៃការធ្វើតេស្តិ៍ PCR របស់ជប៉ុនមានចំនួនតិចជាង។ នេះជាមូលហេតុ​ដែលថ្មីៗនេះចំនួនអ្នកជម្ងឺវិជ្ជមាន និងការស្លាប់ដោយសារជំងឺរាតត្បាតត្រូវគេគិតថាមិនកើនឡើងដូច​មុន​ទេ។

ចំនួន​ករណីធ្វើតេស្តិ៍ PCR កើនឡើងមានន័យថាអត្រារកឃើញវិជ្ជមានក៏កើនឡើងដែលនាំអោយមានវិធានការណ៍​ដាក់អោយនៅដាច់ដោយឡែក។ ដូច្នេះបន្ទុកលើផ្នែកពេទ្យអាចដួលរលំត្រូវ​បានគេព្យាករណ៍។ ទន្ទឹមនឹងនោះចំនួន​គ្រូពេទ្យដែលមានសមត្ថភាពធ្វើតេស្តក៏ខ្វះដែរ ហើយប្រសិន​បើពិនិត្យមិនច្បាស់បណ្តាលអោយមានកំហុស។ ប្រសិនបើគិតអំពីស្ថានភាពបច្ចុប្បន្នមិនគួរបង្កើនចំនួននៃការធ្វើតេស្តទេ នេះជាយោបល់របស់អ្នកក្នុងវិស័យសុខាភិបាល។

ចំពោះសំណួរនេះលោក Shibuya គ្រាន់តែនិយាយថា៖

“検査数をただ増やせばいいというものではない”

“បញ្ហាមិនត្រឹមតែបង្កើនចំនួនធ្វើតេស្តប៉ុណ្ណោះទេ”

ទោះយ៉ាងណាអ្នកផ្សព្វផ្សាយចង់បង្វែរប្រព័ន្ធផ្សព្វផ្សាយក្នុងទិសដៅ “បង្កើនចំនួនធ្វើតេស្ត” ទើបសួរម្តងហើយម្តងទៀតដោយប្រើវិធីនិយាយណែនាំអោយលោក Shibuya ប្តូរគំនិត។ ប៉ុន្តែគាត់ឃើញចេតនារបស់ក្រុមការងារតាំងពីដំបូងរហូតដល់បញ្ចប់។

ដូច្នេះពេលផ្សាយបទសម្ភាសន៍អ្នកផ្សាយកាត់ចោលមតិយោបល់សំខាន់បំផុតរបស់គាត់ លើសពីនេះផ្នែកខ្លះបន្ថែម​ខ្លឹម​សារដើម្បីសន្និដ្ឋានថាយោបល់របស់លោក Shibuya នោះគឺ “គួរតែបង្កើនចំនួនធ្វើតេស្ត” ។

នេះមិនមែនទើបតែលើកទីមួយទេដែលអ្នកផ្សាយប្រើល្បិចបែបនេះ។ កាលពីខែធ្នូឆ្នាំ ២០១៨ ក្រសួងការពារជាតិជប៉ុនបាន​បញ្ជាក់ថា​កង​នាវាចរកូរ៉េសាយភាយគោលដៅលើយន្ដហោះល្បាតរបស់កងកម្លាំងស្វ័យការពារជប៉ុនដែល​បង្ក​ជាបញ្ហាអន្តរជាតិដ៏ធំ។

ការសាយភាយរ៉ាដាជាការវាយប្រហារដោយចេតនាដែលមិនអាចទទួលយករវាងប្រទេសជិតខាងទាំងពីរ។ យោងតាមអ្វីដែលកូរ៉េបានប្រកាសយោធារបស់ខ្លួនបញ្ជាក់គ្រាន់តែប្រើកាមេរ៉ាអុបទិកដើម្បីកំណត់អត្តសញ្ញាណយន្ត​ហោះ​របស់​ជប៉ុន​ដែលខិតមកជិត។

ក្រោមស្ថានភាពតានតឹងរវាងជប៉ុន – កូរ៉េ NHK ជប៉ុនបែរជាបញ្ចូលរូបថតខាងក្រោម។

ក្រឡេកមើលអោយច្បាស់ក្នុងរូបភាពកង់របស់យន្ដហោះបើកដែលមានន័យថាវាកំពុងចុះចត។ ហេតុអ្វីនៅកណ្តាលសមុទ្រ​ដ៏ធំគ្មានស្រមោលយន្តហោះ ប៉ុន្តែយន្តហោះបែរជាចង់ចុះចតឬ?

រូបភាព https://www.jijitsu.net/entry/NHK-uso-netsuzou-P1

មនុស្សជាច្រើនយល់ពីចំណុចមិន​ធម្មតាហើយគិតថានេះជាល្បិចរបស់ NHK ។

បច្ចុប្បន្ន​ព័ត៌មាន​ក្លែងក្លាយផ្សព្វផ្សាយពាសពេញពិភពលោក។ ចំពោះបុគ្គលដែលមិនដឹងច្បាស់អាចបណ្តាលអោយខ្លួនមានកំហុសព្រោះផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ ប៉ុន្តែចំណែកប្រព័ន្ធផ្សព្វផ្សាយធំៗចាក់ផ្សាយព័ទ៌មានមិនពិត ដូច្នេះ​ប្រជាជនគួរជឿលើប្រភពព័ត៌មានណា។

តាមរយៈរឿងខាងលើកុំជឿទាំងស្រុងលើព័ត៌មានតាមទូរទស្សន៍ និងអុីនធឺណេត ព្រោះនេះជាពេលវាលាដែលបុគ្គលម្នាក់ៗ និងសមាគមន៍មានការប្រុងប្រយ័ត្នដឹងថាអ្វីត្រូវឬខុស។ ជ្រើសព័ត៌មានដែលគួរអោយទុកចិត្ត បំបាត់ព័ត៌មាន​ក្លែងក្លាយជាមធ្យោបាយការពារខ្លួន និងអ្នកដែលងាយរងគ្រោះដោយាសារព័ត៌មានក្លែងក្លាយ។

ប្រភព https://www.facebook.com/taisuke.shibuya/posts/3006178869497530

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: