ចិត្តសប្បុរសធម៌របស់ម្ចាស់ហាងជនជាតិជប៉ុនកំឡុងជំងឺកូវីដ-១៩ រាតត្បាត
បច្ចុប្បន្នស្ថានភាពនៅកម្ពុជាហាក់ដូចជាមានស្ថេរភាព ចំណែកបណ្តាប្រទេសជាច្រើនលើពិភពលោកកំពុងតស៊ូនឹងជំងឺកូវីដ-១៩ ។ ទោះបីជារដ្ឋាភិបាលមានគោលនយោបាយជំនួយច្រើនក៏នៅតែមានបញ្ហាដែលមិនអាចដោះស្រាយបាន។ នៅប្រទេសជប៉ុនក្រោមស្ថានភាពនេះមានយុទ្ធនាការជាច្រើនដើម្បីអោយមនុស្សអាចជួយគ្នាជំនះការលំបាក។
សូមក្រឡេកមើលសកម្មភាពដ៏កក់ក្តៅទាំងនេះក្នុងការជំនះជំងឺរាតត្បាតលើសកលទាំងអស់គ្នា។
សកម្មភាពផ្តល់អាហារថ្ងៃត្រង់ដោយឥតគិតថ្លៃសម្រាប់ឪពុកឬម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯង។
រូបភាព https://www3.nhk.or.jp/news/html/20200427/k10012407561000.html
ឪពុកឬម្តាយដែលមើលថែកូនៗតែម្នាក់ឯងខណៈពេលត្រូវព្យាយាមរក្សាតុល្យភាពរវាងការងារ និងកូនពិតជាមិនងាយស្រួលឡើយ។ ជំងឺរាតត្បាតកើតឡើងបណ្តាលអោយប្រាក់ចំណូលរបស់ប្រជាជនធ្លាក់ចុះយ៉ាងខ្លាំង ម្យ៉ាងវិញកុមារមិនអាចទៅសាលាក្លាយជាសម្ពាធរបស់ឪពុកម្តាយ។
នេះជាមូលហេតុដែលសកម្មភាពស្ម័គ្រចិត្តកំពុងកើនឡើងទូទាំងប្រទេសជប៉ុន។
បុរសម្នាក់ឈ្មោះ Sasa ដែលជាម្ចាស់ភោជនីយដ្ឋានអុីតាលីមួយនៅតំបន់ Roppongi, Minato-ku ទីក្រុងតូក្យូធំដឹងក្តីក្នុងគ្រសារមានតែម្តាយ និងគាត់ក៏រួមចំណែកក្នុងសកម្មភាពនេះផងដែរ។ ដោយសារខ្លួនធ្លាប់ឆ្លងកាត់គាត់អាចយល់ពីការលំបាករបស់ឪពុកឬម្តាយចិញ្ចឹមកូនតែម្នាក់ឯង។
តាំងពីពាក់កណ្តាលខែមេសាបងប្រុស Sasa ចាប់ផ្តើមចែកអាហារថ្ងៃត្រង់ដល់ឪពុកឬម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯង។ ចំនួនអ្នកចូលរួមកាន់តែកើនឡើងនៅថ្ងៃទី ២៧ ខែមេសាបុគ្គលិកប្រមូលផ្តុំគ្នាចាប់ពីម៉ោង ២ៈ៣០ រសៀលចម្អិនអាហារ ៥០ ឈុត។ បុគ្គលិកទាំងនេះជិះកង់ទៅដល់ផ្ទះនីមួយៗដើម្បីចែកបាយ។
បាយដែលចែក និងដឹកអោយដោយឥតគិតថ្លៃ ប៉ុន្តែចំពោះបងប្រុស Sasa វិញនេះជាចំនួនទឹកប្រាក់យ៉ាងច្រើនរាប់ចាប់ពីការទិញគ្រឿងផ្សំ ជួលបុគ្គលិក -ល-។ ព្រោះហាងរបស់គាត់ផ្ទាល់ក៏មិនអាចលក់ដូរកំឡុងពេលនេះត្រឹមតែលក់បានប្រអប់បាយ Bento ប៉ុណ្ណោះ។ ចំពោះបងប្រុស Sasa សកម្មភាពនេះជាការខាតបង់ដ៏ធំ ទោះជាយ៉ាងណាក្នុងស្ថានភាពនេះគាត់មិនគិតអ្វីក្រៅពីជួយពួកគេទេ។
យើងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល បណ្តាក្រុមហ៊ុន និងអ្នកដែលមានចិត្តសប្បុរសធម៌ជួយគ្នាទៅវិញទៅមក។
សង្ឃឹមថាបន្ទាប់ពីជំងឺរាតត្បាតកន្លងផុតឪពុកឬម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯងអាចទៅហាងរបស់បងប្រុស Sasa ចែករំលេកបទពិសោធរយៈពេលកន្លងមក។ ក្នុងគ្រាលំបាកបង្ហាញទឹកចិត្តរបស់មនុស្សចេះជួយគ្នា។
Kengo Abe