ស្នាដៃរបស់ Makoto Shinkai ដែលគេអោយរហ័សនាម​ថា Hayao Miyazaki ទី ២

Makoto Shinkai ជាឈ្មោះនៅពីក្រោយភាពជោគជ័យរបស់ Anime ល្បី Kimi no na wa ដែលគេហៅថា Hayao Miyazaki ទី ២ ។ Makoto Shinkai ឈ្មោះពិតហៅថា Makoto Niitsu កើតនៅថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ១៩៧៣ នៅ Nagano ប្រទេស​ជប៉ុន។ ក្រៅពីអ្នកដឹក​នាំ​រឿងគំនូរជីវចលគាត់ក៏ជាអ្នកនិពន្ធ editor អ្នកបញ្ចូលសម្លេង វិចិត្រករ Manga អតីតអ្នករចនាក្រាហ្វិច -ល- ជាមនុស្សដែលមានទេពកោសល្យច្រើន។

Makoto Shinkai ជាអ្នកស្រុក Nagano រៀនអក្សរសាស្ត្រជប៉ុននៅសាកលវិទ្យាល័យ Chuo ដែលជាសមាជិកក្លឹបអក្សរ​សិល្ប៍​វ័យ​ក្មេង ហើយទទួលតួនាទីជាអ្នកគូររូបសម្រាប់សៀវភៅក្នុងកំឡុងឆ្នាំទាំងនោះ។

សូមក្រឡេកមើលការវិវត្តនៃស្នាដៃរបស់ Makoto Shinkai ក្នុងរយៈពេលកន្លងមក។

រូបភាព https://medium.com/@yeblod/makoto-shinkai-learning-to-be-human-d30b25239ac6

ស្នាដៃដំបូងរបស់គាត់គឺ Kanojo to kanojo no neko – នាង និងឆ្មារបស់នាងក្នុងឆ្នាំ ១៩៩៩ ដើមឡើយជាខ្សែភាពយន្តខ្មៅសរយៈពេល ៥ នាទី។ ក្រោយមកត្រូវបានធ្វើឡើងវិញម្តងទៀត។

នៅឆ្នាំ ២០០២ ស្នាដៃ Hoshi no koe – សម្លេងផ្កាយពីចម្ងាយ

នៅឆ្នាំ ២០០៣ ស្នាដៃ Egao – ស្នាមញញឹម

ពិតជាគួរអោយរំភើបចិត្តណាស់!

នៅឆ្នាំ ២០០៤ ស្នាដៃ Kumo no Mukō, Yakusoku no Basho? – ផ្ទៃមេឃម្ខាងទៀត ជាការសន្យា

នេះជាខ្សែភាពយន្តដំបូងរបស់ Shinkai Makoto និងក្រុមផលិតកម្មទាំងមូល។ គុណភាពរូបភាព សម្លេងល្អ និង​រយៈ​ពេល​របស់ខ្សែភាពយន្តកើនឡើងគួរអោយកត់សម្គាល់។ 

នៅឆ្នាំ ២០០៧ ស្នាដៃ Byōsoku Go Senchimētoru – 5cm/s

ក្រៅពី Kimi no na wa ប្រសិនបើនិយាយពីស្នាដៃរបស់ Shinkai ប្រាកដជាត្រូវនិយាយពី 5cm/s ។

ក្នុងឆ្នាំដដែលខ្សែភាពយន្តខ្លី Neko no shuukai (ការជួបជុំរបស់ឆ្មា) ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Ani*Kuri 15 ដោយ​រួមចំណែកផលិតករគំនូរជីវចលជប៉ុនចំនួន ១៥ នាក់។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺឆ្មាក្នុងខ្សែភាព​យន្ត​ខ្លី​នេះក៏មានឈ្មោះថា Chobi ស្រដៀងនឹងឆ្មាក្នុងស្នាដៃដំបូងរបស់ Shinkai ដែរ។

រូបភាព https://wall.alphacoders.com/by_sub_category.php?id=179575&name=Ani-Kuri+15+Wallpapers

នៅឆ្នាំ ២០១១ ស្នាដៃ Hoshi wo Ou Kodomo – ក្មេងៗដើរតាមផ្កាយ។

នៅឆ្នាំ ២០១៣ ស្នាដៃ Dareka no Manazashi – ក្រសែភ្នែករបស់នរណាម្នាក់។

នៅឆ្នាំ ២០១៣ ស្នាដៃ Kotonoha no Niwa – សួនពាក្យ

នៅឆ្នាំ ២០១៦ ស្នាដៃ Kimi no na wa –  Your name

នៅឆ្នាំ ២០១៩ ស្នាដៃ Tenki no ko – កូននៃអាសធាតុ 

តើអ្នកធ្លាប់មើលខ្សែភាពយន្តរបស់ Makoto Shinkai ដែរទេ?  Fact ដែលគួរអោយចាប់អារម្មណ៍របស់ Shinkai Anime ដែលគាត់ចូលចិត្តជាងគេជាវិមានរបស់ Hayao Miyazaki ។

ស្នាដៃរបស់ Shinkai មិនមែនជាស្នាដៃឯកទាំងអស់ទេ ប៉ុន្តែយើងអាចមើលឃើញពីភាពរីកចម្រើនក្នុងវិស័យផលិត​​​គំនូរ​​ជីវចល។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនហៅ Makoto Shinkai ថាជា Hayao Miyazaki ទី ២ ជាមួយរហ័សនាមនេះ Shinkai និយាយ​ថា “ខ្ញុំគ្មានអ្វីប្រៀបជាមួយគាត់ទេ” ។

កេរ្តិ៍ឈ្មោះ និងស្នាដៃរបស់លោក Makoto Shinkai បានបង្កើតចំណាប់អារម្មណ៍ប្លែកក្នុងចិត្តអ្នក​គាំទ្រក្រោមលក្ខណៈ​​ពិសេស​របស់ខ្លួន។ 

ក្រឡេកមើលដំណាក់កាលរីកចម្រើនក្នុងពិភពរបស់ Makoto Shinkai ។ បញ្ជីខ្សែភាពយន្តដែលអាចមើលនៅចុងសប្តាហ៍​នេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: